មនុស្សម្នាក់ៗតែងតែមានចរិកឫកពារ
ផ្សែងៗគ្នា អ្នកខ្លះស្លូតបូត រមទម្យ អ្នកខ្លះទៀតក្រមិចក្រមើម
អ្នកខ្លះកាច់ ហើយអ្នកខ្លះទៀតក៏ជាមនុស្សឆាប់ខឹង កុំគួនក្នុងចិត្តជាដើម។
មនុស្សគ្រប់រូប មិនថាគេមិនរូបខ្ញុំនោះទេ តែងតែចង់ជួបមនុស្សដែលមាន
ចរិកលក្ខណៈ ចរិយាមារយាទល្អ ហើយមិនចង់ជួបបុគ្គលណា
ដែលមានឥរិយាបថអវិជ្ជមាននោះទេ។ ព្រោះនាំអោយអ្នក ឈឺក្បាល
វិលមុខទាំងធ្វើអោយយើង មានអារម្មណ៏មិនល្អផងដែល
ជាពិសេសគឺនៅកន្លែងធ្វើការ វាកាន់តែធ្វើអោយយើងមានអារម្មណ៏ធុញថប់នឹង
តាន់តឹងចំពោះការងារ។
យ៉ាងណាមិញ ប្រសិនបើអ្នកមិនហ៊ាន ប្រឈមមុខ
ហើយគិចវេច ចេញពីមនុស្សទាំងអស់នេះ អ្នកនឹងបាត់បង់ឪកាសជាច្រើន
ដូចជាឪកាសការងារ ឫក៏លាភសការៈផ្សែងៗ ជាដើម ហើយអ្នក
ក៏នឹងក្លាយទៅជាមនុស្សកំសាក ហើយនឹងធ្វើអោយអ្នកចុះញ៉មអ្នកដ៏ទៃរហូត។
ពាក្យខ្មែរយើងមួយឃ្លាថា៖ ធ្វើជាជ្រួកកុំខ្លាច ទឹកក្តៅ បើអ្នកព្រមចុះចាញ់ ហើយមិនព្រមរិះរកដំណោះស្រាយ អ្នកនឹងបង់ប្រយោជន៏នៃការប្រស្រ័យទាក់ទង់ជាមួយមនុស្សនៅក្នុងសង្គម។
ខ្លួនខ្ញុំផ្ទាល់នូវពេល
ផ្លាស់ប្តូលការងារមកកាន់ផ្នែកជាអ្នកបំរើរសេវាកម្ម
ខ្ញុំបានជួបនឹងមានបទពិសោធន៏ជាច្រើន ជាមួយនឹងការជួបមនុស្សដែលមានចិរិក
ឫកពារផ្សែងៗគ្នា។ មានទាំងស្លូតមានទាំងកាច់ នឹងមានទាំងផ្អែមល្ហែម
មានពេលខ្លះទៀតក៏ធ្លាប់ត្រូវបាន អតិថិជនជេរជាញឹកញប់ ផងដែរ។
ការជេររបស់អតិថិជនមិនមានអីប្លែកនោះទេ។
«អតិថិជនជេរជារឿងមួយដែលសប្បាយចិត្តបំផុត
ក្នុងជិវិតជាអ្នកបំរើរសេវាកម្ម»
មនុស្សជេរគឺជេរ មិនដួលទេ
តែអ្វីដែលធ្វើអោយយើងដួលនោះ គឺចិត្តចុះញ៉ម ចិត្តចុះចាញ់របស់អ្នកទេ
ដែលជាអ្នកធ្វើអោយអ្នកបរាជ័យ។ ពេលជួបមនុស្សដែលមានភាពអវិជ្ជមានបែបនេះ
ប្រាកដណាស់ថាអ្នក នឹងមានភាពខ្មាស់គេ ភាពខ្មាស់គេនេះឯង ដែលអាចនាំអ្នកអោយ
យកឈ្នះលើចិត្ត មនុស្សទាំងនោះបាន។
តើអ្នកដោយស្រាយបែបណាពេលជួបអតិថិជន ជេរអ្នក ឫជួបមនុស្សដែលមានឥរិយាបថបែបអវិជ្ជមាន?
មានពេលមួយនោះ......ខ្ញុំបានទៅជួយដោះស្រាយ
បញ្ហា Internet អត់ដំណើរការជួន អតិតថិជនម្នាក់ ជាជនជាតិ ជប៉ុន។
គ្រាន់តែបើទ្វាភ្លាម មិនទាន់ទាំងបាននិយាយរាក់ទាក់ ស្វាគមន៏គាត់ផង
អតិថិជនរូបនោះបាន ជេរខ្លាំងៗមកកាន់ខ្ញុំបានទៅហើយ
ពេលនោះខ្ញុំស្ទើតែមិនដឹងចាប់អី ធ្វើអី គឺមានតែម្យ៉ាងគឺ
ញញឹមៗទទួលស្តាប់ការ ស្តីបន្ទោសរបស់គាត់តែប៉ុណ្ណោះ។
ធ្វើជាមនុស្សដែលចេះស្តាប់ពាក្យជេរ
ចេះស្តាប់ពាក្យស្តីបន្ទោសក៏មាន ន័យដែលក្នុងជិវិតជាអ្នកបំរើរសេវាកម្ម។
ចិត្តអំណត់ ភាពញញឹមញញ៉ែម គឺពិតជាអាចប្រែស្ថានភាពបាន។
៤ចំណុះខាងក្រោមនេះអាចធ្វើអោយអ្នកដោះស្រាយជាមួយមនុស្សដែលមានឥរិយាបថអវិជ្ជមានបាន។
១.
កុំព្យាយាមយកចិត្តទុកដាក់លើរឿងឥរិយាបថអវិជ្ជមានរបស់ពួកគេ
ជារឿងផ្ទាល់ខ្លួន ពីព្រោះឥរិយាបថទាំងនោះ
គឺគ្រាន់តែជាឥរិយាបថអាក្រាក់ដែលជះឥទ្ធិពលទៅមនុស្សភាគច្រើន
មានទំនាក់ទំនងជាមួយគេតែប៉ុណ្ណោះ។
២. កុំព្យាយាមរំងាប់កំហឹងឥរិយាបថរបស់ពួកគេ ព្រោះពួកគេជាមនុស្សដែលតែងតែបញ្ចេញបែបនេះ ជាប្រចាំទៅហើយ។
៣. កុំព្យាយាមធ្វើការប្រឆាំងត្រឡប់ទៅវិញ ពីព្រោះពូកគេមានឧបនិស្ស័យដូច្នោះទៅហើយ។
៤. កុំព្យាយាមផ្លាស់ប្តូរឥរិយាបថរបស់
ពួកគេពីព្រោះអ្វី ដែលអ្នកអាចធ្វើបាននោះ គឹត្រឹមតែផ្លាស់ប្តូរការឆ្លើយតប
របស់អ្នកទៅកាន់តែប៉ុណ្ណោះ។
No comments:
Post a Comment