ដើម្បីឲ្យមានការអភិវឌ្ឍ ជាប្រចាំលោកអ្នកគួរព្យាយាម ហ្វឹកហាត់តាមវិធីសំខាន់ៗ មួយចំនួនដូចខាងក្រោម៖
១. សូមទទួលយក នូវការទទួលខុសត្រូវផ្ទាល់ខ្លួន ដើម្បីឲ្យមានការរីកចម្រើន សម្រាប់លោកអ្នក ពោល គឺគ្មាន អ្នកណាម្នាក់ មកធ្វើកិច្ចការនេះ ជំនួសលោកអ្នកបានទេ។ អ្វីដែលលោកអ្នក ធ្វើនៅថ្ងៃនេះ វានឹងកំណត់ការរីកចម្រើន សម្រាប់លោកអ្នកនៅថ្ងៃស្អែក។ បើលោកអ្នក មិនបានធ្វើអ្វីល្អនៅក្នុងថ្ងៃនេះទេ នោះភាពល្អប្រសើរ ឬការរីកចម្រើននៅថ្ងៃស្អែក ក៏មិនមានសម្រាប់លោកអ្នកដែរ។
២. សូមចំណាយពេលវេលា ឲ្យបានរាល់ថ្ងៃជាប្រចាំ ដើម្បីធ្វើអ្វីមួយសម្រាប់ការរីកចម្រើន របស់លោកអ្នក។
៣. សូមចូលរៀននៅក្នុងថ្នាក់ ឲ្យបានជាប់ជាប្រចាំ នៅក្នុងមុខជំនាញ របស់លោកអ្នក។
៤. ពិភពលោកកំពុងតែផ្លាស់ប្តូរ យ៉ាងឆាប់រហ័ស ហេតុដូច្នេះវាជាការចាំបាច់ ដែលលោកអ្នក ត្រូវតែរៀន ពីវិធីចាត់ចែង ការផ្លាស់ប្តូរ ដើម្បីជៀសវាងភាព មិនទាន់សម័យ។ តាម វីល រូជើបានពោលថា៖ បើទោះណា ជាលោកអ្នកនៅលើកំណាត់ផ្លូវដ៏ត្រឹមត្រូវក៏ដោយ តែបើលោកអ្នកត្រឹមតែនៅទ្រឹង ឬអង្គុយនៅទីនោះ លោកអ្នកនឹងមិនអាចតាមទាន់ ការរីកចម្រើនរបស់ពិភពលោក បានឡើយ។
៥. សូមលោកអ្នកព្យាយាមស្តាប់ ខ្សែអាតទាំងឡាយ ដែលមានការនិយាយ ទាក់ទងនឹងប្រធានបទ ការរីកចម្រើន ជាអាជីព និងការរីកចម្រើន របស់បុគ្គល។
៦. ដើម្បីជាការអភិវឌ្ឍ លោកអ្នកមិនត្រូវគិតខ្វល់ ឬមានការសោកសង្រេង នូវរឿងរ៉ាវមិនល្អ កាលពីអតីតកាលនោះឡើយ។ ជាការឆ្លើយតបដ៏ល្អ លោកអ្នកគួរតែព្យាយាម គ្រប់គ្រងឱកាស និងសកម្មភាពលោកអ្នកនៅថ្ងៃនេះ ឲ្យបានល្អ តាមរយៈការចាប់ផ្តើម ឬបន្តធ្វើអ្វីៗ ដែលល្អឲ្យបានច្រើន ពីថ្ងៃនេះទៅ។ មនុស្សមិនត្រូវ ឆ្កួតវង្វេងនឹងរឿង អតីតកាល ឬ ភ័យខ្លាចនឹងរឿងអនាគតឡើយ។ យើងគួរតែ ព្យាយាមគ្រប់គ្រងស្ថានការណ៍ ឲ្យបានល្អនៅថ្ងៃនេះ។ មនុស្សគួរតែធ្វើអ្វីៗ ឲ្យបានល្អបំផុត ចាប់ពីថ្ងៃនេះទៅ។ មនុស្សមិន គួររងចាំសំណាងនៅថ្ងៃស្អែក ដោយមិនបានធ្វើអ្វីល្អ នៅថ្ងៃនេះឡើយ។ រឹតតែមិនគួរធ្វើទៅទៀត គឺការសោកស្តាយរឿង ដែលកន្លងហួសកាល ពីម្សិលម៉ិញ។
៧. សូមលោកអ្នក ព្យាយាមរៀនសូត្រ ឲ្យបានច្រើនពី បទពិសោធន៍ល្អៗ របស់អ្នកដ៏ទៃ ការរៀនសូត្រតែពីបទ ពិសោធន៍ផ្ទាល់ខ្លួន គឺមិនទាន់គ្រប់គ្រាន់ឡើយ ព្រោះថា វានឹងធ្វើឲ្យការសិក្សា របស់លោកអ្នក កាន់តែខ្លីទៅៗ។
៨. លោកអ្នកគួរតែ ហ៊ានប្រឈមមុខ នឹងបញ្ហាទាំងឡាយ ដែលបានកំពុង នឹងកើតមានឡើង ព្រោះថា វានឹងជួយ ឲ្យលោកអ្នក បានរៀនសូត្រពីភាពអត់ធ្មត់ និងការធ្វើខ្លួនឯងឲ្យកាន់តែ មានភាពរឹងមាំឡើង ក្នុងជំនាញគ្រប់គ្រងចាត់ចែង។ វានឹងក្លាយជា លំហាត់ខួរក្បាលមួយដ៏ល្អ សម្រាប់លោកអ្នក។
៩. ដើម្បីឲ្យមានការអភិវឌ្ឍលោកអ្នកត្រូវចេះវិភាគ ពិចារណា នូវរាល់រឿងរ៉ាវដែល បាន កំពុង នឹងកើតមានឡើង សូម្បីតែកំហុសខ្លួនយើងក៏ដោយ។ លោកអ្នកមិនត្រូវប្រើប្រាស់ បុរេវិនិច្ឆ័យលើរឿងអ្វីមួយនោះឡើយ ព្រោះថាវានឹងជួយការពារ កុំឲ្យលោកអ្នកមានកំហុស ជាដដែលនៅពេលអនាគត។
១០. សូមផ្តល់ការលើកទឹកចិត្តដល់ខ្លួនឯង នៅពេលដែលលោកអ្នកអាចចម្រេចបាន នូវការដែលមានអាទិភាពបំផុត អ្វីមួយដោយខ្លួនឯង។
១១. លោកអ្នកមិនត្រូវត្រូវនិយាយថា៖ មិនអាច ឬនឹងមិនត្រូវបញ្ចប់ឡើយ។ សូមលោកអ្នករក្សា ការព្យាយាម ដើម្បី សម្រេច កិច្ចការទាំងនោះ។
១២. ក្រោយពេលដែលបាន ចូលរួមសិក្ខាសាលា សូមលោកអ្នកធ្វើសេចក្តីរាយការណ៍ ពីចំណាប់អារម្មេណ៍របស់ លោកអ្នក ឲ្យប្រធាន ថៅកែ ឬមិត្តរួមការងារផ្សេងទៀត បានស្តាប់។ លោកអ្នកត្រូវរៀបរាប់ ពីចំនុចសំខាន់ ដែលលោកអ្នកបានរៀនសូត្រ ពីសិក្ខាសាលាទាំងនោះ។
១៣. សម្រាប់បទពិសោធន៍រៀនសូត្រទាំងអស់ បើទោះជា អំណាន ការមើល ការគិត ឬការចូលរួម សូមប្រើវិធីជ្រុងR រូបមន្តជ្រុងមួយ៖ ទទួលស្គាល់ ទាក់ទង យល់ជាក់ និងអនុវត្ត ។ សកម្មភាពទាំងនេះ នឹងជួយលោកអ្នក ឲ្យមានការរីកចម្រើន នៅក្នុងទិសដៅសម្រេចគោលដៅ របស់លោកអ្នក។
១៤. សូមលោកអ្នក ត្រូវជម្រុះចោល នូវការខ្ជះខ្ជាយពេលវេលា ទាំងឡាយនៅក្នុងជីវិត។ សូម្បីតែការកំសាន្ត ការ ជជែកលេង ការហាត់កីឡា ការផឹកស៊ីរាំរែក ឬការដេកពួន លោកអ្នកនឹងមិនត្រូវចំណាយពេល ឲ្យហួសពីក្បួនខ្នាតឡើយ។
១៥. សូមលោកអ្នកព្យាយាម អានសៀវភៅ ឲ្យបានចប់មួយជំពូក យ៉ាងតិចបំផុតក្នុងមួយថ្ងៃ។ ព្រោះថា ការអាន នឹងជួយឲ្យ ខួរក្បាលលោកអ្នក នៅតែធ្វើការបានល្អ និងជួយឲ្យលោកអ្នកចម្រើន ខាងវាក្យស័ព្ទផងដែរ។
១៦. សូមលោកអ្នកព្យាយាមអានសៀវភៅ ឲ្យបានចប់យ៉ាងតិចបំផុតមួយក្បាល ក្នុងរយៈពេលមួយខែ។
១៧. ជីវិតមនុស្សពោរពេញទៅដោយតម្រូវការ។ លោកអ្នកត្រូវស្គាល់ឲ្យបានច្បាស់ ពីតម្រូវការទាំងនោះ។ បន្ទាប់មក លោកអ្នក ត្រូវតែព្យាយាមបំពេញ តាមតម្រូវការទាំងនោះ។ តម្រូវការណា ដែលប្រកបដោយ ការរីកចម្រើន និងគោរពបានក្រមសីលធម៌មនុស្សជាតិ លោកអ្នកគួរខិតខំបំពេញ កុំខ្លាចនឿយហត់ឲ្យសោះ។
១៨. នៅពេលដែលលោកអ្នក បានជ្រើសយកការអានសៀវភៅ ឬការស្តាប់ខ្សែអាត់សម្លេង ដែលគេចងក្រង ក្នុងកម្មវិធី ណាមួយ សូមលោកអ្នកព្យាយាម ស្តាប់ខ្សែអាត់សម្លេងទាំងនោះចុះ។ មិនយូរប៉ុន្មានកិច្ចអភិឌ្ឍ នឹងត្រូវបានសម្រេច និងអាចឈានដល់កម្រិត ដែលលោកអ្នកចង់បាន។ នៅពេលនោះ លោកអ្នកនឹងចរ នៅលើផ្លូវ ដើរឬរត់តិចៗ ឬក៏ទទួលបាន ផ្លូវជោគជ័យផ្សេងៗទៀតជាបន្ត។
១៩. សូមលោកអ្នកធ្វើការអភិឌ្ឍតាមកម្មវិធី ក្រុមបង្កើតជាមេគំនិតដែលមានគ្នា បួនទៅប្រាំនាក់ ដែលអាចបង្កើត ឲ្យមាន កិច្ចពិភាក្សាលើគំនិតនានា តាមវិធី មិនធ្វើការវិនិច្ឆ័យ nonjudgmental way ។
២០. សូមលោកអ្នកធ្វើការអភិឌ្ឍ ខ្លួនលោកអ្នក ឲ្យក្លាយទៅជាធនធាន ប្រកបដោយសក្តានុពល សម្រាប់អ្នកដទៃ តាមរយៈកម្មវិធីបណ្តាញការងារ។ សូមលោកអ្នក ស្វែងរកឲ្យឃើញថា អ្នកណាធ្វើអ្វី? ធ្វើនៅពេលណា? ធ្វើសម្រាប់អ្នកណា? លោកអ្នកប្រហែលជាអាច ស្វែងរកទំនាក់ទំនង ដ៏ប្រសើរបំផុតសម្រាប់តម្រូវការ អនាគតរបស់លោកអ្នក ក៏ដូចជាសម្រាប់តម្រូវការអ្នកដទៃទៀត ដែលលោកអ្នកបានជួប។ ចូរធ្វើខ្លួនអ្នកឲ្យក្លាយជាជនគំរូ នៅក្នុងវិស័យទំនាក់ទំនង។ ព្រោះថា ផលប្រយោជន៍ជាច្រើន នឹងកើតមានឡើងនាពេលអនាគត សម្រាប់លោកអ្នក។
២១. សូមធ្វើឲ្យ គោលជីវិតទាំងឡាយរបស់លោកអ្នក ប្រកបទៅដោយតុល្យភាព ដូចជា៖ គ្រួសារ ហិរញ្ញវត្ថុ មុខរបរ ទំនាក់ទំនងសង្គម ផ្លូវចិត្តឬផ្លូវអារម្មណ៍
ការកម្សាន្ត.....។ល។
២២. សូមលោកអ្នករក្សាគោលដៅ ទាំងឡាយរបស់លោកអ្នក ឲ្យបានជាប់ជានិច្ច នៅក្នុងចិត្តនៅពេលដែលលោកអ្នក កំពុងតែចាប់ផ្តើម សកម្មភាពថ្មីមួយទៀត។
២៣. លោកអ្នកត្រូវរកឲ្យឃើញថា កិច្ចការអ្វីដែលល្អបំផុត សម្រាប់ធ្វើនៅថ្ងៃនេះ បន្ទាប់គឺចាប់ផ្តើមអនុវត្តវាភ្លាម។
២៤. លោកអ្នកត្រូវបង្កើត ឲ្យមានកិច្ចពិភាក្សាគ្នាជាច្រើន ដោយមិនចាំប្រើការ រិះគន់ ឬការវិនិច្ឆ័យ។
២៥. ដរាបណាលោកអ្នកប្រើបច្ចេកវិទ្យា ច្រើនកាលណា ជំនួសឲ្យការសរសេរដៃ ការគិតដោយខួរក្បាល ដរាបនោះ លោកអ្នក គួរតែប្រើប្រាស់ ការសរសេរដោយដៃ ការគិតដោយខួរក្បាល ឲ្យប្រានច្រើនដូចគ្នានេះដែរ។
២៦. លោកអ្នកមិនគួរភ័យខ្លាច នឹងភាពបរាជ័យនឹងរឿងអ្វីមួយ ដែលលោកអ្នកបាន កំពុង នឹងត្រូវបំពេញឡើយ។ ព្រោះថាលោកអ្នក អាចរៀន និងអាចធ្វើឲ្យមានបំលាស់ប្តូរ ចេញពីលទ្ធផលបរាជ័យទាំងនោះបាន។
២៧. គម្រោងការដែលប្រកប ដោយការលំបាកបំផុត គឺជា ឱកាសទទួលបានជោគជ័យ ដ៏ធំបំផុតរបស់លោកអ្នក ព្រោះថា មនុស្សដែលលំបាកៗទាំងអស់នោះ នឹងអាចក្លាយជា ចំណងទាក់ទងការងារដ៏រឹងមាំបំផុត សម្រាប់លោកអ្នក។
២៨. សូមបិទ ចងព្យួរ រូបភាពនៃគោលដៅ និងក្តីស្រមៃរបស់លោកអ្នក នៅទីកន្លែងណា ដែលលោកអ្នក អាចឃើញវា ជាប្រចាំ។ រូបភាពនៃគោលដៅ និងក្តីស្រមៃទាំងនោះ នឹងជួយរំឮក និងជួយឲ្យអ្នកមានគំនិត ផ្ចង់និងមានរូបភាពឆ្ពោះទៅ រកគោលដៅ របស់លោកអ្នក។
២៩. មនុស្សយើងសុទ្ធតែមាន ពេលវេលាដូចគ្នា គឺ ២៤ម៉ោងក្នុងមួយថ្ងៃ។ ហេតុដូចនេះ ដើម្បីឲ្យ លោកអ្នកមានការ អភិវឌ្ឍន៍ លើសពីអ្វី ដែលលោកអ្នកត្រូវទទួល លោកអ្នក ត្រូវតែរៀនសូត្រឲ្យបានច្រើន ពីអ្នកគ្រប់គ្នាដែលគេមាន បទពិសោធន៍ល្អជាងអ្នក។ ព្រោះថា លោកអ្នកប្រហែលជាអាច រកឃើញពីវិធីល្អៗជាច្រើន សម្រាប់ធ្វើការអភិវឌ្ឍកិច្ចការ ដែលលោកអ្នកកំពុងតែធ្វើ។
៣០. សូមស្វែងរកប្រៀនប្រដៅ ដែលមិនប្រើការវិនិច្ឆ័យ ឲ្យឃើញ ព្រោះថា បុគ្គលប្រភេទនេះ នឹងអាចជួយឲ្យផ្តល់ មកលោកអ្នកនូវ ចម្លើយតប ការសំណូមពរ ពិភាក្សារការរីកចម្រើន និងការគាំទ្រផ្សេងៗទៀតជាច្រើន។
៣១. ចូររកឲ្យឃើញនូវគំរូធ្វើការខ្លះ និង សង្កេត នូវ បែបបទ និងសកម្មភាពធ្វើការរបស់អ្នកដទៃ ដែលកំពុង នៅជុំវិញខ្លួនអ្នក។ សូមកុំថតចម្លង ពីវិធីសាស្ត្រ(រចនាបថ) ធ្វើការរបស់អ្នកដទៃទាំងស្រុង ប៉ុន្តែលោកអ្នកត្រូវ តែចេះរៀនសូត្រ ពីបទពិសោធន៍ របស់អ្នកដទៃ។
៣២. សូមលោកអ្នករៀនសូត្រ ពីកំហុសរបស់អ្នកដទៃ ហើយធ្វើឲ្យការងាររបស់យើង ទទួលបានជោគជ័យ ពីការសិក្សា លើកំហុសទាំងអស់នោះ។
៣៣. សូមស្វែងយល់ពីគំនិតរបស់លោកអ្នក ប្រកបដោយមតិយោបល់ គំនិត ប្រាជ្ញាផុសវិជ្ជមាន (សុទិដ្ឋិនិយម) ព្រោះថា វាជាវិធីនៃការជម្រុះចោល គំនិតអវិជ្ជមានចេញពី ខួរក្បាលរបស់យើង បានប្រកបដោយជោគជ័យ។
៣៤. សូមលោកអ្នកធ្វើការព្យាយាមលក់ដូរ ការងាររបស់លោកអ្នក ឲ្យបានច្រើនជាមួយអ្នកដទៃ ព្រោះថា តាមវិធីនេះ វានឹងជួយឲ្យលោកអ្នក ចំណេញបទពិសោធន៍ថ្មីៗ បន្ថែមទៀត។
៣៥. សូមសាកសួរ និងទទួលយកការផ្លាស់ប្តូរទីកន្លែង ឬក៏មុខតំណែងការងារ នៅក្នុងស្ថាប័ន ព្រោះថា វិធីនេះវា នឹងជួយឲ្យលោកអ្នក បានរៀនសូត្រកាន់តែទូលំទូលាយ ពីរបៀបប្រតិបត្តិការងារ របស់អង្គភាព។
៣៦. សូមធ្វើការឲ្យបានច្រើន ជាជាងត្រឹមតែការឆ្ងល់ ឬការនិយាយ។
៣៧. សូមមានជំនឿជាក់ថា លោកអ្នកអាចនឹងឆ្លងកាត់បាន និងអាចរៀនសូត្រ បានពីគ្រប់អ្វីៗទាំងអស់ និងពីអ្វីៗ ដែល អ្នកមានបទពិសោធន៍។
៣៨. សូមលើកចិត្តដល់ខ្លួនឯង ដោយការពេញចិត្ត នៅពេលដែលលោកអ្នក បានបំពេញគោលដៅសិក្សា។
៣៩. សូមរក្សាឲ្យមានសៀវភៅកំណត់ត្រា ឲ្យមានជាប្រចាំដូចជា ទិនានុប្បវត្តិ សៀវភៅសរសេរជាដើម ដើម្បីកត់ត្រា គំនិត មតិយោបល់ អារម្មណ៍ យល់ឃើញ និងដំណើរការរីកចម្រើន របស់លោកអ្នក។
៤០. ចូរហ្វឹកហាត់សួរសំនួរ ស្តាប់ ឆ្លើយ បន្ទាប់មកសួរសំនួរ ឲ្យបានកាន់តែច្រើនថែមទៀត។ លោកអ្នកនឹងមានឱកាស ជួយឲ្យខ្លួនលោកអ្នក ក៏ដូចអ្នកជាអ្នកដទៃ បានរៀនសូត្រនូវចំណេះដឹង ជាច្រើនពីគ្នាទៅវិញទៅមក ថែមទៀតផង។
៤១. លោកអ្នកត្រូវសួរខ្លួនឯងថា៖ តើខ្ញុំអាចបញ្ចៀសគ្រោះភ័យទាំងឡាយ បានដោយវិធីណា?
៤២. ចូរធ្វើការតបស្នងប្រយោជន៍ណាមួយ ដល់អ្នកទាំងឡាយណាដែលលោកអ្នកគោរព។ ពួកគេនឹងក្លាយជាអ្នកគាំទ្រ របស់លោកអ្នក ហើយក៏អាចធ្វើឲ្យលោកអ្នក រៀនសូត្របានបទពិសោធន៍ថ្មីៗ បន្ថែមទៀតជាច្រើន តាមរយៈទំនាក់ ទំនងនេះ។
៤៣. សូមស្វែងរកពត៌មានថ្មីៗបន្ថែមទៀត ឲ្យបានច្រើន ដែលទាក់ទងនឹងគម្រោងការងារ ដែលលោកអ្នកទទួល ខុសត្រូវ។ សូមស្វែងរកគំនិតថ្មីៗ ឲ្យបានជាប់ជាប្រចាំ។
៤៤. សូមជម្រុញខ្លួនលោកអ្នកឲ្យបានសិក្សាអ្វីថ្មីបន្ថែម ឲ្យបានជារៀងរាល់ថ្ងៃ។
៤៥. សូមអតធន់នឹងការផ្លាស់ប្តូរ និងភាពបត់បែនជាប្រចាំ នៃការងារទាំងឡាយ។
៤៦. សូមបើកចិត្តខ្លួនឯង ឲ្យបានទូលាយសម្រាប់អ្នកដទៃ ប្រកបដោយភាពស្មោះត្រង់ ចំពោះចំណាប់អារម្មណ៍ របស់ ពួកគេ។ លោកអ្នកនឹងបានរៀនសូត្រ ពីអ្នកគ្រប់គ្នាដែលលោកអ្នកបានជួប។
៤៧. ខួរក្បាលមនុស្ស គឺជាវត្ថុដែលត្រូវហ្វឹកហាត់ជាប្រចាំ ជាមួយនឹងជំនាញថ្មីៗ។ អនុសប្បជញ្ញៈរបស់អ្នក មិនអាច នឹងដឹងភាពផ្សេងគ្នា រវាងការអនុវត្តពិត (រាងកាយ) និងការអនុវត្តផ្នែកសន្តិបញ្ញា (ខួរក្បាល)បានឡើយ។
៤៨. សូមលោកអ្នក កត់ត្រាទុកនូវអ្វី ដែលលោកអ្នកទើបតែទទួល កាលពីថ្ងៃមុនឬពីសប្តាហ៍មុន។ ប្រសិនបើ លោកអ្នកមិនបានទទួលភាពជោគជ័យ ឲ្យបានច្រើនដូចដែលអ្វី ដែលលោកអ្នកបានប្រាថ្នាទេ ។ ការកត់ត្រាទាំងនេះ វានឹងបន្ថែមតម្លៃ បានកាន់តែច្រើនជាងមុនទៅទៀត សម្រាប់ឲ្យលោកអ្នក ធ្វើការបានកាន់តែល្អជាងមុន នៅកំឡុងពេលបន្ទាប់។
៤៩. សូមធ្វើកំនត់ត្រានូវរាល់សំនួរទាំងឡាយ ណាដែលលោកអ្នកចង់ទទួលបាន នូវចម្លើយ។ ក្រោយពីទទួលបាន នូវចម្លើយរួចហើយ សូមលោកអ្នកកត់ត្រាវាទុក នូវចម្លើយទាំងនោះ បន្ទាប់មកត្រូវស្វែងរកចម្ងល់ថ្មីៗ បន្ថែមទៀត សម្រាប់ចោទសួរ និងឆ្លើយ។
៥០. សូមព្យាយាម លុបបំបាត់ រាល់សកម្មភាព ដែលជាកត្តា នាំឲ្យមានការរារាំង ដល់ការអភិវឌ្ឍខ្លួនឯង ដូចជា៖ អាកប្បកិរិយា ឬទម្លាប់នាំឲ្យធ្លាក់ចុះ ផ្នែកផលិតកម្ម ការញ៉ាំអាហារហល់ ការជក់បារី ការលេងល្បែងស៊ីសង ការផឹកគ្រឿងស្រវឹង ការទំនេរមិនធ្វើអ្វីសោះ អំពើហឹង្សាឃោរឃៅ កាប់សម្លាប់ ការកើតទុក្ខ ភាពខ្ជះខ្ជាយធនធាន ការមិនខិតខំរៀនសូត្រ ការខ្ជិលធ្វើការ ការច្រណែនឈ្នានីសគ្នា ការនិយាយពាក្យរអេចរអូច កង្វះអនាម័យ វិន័យនិងណ្តាប់ធ្នាប់ ការគិតបែបអវិជ្ជមាន ....។ល។
៥១. សូមរក្សាទុកនូវគំនិតរបស់លោកអ្នក ឲ្យមានរបៀប និងឋិតឋេរបានយូរ ដូចជា៖ រក្សាទុកនៅក្នុងទូ ដាក់ឯកសារ សរសេរទុកក្នុងសៀវភៅ ថតសម្លេង រូបភាព ឬសកម្មភាពទុក ដែលជាគំនិតថ្មីៗ របស់លោកអ្នក។ យ៉ាងហោចណាស់ មួយអាទិត្យលោកអ្នក គួរចំណាចពេលវេលា ឲ្យបានម្តង ក្នុងការត្រួតពិនិត្យ គំនិតថ្មីទាំងនេះ។
----------------------------------------------------------------
ដោយ៖ គល់រាំង - ភ្នំពេញថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអ៊ីនហ្វូ
No comments:
Post a Comment