ការបែកបាក់ស្នេហា ជាអារម្មណ៏ដែលពិបាកបំផុត
ហាក់ដូចជាយើងព្យាយាមដកដង្ហើមនៅក្នុងទឹកដូច្នោះដែរ។
យើងចាប់ផ្តើមកសាងជីវិតស្នេហា ជាមួយមនុស្សម្នាក់ដែលយើងជឿជាក់
និងបារម្មណ៏ពីគេ។ បន្ទាប់មកអ្វីៗក៏មានការផ្លាស់ប្តូរ
ដោយអ្វីដែលយើងធ្លាប់តែមានសង្ឃឹមនោះ បែរជាត្រូវឃ្លាតឆ្ងាយពីខ្លួនយើងទៅវិញ
ដោយបន្សល់ទុកនូវ ភាពសោកសៅ កំហឹង និងអារម្មណ៏ឈឺចាប់ដ៏ធ្ងន់ធ្ងរ ដល់ខ្លួនយើង
និងក្នុងពេលអនាគត។
នេះជាការណែនាំខ្លះៗ ដែលអាចជួយឲ្យអ្នកព្យាបាលរបួសស្នាមឈឺចាប់ ដែលអ្នកធ្លាប់មាន ឲ្យក្លាយទៅជាមនុស្សម្នាក់ថ្មី ដែលមានទឹកចិត្ត និងស្មារតីល្អឡើងវិញ។
១. ទុកពេលឲ្យខ្លួនរបស់អ្នកខ្លះ៖
អ្នកប្រហែលជាស្ថិតក្នុងការទំនាក់ទំនង ក្នុងកំឡុងពេលណាមួយ ឬប្រហែលជាគិតដល់មនុស្សម្នាក់នោះគ្មានឈប់។ ឥឡូវជាពេលដែលអ្នកត្រូវគិតជាថ្មីវិញ ក្រលែកទៅមើលជីវិតរបស់អ្នក ហើយបន្ទាប់មកត្រូវធ្វើដំណើរ ទៅកាន់គោលដៅរបស់អ្នក។ មនុស្សគ្រប់គ្នា តែងតែជួបរឿងបរាជ័យ និងភាពអស់សង្ឃឹម។ ប៉ុន្តែប្រការសំខាន់ អ្នកខ្លួនឯងត្រូវតែចេះកែប្រែ ដើម្បីការពារជីវិតរបស់អ្នក។
២. បំបាត់ចោលការចងចាំទាំងអស់ ដែលធ្វើឲ្យអ្នកនឹកឃើញដល់គេ៖
ព្យាយាមបំភ្លេចគេ ទោះជាគេជាមនុស្សដែលមានន័យសំរាប់អ្នកប៉ុណ្ណាក៏ដោយ ព្រោះគេបានធ្វើបាបអ្នក។ ហែក ឬលុបចោលរូបភាព ឬសំបុត្រទាំងអស់។ កុំធ្វើសកម្មភាពណា ឬទៅកន្លែងណា ដែលអ្នកធ្លាប់ធ្វើ ឬទៅជាមួយគ្នា។
៣. ផ្តាច់ការទាក់ទងគ្រប់ផ្នែកទាំងអស់៖
ការរស់នៅសព្វថ្ងៃ មនុស្សភាគច្រើន មានប្រព័ន្ធអនឡាញ រៀងៗខ្លួន ដូចជា ហ្វេសប៊ុក (Facebook) ធ្វីតថឺ (Twitter) ឬស្កាយផ៏ (Skype)។ ផ្តាច់ការទាក់ទងជាមួយគេ គ្រប់មធ្យោបាយទាំងអស់។
៤. ហាត់ប្រាណ និងបរិភោគឲ្យបានត្រឹមត្រូវ៖
ចេញទៅធ្វើការហាត់ប្រាណនៅខាងក្រៅ ព្រោះវាអាចធ្វើឲ្យអារម្មណ៏របស់អ្នកមានភាពធូរស្បើយ។ ទទួលទានអាហារដែលមានប្រយោជន៏ និងបំប៉នសុខភាព ដូចជាបរិភោគ បន្លែផ្លែឈឺ សាច់ ទឹកដោះគោ ជាពិសេសត្រូវបរិភោគឲ្យបានទៀងទាត់។
៥. ព្យាយាមកុំនៅកន្លែងតែមួយ ឬកន្លែងក្បែរគ្នាជាមួយគេ៖
វាពិបាកបំភ្លេចណាស់ បើអ្នកនៅតែឃើញរូបគេរាល់ថ្ងៃ។ បើអ្នករៀននៅសាលាជាមួយគេ កុំអង្គុយក្បែរគេ ឬបរិភោគអាហារក្បែរគ្នា បើសិនជាអាចអ្នកគួរតែប្តូរសាលាថ្មីជាការប្រសើរ។
៦. រស់នៅដោយសុទិដ្ឋិនិយម៖
វាប្រហែលជាពិបាកក្នុងការធ្វើ ប៉ុន្តែបើអ្នកនៅតែគិតអវិជ្ជមាន ឬនឹកដល់ការឈឺចាប់ពីអតីតកាលនោះ អ្នកកាន់តែមានភាពធ្ងន់ធ្ងរថែមទៀត។ ព្យាយាមញញឹមឲ្យបានច្រើន តាមតែអ្នកអាចធ្វើទៅបាន ព្រោះវាអាចធ្វើឲ្យអ្នកមានអារម្មណ៏ប្រសើរឡើង។ អ្នកគួរតែមើលរឿងកំប្លែង អានសៀវភៅសំណើច ឬស្តាប់រឿងកំប្លែងពីមិត្តភក្តិ៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

No comments:
Post a Comment