Friday, September 27, 2013

សំនួរដែលគួរសួរគ្រូពេទ្យ

អ្នកអាចនឹងធ្លាប់ត្រូវបានឆ្លើយសំនួរជាច្រើនរបស់លោកគ្រូពេទ្យ, តើមែនទេ?
ប៉ុន្តែ អ្នកក៏គួរតែរកឳកាសសួរនូវសំនួរដែលអ្នកឆ្ងល់ផងដែរ ។ នោះគឺខ្លួនអ្នក!
ខាងក្រោមនេះជាកំរងសំនួរដែលទាក់ទងទៅនឹងសុខភាពរបស់លោកអ្នក ។

សំនួរសំរាប់បង្កើតនូវទំនាក់ទំនងជាមួយវេជ្ជបណ្ឌិត ៖
  • តើអ្នកអាចរក្សាការសំងាត់របស់ជំងឺខ្ញុំបានទេ?
  • តើខ្ញុំអាចជួបអ្នកក្នុងបន្ទប់ដោ្យគ្មានគ្រួសាររបស់ខ្ញុំបានទេ
សំនួរសាកសួរអំពីជំងឺ ឬ រោគសញ្ញា ៖
  • តើខ្ញុំមានជំងឺអ្វីទៅ?
  • តើជំងឺនេះបណ្តាលមកពីអ្វី?
  • តើវាអាចធ្ងន់ធ្ងរដែរឬទេ?
  • តើជំងឺរបស់ខ្ញុំ អាចចំលងទៅអ្នកដ៏ទៃបានដែរឬទេ? ដោ្យរបៀបណាដែរ?
  • តើខ្ញុំគួរតែតមចំណីអាហារ ឬ សកម្មភាពអ្វីខ្លះទៅ?
  • តើខ្ញុំអាចទៅរៀន ឬ ធ្វើការបានដែរឬទេ?
  • តើធ្វើដូចម្តេច ទើបខ្ញុំអាចការពារវាមិនអោ្យកើតឡើងម្តងទៀត?
សួរអំពីការប្រើប្រាស់ថ្នាំពេទ្យ
  • ថ្នាំនេះមានសកម្មភាពយ៉ាងដូចម្តេច?
  • បើខ្ញុំមិនលេប មានអ្វីអាចកើតឡើង?
  • តើថ្នាំនេះមានផលប៉ះពាល់អ្វីដែរឬទេ?
  • ខ្ញុំត្រូវប្រើប្រាស់ថ្នាំនេះដល់ពេលណាទៅ?
  • ចុះប្រសិនបើខ្ញុំភ្លេចទទួលទានថ្នាំនេះ?
  • បើខ្ញុំសង្កេតឃើញថា ថ្នាំនេះគ្មានប្រសិទ្ធិភាពសោះ តើចាំដល់ពេលណា ទើបខ្ញុំទាក់ទងមកលោកគ្រូពេទ្យ?
ការធ្វើតេស្ត និង ការព្យាបាល ៖
  • ហេតុអ្វីចាំបាច់ត្រូវធ្វើតេស្ត ឬ ការព្យាបាលនេះ?
  • តើវាមានអ្វីកើតឡើងបើខ្ញុំមិនទទួលយកតេស្ត ឬ ការព្យាបាលនេះ?
  • តើវាមានការប្រឈមមុខនឹងអ្វីខ្លះដែរឬទេ?
  • វាឈឺទេ? ចុះផលប៉ះពាល់វិញយ៉ាងម៉េចដែរ?
  • តើខ្ញុំត្រូវរៀបចំអ្វីខ្លះ ដើម្បីធ្វើតេស្ត ឬ ការព្យាបាលនេះ?

No comments: