
១. អនុវត្តមុនពេលធ្វើបទបង្ហាញឲ្យបានច្រើន
ការហាត់និយាយម្នាក់ឯង អាចឲ្យអ្នកយល់កាន់តែច្បាស់ពីប្រធានបទ ដែលត្រូវធ្វើបទបង្ហាញ និងបង្កើនជំនឿចិត្តរបស់ខ្លួន។
២. គេងឲ្យបានច្រើនតាមអាចធ្វើទៅបាន
បើអ្នកមានពេលវេលាគ្រប់គ្រាន់មិនជាប់រវល់ការងារ អ្នកគួរតែសម្រាកឲ្យបាន៩ម៉ោង មួយថ្ងៃមុនការធ្វើបទបង្ហាញ។ ការសម្រាកបានគ្រប់គ្រាន់ជួយអ្នកមិនឲ្យងងុយ ឬអារម្មណ៍មិនមូលនៅពេលឡើងនិយាយ ហើយអ្នកនឹងមិនស្ងាបមុខអ្នកស្ដាប់។
៣. ទៅកន្លែងដែលត្រូវធ្វើបទបង្ហាញមុនម៉ោង
ការទៅមុនម៉ោងអាចឲ្យអ្នកមានឱកាសដើរជុំវិញ និងបានស្គាល់កន្លែងបានច្បាស់លាស់ និងមានអារម្មណ៍ថាកន្លែងនោះប្រៀបដូចជាផ្ទះរបស់អ្នកដែរ។
៤. សរសេរចំណុចសំខាន់ៗដាក់ក្នុងក្រដាសតូចមួយ
ធ្វើដូចនេះអាចធានាបានថាអ្នកនឹងមិនភ្លេចចំណុចសំខាន់ៗ ដែលអ្នកចង់បង្ហាញដល់អ្នកស្ដាប់ និងមិនចាំបាច់នឹកដែលអាចរំខានដល់ការធ្វើបទបង្ហាញរបស់អ្នក។

៥. ស្ដាប់តន្ត្រី ឬអានពាក្យស្លោកល្បីៗមុនពេលធ្វើបទបង្ហាញ
ហេតុអ្វីអ្នកចាំបាច់ត្រូវធ្វើដូច្នេះ? ព្រោះដើម្បីឲ្យអ្នកមានអារម្មណ៍ថាធូរស្បើយពីភាពតានតឹងទាំងឡាយ និងបង្កើនទំនុកចិត្តផងដែរ។
៦. កំណត់ថានរណាជាអ្នកចូលរួមស្ដាប់ក្នុងបទបង្ហាញនេះ
ការកំណត់អ្នកចូលរួមបានច្បាស់ អាចឲ្យអ្នកប្រើពាក្យពេចន៍ត្រឹមត្រូវ តាមឋានៈ និងកម្រិតការអប់រំដែលពួកគាត់មាន។
៧. ផឹកទឹកបន្តិចមុនពេលចាប់ផ្ដើម
ការផឹកទឹកអាចជួយសម្អាតជាតិស្អារក្នុងបំពង់ក ដូច្នេះអ្នកអាចបញ្ចេញសំឡេងលឺៗ និងច្បាស់ៗដល់ទស្សនិកជន។

៨. ត្រូវដើរទៅក្រោយទូវេទិកា[Podium]
ការធ្វើបទបង្ហាញលើកដំបូងពេលខ្លះ អ្នកនៅតែមានការភិតភ័យ ដូច្នេះដើម្បីជៀសវាងកុំឲ្យប្រិយមិត្តក្នុងបទបង្ហាញឃើញរូបរាងញ័រ របស់អ្នក អាចចូលទៅឈរក្រោយតុវេទិកាដើម្បីបិទបាំងការបាត់ទំនុកចិត្តនៅ ពេលដែលមានអារម្មណ៍ស្ទាក់ស្ទើរ។
៩. ប្រើខ្សែភ្នែកសម្លឹងអ្នកចូលរួម
ការប្រើក្រសែភ្នែកសម្លឹងអ្នកចូលរួមមានន័យថាអ្នកយក ចិត្តទុកដាក់លើពួកគេ ប៉ុន្តែវាជាការពិបាកបើអ្នកភ័យខ្លាចច្រើន។ អញ្ចឹងធ្វើដូចម្ដេចទើបអាចសម្លឹងអ្នកចូលរួមបាន បើអ្នកខ្លាចម្ល៉ឹងៗ? វិធីងាយៗដែលអ្នកគួរធ្វើ គឺត្រូវជ្រើសរើសមនុស្សដែលមានទឹកមុខរួសរាយរាក់ទាក់ និងព្យាយាមសម្លឹងទៅអ្នកទាំងនោះរាល់ពេលដែលអ្នកចង់ប្រើក្រសែ ភ្នែកដើម្បីបញ្ជាក់ថាអ្នកចាប់អារម្មណ៍លើពួកគេ។ ម៉េចដែរប្រិយមិត្ត ភ័យទៀតអត់ពេលធ្វើបទបង្ហាញ?
No comments:
Post a Comment