Monday, September 2, 2013

៦វិ​ធី សន្សំ​ប្រាក់

 ខណៈ​ពេ​លដែ​ល​សេដ្ឋ​កិ​ច្ច​ពិ​ភព​លោ​ក​កំ​ពុង​ធ្លា​ក់​ចុះ​ ​ទំនិ​ញ​ស្ទើ​រ​គ្រ​ប់​ប្រ​ភេទ​ ​នៅ​​លើទី​ផ្សា​រ​ បែ​រ​ជា​ឡើ​ង​ថ្លៃ​ ធ្វើ​ឱ្យ​កា​រ​ចំណា​យ​កា​ន់​តែ​មាន​កា​​រ​កើ​នឡើ​ង​។​ ​ទោះ​​យ៉ាង​ណា​ ​អ្ន​ក​អាច​ស​ន្សំ​ប្រា​ក់​ដើ​ម្បី​    ទ​ល់​​ទ្រសេ​ដ្ឋ​កិ​ច្ច​គ្រួសា​រ​បា​ន​ តា​ម​វិ​ធី​ដូ​ចខា​ង​ក្រោ​ម​..​.​។
​​១​​​.​​រៀ​​​ប​​ចំ​ប​​​ញ្ជី​​ចំ​​​ណា​​យ​ប្រ​​ចាំ​​​ខែ​​ ​និ​​​ង​ប្រចាំ​ឆ្នាំៈ​
​អ្ន​កអា​ច​គ្រ​ប់​គ្រង​កា​រ​ចា​យវា​យ​បា​ន​ ដោយ​ធ្វើប​ញ្ជី​ចំ​ណាយ​ឱ្យ​បា​ន​ដឹង​ថា​ ​ក្នុ​ង​មួយ​ខែ​ ​អ្ន​កមា​ន​​ប្រាក់​ចំ​ណូ​ល ​និ​ង​ចំ​ណា​យ​ប៉ុ​ន្មា​ន​? ​ហើ​យ​ប្រ​សិន​បើ​ ​កាត់​ថ្លៃ​ចា​យ​វាយ​ជា​ប្រ​ចាំ​ចេ​ញ​ហើយ​នោះ​ ​តើ​អ្នក​នៅ​មានប្រាក់សល់ដែរឬអត់? វិធីនេះ អាចជួយឱ្យអ្នករកវិធីកាត់បន្ថយការចាយវាយខ្ជះខ្ជាយបាន។
២.ចាយវាយកុំឱ្យលើសគម្រោងៈ ​​     នៅពេលដែលអ្នករៀបចំបញ្ជីថ្លៃចំណាយប្រចាំខែ រួចហើយ​នោះ អ្នកគួរអនុវត្តតាមគម្រោងនោះ ដើម្បី គ្រប់គ្រងការចាយ​វាយ​កុំឱ្យលើសពីគម្រោងដែល បាន​ត្រៀមទុក ហើយត្រូវរក្សា​ទុក​វិក្កយបត្រ ឬសរសេរ កត់ត្រាទុកនូវការចាយវាយប្រចាំថ្ងៃ ដើម្បី​ឱ្យ​ដឹង​ជានិច្ច ថា អ្នកចាយវាយច្រើន ឬតិចកម្រិតណា?
៣.ប្រើទំនិញ និងសេវាកម្មដែលថោក ជាងមុនៈ វិធីមួយទៀតក្នុងការសន្សំប្រាក់នោះ គឺការ ប្រៀប​ធៀប​តម្លៃ​ទំនិញ និងសេវាកម្មដែលអ្នកប្រើប្រាស់ ជាប្រចាំ ទៅនឹងកន្លែងផ្សេង ដូចជា ថ្លៃសេវា​ទូរស័ព្ទ​ដៃ ដែលបច្ចុប្បន្នមានច្រើនជម្រើស និងមានតម្លៃកាន់តែ សមរម្យ ព្រមទាំងកាត់បន្ថយ​ការ​មើល​ទូរទស្សន៍ ក៏ដូចជាកាត់បន្ថយការចំណាយតូចតាច ដែលមិនចាំបាច់។
៤.មិនត្រូវទិញទំនិញ ព្រោះតែគេកំពុងបញ្ចុះតម្លៃៈ នារីភាគច្រើន ចូលចិត្តដើរទិញអីវ៉ាន់ ពិសេស នៅពេលដែលគេកំពុងបញ្ចុះតម្លៃ ប៉ុន្តែ ក្នុងអំឡុងពេល នេះ អ្នកត្រូវគិតឱ្យបានច្បាស់សិនថា ទំនិញ​នោះ ចាំបាច់សម្រាប់អ្នកដែរឬអត់? ប្រសិនបើមិនចាំបាច់ ទេនោះ គួរតែទុកប្រាក់វិញប្រសើរជាង។
៥.តាមដានព័ត៌មានសេដ្ឋកិច្ចជាប្រចាំៈ នៅពេលដែលអ្នកមានការយល់ដឹងផ្នែកសេដ្ឋ-កិច្ចច្រើននោះ អ្នកប្រាកដជាអាច​ចេះរកវិធី​សន្សំ- ប្រាក់ជាងធម្មតា ដូចជា ការដាក់ទុនដែលមានគ្រោះថ្នាក់ តិច ​ឬ​ផ្ញើ​ប្រាក់រយៈពេលខ្លី ប៉ុន្តែ បានការប្រាក់ខ្ពស់ ជាដើម។ ម៉្យាងវិញទៀត ប្រសិនបើអ្នក កាត់បន្ថយ​ការ​ទិញទំនិញមួយចំនួន នោះ អ្នកនឹងអាចមានប្រាក់សល់ កាន់តែច្រើនជាមិនខាន ហើយនៅ ពេល​ដែល​អ្នកមានប្រាក់សល់ អ្នកអាច យកប្រាក់មួយចំណែក ទៅដាក់ទុន រកស៊ី ដើម្បីឱ្យមាន​ការលូត​លាស់ ផ្លែផ្កា ទទួលបានកម្រៃកាន់តែច្រើន។
៦.រៀបចំពិធីជប់លៀងតូចជាងមុនៈ ក្នុងជីវិតរបស់អ្នក ប្រហែលជាអាចត្រូវមានរៀបចំពិធីជប់លៀង នៅថ្ងៃសំខាន់ៗ ដូចជារៀប- មង្គលការ ថ្ងៃខួបកំណើត៘ កាលពីមុន អ្នក អាចនឹងរៀបចំពិធី​ជប់​លៀង ក្នុងទ្រង់ទ្រាយធំ ប៉ុន្តែ ខណៈដែលសេដ្ឋកិច្ចកំពុងធ្លាក់​ចុះបែបនេះ អ្នកគួរ រៀបចំពិធីជប់​លៀង​ដែលមានទ្រង់ទ្រាយតូច ជាងមុន គ្រាន់តែអាចឱ្យក្រុមគ្រួសារ មានភាពរីករាយ កក់ក្តៅទៅ បាន​ហើយ ពុំចាំបាច់អ៊ឹកធឹក ធំដុំពេកទេ៕

No comments: