យុវវ័យភាគច្រើនត្រូវការ
ទទួលទានដំណេកពី ៨ ម៉ោងកន្លះទៅជា ៩ ម៉ោងជារៀងរាល់យប់ ។ ប៉ុន្តែ មាន ១
ភាគ ៤ នៃយុវវ័យមានបញ្ហាទាក់ទងទៅនឹងការដេកពួន ។ កង្វះនៃការដេក
អាចមានផលអាក្រក់គ្រប់យ៉ាង ដែលកើតពីអារម្មណ៍របស់យើង
ដែលមានដូចជា ការលេងកីឡា ការបើកបរ
បង្កើនឱកាសដែលនាំឲ្យធ្លាក់ខ្លួនឈឺ ហើយចំពោះមនុស្សមួយចំនួន
ក៏អាចទាក់ទងទៅនឹងការឡើងទម្ងន់ផងដែរ ។ តើធ្វើយ៉ាងដូចម្ដេច
ដើម្បីឲ្យយើងដេកទៅតាមតម្រូវការ ?
ខាងក្រោមនេះគឺជាមតិយោបល់មួយចំនួន ៖ ១. សកម្មនៅពេលថ្ងៃ អ្នកប្រហែលជាធ្លាប់បានកត់សម្គាល់រួចហើយ អំពីពួកក្មេងដែលលេងរត់ជុំវិញ ពួកគេដេកយ៉ាងដូចម្ដេច ។ យកគំរូតាមក្មេងដែលទើបនឹងចេះដើរ រួចហើយហាត់ប្រាណដោយ ខ្លួនឯងចំនួន ៦០ នាទីជារៀងរាល់ថ្ងៃ ។ សកម្មភាពរបស់រាងកាយ អាចកាត់បន្ថយភាពតានតឹងនៅក្នុងអារម្មណ៍ ហើយជួយឲ្យអារម្មណ៍របស់ មនុស្សមានភាពធូរស្បើយស្រឡះពីបញ្ហាស្មុគស្មាញ ។ សូមកុំហាត់ប្រាណ នៅពេលជិតដល់ ម៉ោងគេង ដោយសារតែការហាត់ប្រាណ បែបនេះ វាធ្វើឲ្យអ្នកដឹង មុនពេលចូលដេក ។ ២. ជៀសវាងផឹកស្រា និង គ្រឿងញៀន មនុស្សជាច្រើនតែងគិតថា ស្រា ឬ គ្រឿងញៀន នឹងធ្វើឱ្យគេ មានអារម្មណ៍ស្រឡះធូរស្បើយពីភាពស្មុគស្មាញ ហើយថែមទាំងធ្វើឲ្យងងុយគេងទៀត ប៉ុន្តែ ករណីនេះមិនពិតឡើយ ។ គ្រឿងញៀន និង ស្រា រារាំងការដេកទៅវិញទេ ហើយវាក៏បង្កឲ្យភ្ញាក់ឡើងនៅពាក់កណ្ដាលអធ្រាត្រផងដែរ ។ ៣. និយាយ Good Night ចំពោះគ្រឿងបរិក្ខារអគ្គិសនី អ្នកជំនាញបានផ្ដល់ជាយោបល់ថា បន្ទប់ដេកគួរប្រើសម្រាប់តែការទទួលទានដំណេកបានហើយ។ ប្រសិនបើអ្នកមិនអាចរៀបចំបន្ទប់របស់អ្នកជាកន្លែងដែលមិនមាន បច្ចេកទេសខ្ពស់នោះទេ យ៉ាងហោចណាស់ក៏អ្នកអាចបិទអ្វីៗទាំងអស់ ក្នុងរយៈពេលមួយម៉ោង ឬ ក៏ច្រើនជាងនេះ នៅមុនពេលមាន ពន្លឺឡើងវិញដែរ។ ៤. រក្សាការទទួលទានដំណេកឱ្យបានទៀងទាត់ ចូលគេងនៅពេលដូចសព្វដង ជារៀងរាល់យប់ ជួយឲ្យរាងកាយរបស់អ្នកបានសម្រាក តាមការកំណត់។ កំណត់ពេលវេលាចូលគេងទៀតទាត់ អាចជួយធ្វើឲ្យអារម្មណ៍ធូរស្បើយស្រឡះពីភាពស្មុគស្មាញ កាន់តែប្រសើរឡើងមួយកម្រិតទៀត ។ ដើម្បីឲ្យមានការធូរស្បើយជារៀងរាល់យប់នោះ មានវិធីមួយចំនួនទៀតដូចជា ការអាន ស្ដាប់តន្ត្រី ចំណាយពេលលេងជា មួយសត្វចិញ្ចឹម សរសេរនៅក្នុងសៀវភៅកំណត់ត្រាប្រចាំថ្ងៃ លេងល្បែង Sudoku ឬ ក៏ធ្វើអ្វីមួយផ្សេងទៀតដែលអាចជួយ ឲ្យអ្នកមានអារម្មណ៍ធូរស្បើយស្រឡះពី ភាពស្មុគស្មាញ ។ ៥. គិតថា ការដេកជារាត្រីដ៏ល្អ ភាពតានតឹងនៅក្នុងអារម្មណ៍ អាចបង្កឲ្យមានអាការដេកមិនលក់ ហេតុនេះ វាធ្វើឲ្យអ្នកកាន់តែមានការព្រួយចិត្តដោយសារតែការដេកមិនលក់ ហើយបញ្ហាដែលជាគ្រោះថ្នាក់ធំបំផុតនោះ គឺអ្នកជាតួអង្គម្នាក់ ដែលដេកមើលតែពិដានផ្ទះ ។ ជំនួសឲ្យការព្រួយបារម្ភរបស់អ្នក ដែលទាក់ទងទៅ នឹងការទទួលទានដំណេកមិនលក់ យើងសូមរំឭកថា អ្នកអាចធ្វើវាបានដោយខ្លួនឯង ។ ចូរនិយាយថា “ យប់នេះ ខ្ញុំនឹងដេកលក់ស្រួល “ និយាយបែបនេះជាច្រើនដងជារៀងរាល់ថ្ងៃ ។ វាអាចជួយអ្នកក្នុងការអនុវត្តធ្វើលំហាត់ដក ដង្ហើម ឬ ក៏ឈរសមាធិដោយស្ងប់ស្ងាត់(gentle yoga poses) នៅមុនពេលចូលទទួលទានដំណេកជាដើម៕ |
Tuesday, September 3, 2013
យោបល់ ៥ យ៉ាងដើម្បីជួយឲ្យការទទួលទានដំណេកបានស្រួល
Subscribe to:
Post Comments (Atom)
No comments:
Post a Comment