១ កោះ អ៊ែរជីន
កោះ អ៊ែរជីន ស្ថិតនៅចន្លោះ ឧបទ្វីប ក្រិច និងឧបទ្វីបអាស៊ី ដែលអមទៅដោយប្រជុំកោះតូចៗជាច្រើនដ៏ស្រស់ស្អាតប្រៀបបានទៅ នឹងឋានសួគ៌មនុស្សលោក។ ជាមួយ នឹងភូមិសាស្ត្រលើដែនថ្មដ៏ស្រស់ត្រកាល ផ្ទៃមេឃខៀវស្រងាត់ និងអ្នកធ្វើដំណើរ ទៅមកក្នុងខ្សែទឹកដ៏ធំល្វឹងល្វើយជួយឲ្យកោះនេះជាកន្លែងដ៏ រ៉ូមែនទិកសម្រាប់សម្រាកលំហែនាវិស្សមកាល។
២ កោះ អ៊ីប៊ែរៀន
កោះនេះស្ថិតក្នុងឧបទ្វីប អ៊ីប៊ែរៀន ភាគនិរតីនៃអឺរ៉ុប។ សីតុណ្ហភាពនៅទីនេះ ពិតជាអំណោយផលដល់អ្នកទេសចរដែលទៅលំហែណាស់ ក្នុងកម្រិតសីតុណ្ហភាពពី ១៨ ដល់ ៣០ អស្សាសេ ស្ទើរពេញមួយឆ្នាំ។ សូម្បីតែកំពូលសិល្បករគំនូរល្បីឈ្មោះមួយចំនួនរបស់អេស្ប៉ាញ ដូចជាលោក Pablo Picasso លោក Marc Chagall និងលោក Salvador Dali ក៏ធ្លាប់លង់ស្នេហ៍នឹងទេសភាពដ៏ស្រស់ស្អាតនេះផងដែរ។
៣ កោះ ភូកេត
កោះភូកេត ជាកោះដែលធំជាងគេបំផុតរបស់ប្រទេសថៃ ដែលត្រូវបានគេចាត់ទុកថាជាគុជនៃមហាសមុទ្រឥណ្ឌា និងជាតំណាងឲ្យរមណីយដ្ឋានដែនកោះដ៏មានប្រជាប្រិយភាពរបស់ អាស៊ីអាគ្នេយ៍។ ទីនេះពេញនិយមដោយសារមានទេសភាពសមុទ្រដ៏ស្រស់ត្រកាល សកម្មភាពកម្សាន្តនានា និងកីឡាលើឆ្នេរខ្សាច់។
៤ កោះអូគីណាវ៉ា
កោះអូគីណាវ៉ា ប្រជុំដោយកោះជាង៦០ ដែលមានទីតាំង ចន្លោះចិនតៃវ៉ាន់ និងខេត្ត ឃ្យូស៊ូ ប្រទេសជប៉ុន។ បម្រែបម្រួលពណ៌នៅលើផ្ទៃសមុទ្របង្កើតជាទស្សនីយភាពដ៏ស្រស់ត្រកាល ដែលពេលខ្លះមានពណ៌បៃតង និងពេលខ្លះមានលក្ខណៈខៀវខ្ចីដូចផ្ទៃមេឃ។
៥ កោះហាវ៉ៃ
កោះហាវ៉ៃជាកន្លែងលំហែកាយដ៏ពេញនិយមសម្រាប់មនុស្សទូទាំងពិភពលោក និងជាពិសេសពីសំណាក់ជនជាតិអាមេរិក។ កោះនេះស្ថិតនៅក្នុងរដ្ឋ ហូណូលូលូ សហរដ្ឋអាមេរិក។ កន្លែងលំហែកាយដ៏មានភាពទាក់ទាញ ដោយសារមានផ្ទៃសមុទ្រពណ៌ខៀវស្រងាត់ សីតុណ្ហភាពក្ដៅល្មម ឆ្នេរដ៏ស្រស់ស្អាត ការលេងកីឡាលើឆ្នេរដ៏សម្បូរបែប តន្ត្រីដ៏កន្ត្រាក់អារម្មណ៍ និងការរាំកម្សាន្តនានា បានធ្វើឲ្យទីនេះជាកន្លែងដែលទេសចរគិតថាមិនទៅមិនបាន។
៦ កោះ សៃប៉ាន
កោះសៃប៉ានមានទីតាំងស្ថិតនៅចន្លោះមហាសមុទ្រប៉ាស៊ីហ្វិច និងសមុទ្រហ្វីលីពីន។ ប្រសិនបើអ្នកឈរនៅលើកំពូលនៃកោះនេះសម្លឹងទៅកាន់ផ្ទៃទឹក សមុទ្រ អ្នកនឹងបានឃើញទឹកសមុទ្រចាំងឆ្លុះចម្រុះពណ៌ផ្សេងៗគ្នា ម្ដងបៃតងខ្ចី ម្ដងបៃតងចាស់ ម្ដងខៀវចាស់ និងខៀវខ្ចីជាដើម។ ហើយអ្វីដែលមិនអាចខកខាននោះគឺការមុជចុះទៅក្រោមបាតទឹកមើល ទេសភាពដ៏ស្រស់ត្រកាលនៃពិភពបាតសមុទ្រ។
៧ កោះឡាងកាវី
កោះ ឡាងកាវីប្រមូលផ្ដុំដោយកោះត្រូពិចប្រមាណ៩៩ និងអាចនិយាយបានថាជាទិសដៅវិស្សមកាលដ៏គួរជាទីចាប់អារម្មណ៍ក្នុង តំបន់អាស៊ីអាគ្នេយ៍។ កោះនេះមិនត្រឹមតែមានឆ្នេរខ្សាច់ដ៏គួរឲ្យទាក់ទាញប៉ុណ្ណោះទេ តែទីនេះមានរូងភ្នំដ៏អស្ចារ្យក្នុងការធ្វើដំណើរផ្សងព្រេង។ ហើយអ្វីដែលអស្ចារ្យជាងនេះទៀតនោះ គឺទីនេះជាឋានសួគ៌អាពាហ៍ពិពាហ៍ដែលអ្នកអាចទទួលបានអេតាស៊ីវិល ក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ ហើយទាំងពិធីក្រេបទឹកឃ្មុំ និងពិធីរៀបអាពាហ៍ពិពាហ៍អាចធ្វើឡើងនៅលើកោះនេះជាមួយគ្នាតែម្ដង។
៨ កោះ ម៉ាលដាយស៍
កោះ ម៉ាលដាយស៍ ស្ថិតនៅក្នុងសមុទ្រដែលមានចម្ងាយប្រហែល ៦៥០ គីឡូម៉ែត្រភាគខាងត្បូង ប្រទេសស្រីលង្កា លាយឡំគ្នាជាមួយបណ្ដុំកោះជាង ១០០០ ពីភាគខាងជើង ដល់ ខាងត្បូងតាមរយៈខ្សែអេក្វាទ័របង្កើតបានជារូបភាពកោះថ្មប៉ប្រះ ទឹកដែលមានសណ្ឋានជាក្រឡា។ ការញ៉ាំប៊ីប៊ីឃ្យូ និងការទស្សនាភូមិជនជាតិភាគតិចជាសកម្មភាពដែលមិនអាចមើលរំលង នៅទីនេះ។
៩ កោះ ជីជូ
ទឹកសមុទ្រដ៏ថ្លាឆ្លុះក្នុងដែនកោះ ជីជូ ប្រទេសកូរ៉េខាងត្បូង ជារូបភាពដ៏កម្រនៅក្នុងលោក។ សកម្មភាពដ៏ពេញនិយមនៅទីនេះគឺការស្ទូចត្រីនៅក្នុងសមុទ្រ ព្រោះត្រីនៅទីនេះធំធាត់ដោយលក្ខណៈធម្មជាតិពិតៗ។ នៅពេលដែលអ្នកជិះទូកចេញទៅនេសាទ នៅក្នុងសមុទ្រ នឹងមានអ្នកនេសាទនៅក្បែរចាំជួយបង្រៀនអ្នកពីវិធីស្ទូចត្រី។ អ្វីដែលមិនអាចភ្លេចបាននៅលើកោះនេះ គឺការភ្លក្សរសជាតិត្រីដែលអ្នកនេសាទបានដោយខ្លួនឯង ដោយមានអ្នកជួយចាំភ្លាសាច់ត្រីជាបន្ទះស្ដើងៗជ្រលក់ជាមួយទឹក ម្ទេសប្រចាំតំបន់នោះពិតជាគួរឲ្យចង់ស្រក់ទឹកមាត់តែម្ដង។
១០ កោះទីអូម៉ាន
កោះទីអូម៉ាន ឈរនៅប៉ែកខាងកើតប្រទេស ម៉ាឡេស៊ី ជាកោះដែលធំជាងគេបំផុតមួយក្នុងចំណោមកោះភ្នំភ្លើង៦៤ផ្សេង ទៀត។ កោះនេះមានប្រជាប្រិយដោយសារទឹកសមុទ្រថ្លាឆ្វង់ដែលអ្នកអាចមើល ឃើញដោយភ្នែកទទេក្នុងជម្រៅ ១០០ម៉ែត្រ និងទេសភាពដ៏ស្រស់ត្រកាលក្នុងពិភពបាតសមុទ្រ៕
ក្នុងចំណោមកោះទាំង១០ខាងលើ តើកោះណាមួយដែលប្រិយមិត្តចង់ទៅទស្សនា?
អត្តបទដើមៈ Sabay
No comments:
Post a Comment