នៅ
ពេលដែលស្នេហាបែកបាក់ អ្នកមិនត្រូវមកអង្គុយយំ
ឱ្យខាតពេលវេលាឡើយ អ្នកត្រូវធ្វើ ជីវិតឱ្យស្រស់ថ្លា
តាមរយៈវិធី៧យ៉ាង ដូចខាងក្រោម...។
១.បញ្ជាក់ឱ្យច្បាស់ ពីមូលហេតុដែលធ្វើឱ្យ ស្នេហារបស់អ្នកចប់ ៖
មនុស្សជាច្រើន មិនចង់និយាយ ឬរំព្ញកដល់ ស្នេហាដែលបានកន្លងហួសមកហើយនោះឡើយ ប៉ុន្តែ ដើម្បីឱ្យទុក្ខសោកទាំងនោះរសាយបាត់ខ្លះ អ្នកគួរតែ ឆ្លៀតឱកាសនេះ ដើម្បីលើកឡើងពីចំណុចដែល ទាក់ទងជាមួយអ្នក ឱ្យក្លាយជារឿងដែលត្រឹមតែធ្វើឱ្យ អ្នកបាត់បង់។ ការលើកឡើងពីចំណុចដែលធ្វើឱ្យ ស្នេហារបស់អ្នកត្រូវចប់ ដូចជា មកពីនៅជាមួយ គ្នាទៀតមិនបាន ឬគ្មានពេលសម្រាប់ឱ្យគ្នា អាច ធ្វើឱ្យអ្នកគិតថា វាគ្រាន់តែជាចំណុចតូចមួយ ដែល មិនគួរឱ្យចាប់អារម្មណ៍ឡើយ។
២.ត្រឡប់ទៅយកចិត្តទុកដាក់រឿងការងារ ៖
អ្នកត្រូវបង្ខំចិត្តធ្វើការងារ មកធ្វើជាលេស ដើម្បីបំភ្លេចគេ អ្នកត្រូវបង្ហាញឱ្យគេឃើញថា នៅ ពេលគ្មានគេ ការងាររបស់អ្នក មានការរីកចម្រើន បានឡើងតំណែង ព្រោះគ្មានគេមកនៅរំខានចិត្ត ធ្វើឱ្យ អ្នកអាចធ្វើការងារបានយ៉ាងល្អ ធ្វើឱ្យចៅហ្វាយនាយ ពេញចិត្ត ជាដើម។ អ្នកគួរធ្វើឱ្យគេដឹងថា គេបាន សម្រេចចិត្តខុស ដែលបានបែកផ្លូវជាមួយអ្នក។
៣.ថែរក្សាសម្រស់ ៖
អ្នកគួរថែខ្លួនឯង ឱ្យកាន់តែស្រស់ស្អាត ជាពិសេស គឺមិនត្រឹមតែរូបរាងខាងក្រៅនោះទេ គឺបូករួមទាំង អារម្មណ៍ ចិត្តគំនិត ដោយបោះបង់ចោលនូវភាពអផ្សុក សោកសៅឱ្យអស់។ អ្នកត្រូវធ្វើឱ្យអារម្មណ៍ខ្លួនឯង ស្រស់ថ្លា ដើម្បីធ្វើឱ្យរាងកាយរបស់អ្នកស្រស់ថ្លា ផងដែរ។
៤.កំណត់ថា ខ្លួនឯងនៅលីវ ៖
អ្នកគួរធ្វើខ្លួនឱ្យជ្រះស្រឡះ ដើម្បីត្រៀមខ្លួនទទួល យកបុរសថ្មីៗ ព្រោះបុរសល្អៗជាច្រើន កំពុងរង់ចាំ និងជម្រះភាពសោកសៅនានា នៅក្នុងចិត្តរបស់អ្នក។
៥-ធ្វើឱ្យខ្លួនឯងមានសុខភាពល្អ ៖ អ្នកគួរធ្វើការហាត់ប្រាណ ដូចជា យោគៈ ហែលទឹក ជាដើម ព្រោះក្រៅពីធ្វើឱ្យរាងស្អាតហើយ វាថែមទាំងធ្វើឱ្យអ្នកមានសុខភាពល្អ ដើម្បីកុំឱ្យអ្នកដទៃ វាយតម្លៃថា អ្នកត្រូវគេបោះបង់ចោល។
៦-ធ្វើខ្លួនជាមិត្តល្អរបស់គេ ៖
មិ ត្តដែលល្អ គឺជាមិត្តដែលជួយអបអរគេ ពេលគេមានអ្នកថ្មី ដែលមិនចាប់អារម្មណ៍លើអ្នក ទៀត។ អ្នកអាចធ្វើជាមិត្តគេបាន ទោះបីជាគេមិន យកចិត្តទុកដាក់ ព្រោះការធ្វើបែបនេះ បង្ហាញថា អ្នកមិនបានចាប់អារម្មណ៍រឿងគេទៅមានអ្នកថ្មីឡើយ ហើយជួនកាល អាចធ្វើឱ្យគេមានអារម្មណ៍ថា អ្នក មិនត្រូវការគេ សូម្បីតែបន្តិចឡើយ។
៧-ប្រឈមនឹងស្នេហ៍ចាស់យ៉ាងក្លាហាន ៖
ប្រសិនបើចៃដន្យ អ្នកបានជួបគេនៅក្នុងពិធីណា មួយ ឬតាំងចិត្តឱ្យគេជួបអ្នក អ្នកត្រូវប្រាប់ខ្លួនឯងថា “កុំយំ កុំទន់ចិត្ត” និងធ្វើការរាក់ទាក់គេ ដោយពាក្យ ធម្មតាៗ ប៉ុុន្តែ បង្កប់ការសរសើរបន្តិចបន្តួច ព្រោះ ជួនកាល អាចធ្វើឱ្យគេមានអារម្មណ៍គិតដល់អ្នកវិញ។ អ្នកត្រូវបង្ហាញឱ្យគេដឹងថា អ្នកពេញចិត្តអ្នកដទៃ ក៏ ដូចជារូបគេដែរ៕
១.យូរៗម្តង បុរសចេញទៅក្រៅជាមួយមិត្តភក្តិ។ នៅពេលដែលត្រឡប់មកវិញ នាពាក់កណ្តាលអធ្រាត្រ គេនិយាយថា គ្រាន់តែទៅអង្គុយនិយាយគ្នាលេង និង ផឹកស្រាជាមួយមិត្តភក្តិចាស់ប៉ុណ្ណោះ។
ការពិត ៖ បុរសមិនមានទម្លាប់អង្គុយនិយាយ គ្នាយូរដូចស្ត្រីឡើយ ប្រសិនបើគេត្រឡប់មកផ្ទះវិញ កណ្តាលអធ្រាត្រ អ្នកអាចដឹងបានថា គេកំពុងនឹង បែកចិត្តទៅរកអ្នកថ្មី។
២.នៅសុខៗ គូស្នេហ៍របស់អ្នកប្រាប់ថា គេ ជាប់រវល់នៅក្រុមហ៊ុន ឬចុះទៅខេត្តឆ្ងាយ ប៉ុន្តែ មិនបាន ប្រាប់ថា ទៅទីណា? ស្នាក់នៅកន្លែងណា? ត្រឡប់មកវិញ ពេលណា? ហើយថែមទាំងមិនអាចទាក់ទងបានទៀត។
ការពិត ៖ ឱកាសដែលបុរសក្បត់ចិត្ត មាន ច្រើនបំផុត ព្រោះអ្នកមិនអាចនឹងចាប់កំហុសបាន។ ម៉្យាងទៀត នៅពេលធ្វើដំណើរតាមខេត្ត ក្រុមហ៊ុន ប្រាកដជារៀបចំកន្លែងស្នាក់នៅ និងពេលវេលាធ្វើការ រួមទាំងថ្ងៃចេញដំណើរ និងត្រឡប់មកវិញយ៉ាងច្បាស់ លាស់។ ដូចនេះ ប្រសិនបើគូស្នេហ៍របស់អ្នក មិន អាចនិយាយហេតុផលអ្វីច្បាស់លាស់ មុននឹងចាកចេញ បង្ហាញថា គេអាចនឹងក្បត់អ្នក ទៅដើរលេងជាមួយ ស្រីដទៃ ហើយថែមទាំងមិនឱ្យអ្នកទូរស័ព្ទទៅរកគេ ថែមទៀត។
៣.មិត្តរបស់គូស្នេហ៍អ្នក ដាក់ទូរស័ព្ទចុះភ្លាមៗ នៅពេលឮសំឡេងរបស់អ្នក ប៉ុន្តែ នៅពេលដែលអ្នក សួរទៅស្ត្រីម្នាក់នោះ និយាយថា គ្រាន់តែជាមិត្ត របស់គូស្នេហ៍អ្នកប៉ុណ្ណោះ។
ការពិត ៖ មិនមានមិត្តម្នាក់ណាដែលមិន ចង់និយាយជាមួយគូស្នេហ៍របស់មិត្តភក្តិខ្លួនឡើយ លើកលែងតែមិត្តម្នាក់នោះ មានបំណងមិនល្អ ទើប មិនព្រមនិយាយទូរស័ព្ទជាមួយអ្នក។ ពួកគេទាំង២ ប្រហែលជាមានអ្វីលាក់បាំង មិនព្រមឱ្យអ្នកដឹង ក៏ថាបាន។
៤.គេព្រួយបារម្ភពីទូរស័ព្ទ យ៉ាងខ្លាំង ហើយ ថែមទាំងមិនឱ្យអ្នកទទួលទូរស័ព្ទ ឆែកទូរស័ព្ទ ឬប្រើ ទូរស័ព្ទផ្ទាល់ខ្លួនរបស់គេជាដាច់ខាត។
ការពិត ៖ មនុស្សប្រុសគិតថា ទូរស័ព្ទ គឺជា រឿងផ្ទាល់ខ្លួនរបស់គេ និងអាចលាក់បាំងបានពីទំនាក់ទំនងនានា តាំងពីអតីតកាល រហូតដល់បច្ចុប្បន្ន។ ម៉្យាងទៀត ប្រសិនបើគេមានទូរស័ព្ទលើសពី២គ្រឿង ហើយថែមទាំងមិនឱ្យអ្នកប៉ះពាល់ទៀតនោះ អ្នកអាច សន្មតបានថា គេអាចនឹងលាក់បាំងពីសកម្មភាពរបស់ អ្នក។
៥.គូស្នេហ៍អ្នក កុហកពីរឿងអតីតកាល របស់គេ។
ការពិត ៖ មនុស្សដែលកុហកពីរឿងអតីតកាល ក៏អាចកុហក នាពេលបច្ចុប្បន្ននេះបានដែរ ព្រោះ មនុស្សមិនងាយនឹងផ្លាស់ប្តូរនិស្ស័យឡើយ ជាពិសេស ចំពោះរឿងក្បត់ចិត្តនេះតែម្តង។
៦.នៅសុខៗ មិត្តភក្តិប្រុសៗរបស់គេត្រូវការ ជំនួយជាបបន្ទាន់ ទើបទូរស័ព្ទមកតាមគេ ហើយគេ ក៏ចាកចេញពីផ្ទះភ្លាមៗ យ៉ាងប្រញាប់ប្រញ៉ាល់។
ការពិត ៖ ម នុស្សប្រុសភាគច្រើន នៅពេល ដែលកើតរឿងរ៉ាវនានា ដែលតែងយោងខ្លួនឯង ឱ្យ រួចជាមុនសិន ទើបគិតគូរអ្នកដទៃតាមក្រោយ។ ដូចេនេះ ប្រសិនបើអ្នកឃើញគូស្នេហ៍ មានឥរិយាបថ បែបនេះ អ្នកអាចទាយទុកជាមុនថា មានតែមនុស្សស្រី ប៉ុណ្ណោះ ដែលត្រូវការជំនួយ ហើយមនុស្សប្រុស នៅពេលជួយហើយ តែងចង់បានសំណងមកវិញ។
៧.គូស្នេហ៍អ្នកមិនព្រមប្រាប់លេខសម្ងាត់ (ភាសស- ឹរៀដ) នៃអ៊ីមែលរបស់គេ ឱ្យអ្នកដឹងឡើយ។
ការពិត ៖ គេប្រាកដជាមានរឿងលាក់បាំងនឹង អ្នក ព្រោះនាពេលបច្ចុប្បន្ននេះ បញ្ហាទាំងឡាយ មិនសូវ ត្រូវបានគេនិយាយដោយផ្ទាល់ឡើយ គឺអ៊ីមែល ជា ប្រភពនាំសារដែលល្អបំផុត។
៨.គូស្នេហ៍របស់អ្នក សរសើរមិត្តភក្តិស្រីម្នាក់ យ៉ាងពេញមាត់ ហើយថែមទាំងព្យាយាមចាប់គូឱ្យ នាងជាមួយមិត្តភក្តិប្រុសដទៃទៀត។
ការពិត ៖ ដើម្បីឱ្យអ្នកទុកចិត្ត ព្រោះមូលហេតុ ដែលគេព្យាយាមចាប់គូស្ត្រីនោះ ឱ្យទៅមិត្តភក្តិ គឺ គ្រាន់តែព្យាយាមបិទបាំងអារម្មណ៍ មិនឱ្យអ្នកបានដឹង។ ប៉ុន្តែ គេនឹងមិនព្រមបណ្តោយឱ្យស្ត្រីម្នាក់នោះ បាន ទៅលើមិត្តភក្តិនោះដោយងាយៗឡើយ។
៩.អ្នកធ្លាប់សារភាពថា អ្នកបានក្បត់ចិត្តគេ តែ គេធ្វើមុខដូចជាយល់ចិត្ត ទទួលស្គាល់ទង្វើរបស់អ្នក ហើយថែមទាំងយល់ព្រមអភ័យទោស យ៉ាងងាយស្រួល ទៀតផង។
ការពិត ៖ អ្នកកុំប្រញាប់យល់ច្រឡំថា គេគឺ ជាបុរសដែលមានចិត្តល្អ អាចអភ័យទោសឱ្យអ្នក គ្រប់បែបយ៉ាង ព្រោះអ្វីដែលអ្នកបានធ្វើ គេអាចនឹង ធ្វើវាត្រឡប់មកកាន់អ្នកវិញ ដោយគ្រាន់តែរក្សាទុក នូវភាពជាសុភាពបុរស នៅមុខអ្នកតែប៉ុណ្ណោះ។
១០.នៅពេលចូលរួមពិធីជប់លៀង គេព្យាយាម មើលអ្នកមិនឱ្យដាច់ពីខ្សែភ្នែកឡើយ។
ការពិត ៖ មិនមែនគេបារម្ភពីអ្នកខ្លាំងនោះ ឡើយ នោះក៏ព្រោះតែគេដឹងថា អ្នកក៏តាមឃ្លាំមើល រូបគេផងដែរ។ ដូចនេះ វិធីល្អបំផុត ដែលគេជ្រើសរើស គឺមើលអ្នកតែប៉ុណ្ណោះ ដោយមិនបានចាប់អារម្មណ៍ ទៅមើលស្ត្រីផ្សេងទៀតនោះឡើយ។
១១.គ្រាន់តែណាត់ជួបគ្នាលើកដំបូង គេព្យាយាម ចង់មានភេទសម្ព័នជាមួយអ្នកទៅហើយ។
ការពិត ៖ ឱកាសដែលគេក្បត់ចិត្តរបស់អ្នក មានច្រើនបំផុត ម៉្យាងវាអាស្រ័យលើអ្នកតែប៉ុណ្ណោះ ព្រោះរឿងភេទសម្ព័ន្ធ គឺជានិស្ស័យរបស់បុរស មិនអាច ប្តូរបានឡើយ។
១២.គូស្នេហ៍របស់អ្នកបោកខោអាវ ដោយ ខ្លួនឯង។
ការពិត ៖ អ្ន កគួរពិចារណាជាមុនសិនថា តើ គូស្នេហ៍របស់អ្នក តែងតែបោកខោអាវដោយខ្លួនឯង រហូតមក ឬយ៉ាងណា? ឬគេចូលចិត្តធ្វើកិច្ចការផ្ទះ ឬដាំស្ល ឬទេ? ព្រោះប្រសិនបើធម្មតា គេមិនដែលធ្វើ ទង្វើទាំងអស់នោះសោះ នៅសុខៗ ស្រាប់តែគេបោក ខោអាវ ដោយខ្លួនឯងនោះ បញ្ជាក់ថា អាវរបស់គេ អាចនឹងមានជាប់ស្នាមក្រែម ឬក្លិនទឹកអប់ប្រាកដ ហើយ ទើបយកការបោកដោយដៃខ្លួនឯង ដើម្បីបំបាត់ ភ័ស្តុតាង៕

ចាប់រឿងកុហក នៅពេលបុរសក្បត់ចិត្ត
ធំនៅ
ពេលដែលបុរស ចាប់ផ្តើមក្បត់ចិត្តអ្នកអាចនឹងសង្កេតពីសញ្ញាខុសប្លែកយ៉ាងច្រើន
របស់បុរស ក្នុងនោះ សញ្ញាទាំង១២ ខាងក្រោមនេះដែលគេជួបប្រទះច្រើនបំផុត...។

No comments:
Post a Comment