Sunday, September 1, 2013

ទម្លាប់​៩​យ៉ាង​ដែល​នាំ​ឲ្យ​ការសិក្សា​ទទួល​បាន​ជោគជ័យ​

ទម្លាប់ ​ល្អ​នាំ​ឲ្យ​សិស្ស​និស្សិត​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​សិក្សា​របស់​ខ្លួន។ សិស្សនិស្សិត​គួរ​ប្រកាន់​យក​ទម្លាប់​សិក្សា​ល្អៗ​ និង​តាំង​ចិត្ត​សិក្សា​ឲ្យ​បាន​​ចប់​ចុង​ចប់​ដើម​។ សុភាសិត​ខ្មែរ​ពោល​ថា “តក់​ៗ​ពេញ​បំពង់​” នេះ​ជា​គ្រឿង​ឧបមា​នៃ​ការ​សន្សំ​វិជ្ជា។
ខាង​ក្រោម​គឺ​ជា​ទម្លាប់​ល្អ​៩យ៉ាង​ដែល​គួរ​ប្រកាន់​យកៈ
១. រៀន​តិច​ៗ​តែ​ជាប់​ជាប្រចាំ​ ជាជាង​រៀន​ទាំង​បង្ខំ​ច្រើន​ក្នុង​ពេល​តែ​មួយ
២. បែង​ចែក​ពេលវេលា​ជាក់​លាក់​សម្រាប់​សិក្សា
៣. ព្យាយាម​សិក្សា​​ដោយ​ទៀង​ទាត់​នៅ​ម៉ោង​ដដែល​ៗ​រាល់​ថ្ងៃ
៤. ដាក់ចិត្ត​ថា​រៀន​ ត្រូវ​តែ​រៀន​​ មិន​ត្រូវ​គិត​ថា​ចាំ​ពេល​នេះ​ចាំ​ពេល​នោះ​ចាំ​រៀន​ទេ
៥. ធ្វើ​លំហាត់​ណា​ដែល​លំបាក​មុន លុះ​ធ្វើ​ចប់​អ្នក​នឹង​មាន​អារម្មណ៍​ធូរ​ស្បើយ​និង​មាន​ទឹក​ចិត្ត​ធ្វើ​កិច្ច​ផ្សេង​ទៀត
៦. រំលឹក​មេរៀន​ជាប្រចាំ
៧. ប្រាប់​មិត្ត​ភក្តិ​កុំ​ឲ្យ​ទូរស័ព្ទ​មក​ពេល​អ្នក​កំពុង​សិក្សា
៨. បើ​មិន​ចេះ​លំហាត់​ណា​មួយ​ ចូរ​សួរ​មិត្ត​ភក្តិ​ណា​ដែល​ចេះ
៩. ឆ្លៀត​ពេល​រលឹក​កិច្ច​ការ​សាលា​នៅ​ចុង​សប្តាហ៍

No comments: