ការ
សិក្សាជំនាញខាង IT
នៅពេលបច្ចុប្បន្នកំពុងតែមានចំណាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់
សិស្សនិស្សិត
ពីព្រោះទីផ្សារការងារនៅក្នុងប្រទេសកម្ពុជាយើងត្រូវការផ្នែក
នេះយ៉ាងចាំបាច់ក្នុងដំណាក់កាលនៃបច្ចេកវិទ្យានាពេល
បច្ចុប្បន្ននេះ ។
តាមអ្នកដែលមានបទពិសោធន៍ខាងការរៀនខាង IT និងអ្នកជំនាញបានអះអាងថា ដើម្បីសិក្សាជំនាញIT នេះបានជោគជ័យយើងត្រូវ ៖
១. បង្កើនចំណេះដឹងតាមរយះការអាន និងស្រាវជ្រាវ
ចំនុចនេះពិតជាសំខាន់ណាស់សំរាប់យើង
ក្នុងការបង្កើនចំនេះដឹងអោយទាន់បច្ចេកវទ្យាដែលកំពុងតែរីកចំរើន
ដូចជាការស្រាវជ្រាវតាមរយៈ គេហទំព័រ Ebooks និងឯកសារណែនាំ
រឺមើលវីដេអូសំរាប់រៀន ។
២. ធ្វើការផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍
អ្នកខ្ឡះចូលចិត្តលាក់ចំណេះដឹង
និងអួតអាងហើយមិនព្រមបង្ហាញពីចំនុចខ្សោយរបស់ខ្លួនថែមទាំងមិន
ទទួលយកមតិរិះគនល្អៗពីមិត្តភ័ក្រ្កទៀតផង ។
ការប្រព្រឹត្តបែបនេះនឹងធ្វើអោយគេមិនអាចទទួលបានចំណេះដឹង
និងបច្ចេកវិទ្យាថ្មីៗបានទេ ។ យើងអាចធ្វើការផ្លាស់ប្តូរ
និងចែករំលែកចំណេះដឹងតាមរយះ Forum
ការសិក្សាជាក្រុមការចូលរួមសិក្ខាសាលា ជាពិសេសសាកសួរបទពិសោធន៍ពីអ្នកជំនាញ ។
៣. អនុវត្តន៍អោយបានច្រើនជាងទ្រឹស្តី
កាលណាយើងមានចំណេះដឹងហើយ
យើងត្រូវតែអនុវត្តន៍នូវចំណេះដឹងដែលយើងបានរៀននោះ ។ ការរៀនខាង IT
គឺទាមទារអោយយើងអនុវត្តន៍អោយបានច្រើនជាងទ្រឹស្តី
ដោយធ្វើលំហាត់ដែលមាននៅក្នុងសៀវភៅ ការចង់ដឹងចង់យល់ ព្យាយាម រកដំណោះស្រាយ
ធ្វើកិច្ចការដែលគ្រូដាក់អោយ ធ្វើការងារដោយមិនគិតប្រាក់
រឺការងារបានកំរៃទាបដែលទាក់ទងនឹង IT ។
៤. រៀនវគ្គជំនាញខ្លីៗអោយបានច្រើន
យើងគួរលៃពេលវេលាខ្លះដើម្បី
ចូលរៀនវគ្គជំនាញខ្លីៗដែលចាត់ទុកថាមានសរៈសំខាន់
និងពាក់ព័ន្ធនិងជំនាញដែលបានរៀនព្រោះថាមុខវិជ្ជាខ្លះអាចធ្វើអោយយើង
កាន់តែមានចំណេះដឹងខ្ពស់ ។
៥. បង្កើនចំណេះដឹងខាងភាសាបរទេស
មិនត្រូវមើលរំលងភាសាបរទេសឡើយ ។ទាំងក្នុងការងារ
និងការសិក្សាគឺត្រូវការចំណេះដឹងភាសាបរទេសយ៉ាងចាំបាច់ ។
យើងត្រូវរៀនចេះយ៉ាងតិចក៏បានភាសាអង់គ្លេសមួយដែរ ។
៦. តស៊ូ ព្យាយាម និងអំណត់អត់ធនក្នុងពេលធ្វើការងារ និងសិក្សា
អ្នកខ្លះខ្វះការព្យាយាម ។ ពេលខ្លះគេជួបប្រទះបញ្ហាច្រើនតែរាថយ
ហើយខ្លាចមិនហ៊ានធ្វើ
។ប៉ុន្តែពេលដែលយើងអាចជំនះលើបញ្ហាទាំងអស់នោះបានយើងនឹងយល់ដឹងកាន់តែច្បាស់ ។
៧. រៀនកែប្រែខ្លួនពីអ្នកធ្វើមកជាអ្នកគ្រប់គ្រងវិញ
ដើម្បីក្លាយខ្លួនជាអ្នកគ្រប់គ្រង យើងគួរតែចេះរៀបចំការងារ
ចេះគ្រប់គ្រងពេលវេលា
ប្រើប្រាស់សមត្ថភាពដើម្បីធ្វើការងារដោយគ្មានគិតពីការលំបាក សហការល្អ
ជាមួយសហសេវិក ហ៊ានប្រឈមមុខជាមួយការងារដោយមិនរុញរា …………..។
No comments:
Post a Comment