នៅលើពិភពលោកយើងនេះ
គ្មានអ្វីអាចជំនួសឱ្យការតស៊ូ ការព្យាយាមបានទេ
បញ្ញាក៏មិនអាចជំនួសបាន ការអប់រំក៏នៅតែមិនអាចជំនួសបានទៀត។
មានមនុស្សជាច្រើនដែលមានប្រាជ្ញាបរិបូរ ក៏មិនទទួលបានជោគជ័យ និង
រង្វាន់ដែរ ។ ពិភពលោកយើងនេះ ពោរពេញទៅដោយមនុស្សដែលមានការអប់រំច្រើន
ប៉ុន្តែពួកគេគ្មាន គោលដៅពិតប្រាកដ ។ មានតែការតស៊ូ ការព្យាយាម
និងការប្តេជ្ញាចិត្តទេ ដែលមានអំណាចធំធេង។ ទស្សនាវដ្តី
ជឹសធីនសូមនាំមកនូវមាគ៌ាមួយចំនួនបន្ថែមទៅលើការតស៊ូ ការព្យាយាម
និងការប្តេជ្ញាចិត្ត ដើម្បីរួម ចំណែកជាមួយនឹងមិត្តអ្នកអានគ្រប់រូប ។
មាគ៌ាទាំងនោះមានដូចជា៖ យុទ្ធសាស្ត្រៈ បន្ទាប់ពីមានគោលដៅរួចហើយ ទើបអ្នកអាចកំណត់យុទ្ធសាស្ត្រដែលត្រូវប្រើដើម្បីសម្រេចបាននូវគោលដៅនោះ។ ការប្តេជ្ញាចិត្តៈ បន្ទាប់ពីមានគោលដៅជាក់លាក់ហើយម្ចាស់គោលដៅត្រូវតែមានការប្តេជ្ញាចិត្តទៅលើការសម្រេចគោលដៅនោះឱ្យបាន។ វិន័យ និងការតស៊ូៈ នៅពេលអនុវត្តសកម្មភាពដើម្បីសម្រេចគោលដៅ បញ្ហានានាអាចនឹងកើតមានឡើង ។ ដូច្នេះ ត្រូវមានវិន័យនៅក្នុងពេលបំពេញការងារ និង មានការតស៊ូ ការព្យាយាមជាប់ជានិច្ច ទោះបីត្រូវជួបនឹង ការលំបាកយ៉ាងណាក៏ដោយ ក៏មិនរួញរាដែរ។ ធនធានៈ អ្វីមួយដែលជាធនធាន លុះត្រាតែអ្នកដឹងថា អ្នកត្រូវការធនធាននោះទៅធ្វើអ្វី ? ដើម្បីអ្វី ? ។ មនុស្សដែលមិនមានគោលដៅច្បាស់លាស់ នឹងមិនអាចមើលឃើញអ្វីមួយនៅជុំវិញខ្លួនថា ជាធនធាននោះឡើយ ។ ផែនការសកម្មភាពៈ សកម្មភាពនឹងត្រូវបានគ្រោងឡើងសម្រាប់អនុវត្តយុទ្ធសាស្ត្រនីមួយៗដែល នឹងឈានទៅរកការសម្រេចគោលដៅ ។ ចំណេះដឹង និង ទេពកោសល្យ អ្នកត្រូវមានចំណេះដឹង និងជំនាញពិតប្រាកដណាមួយ ដើម្បីអាចអនុវត្តសកម្មភាពនៅក្នុងផែនការរបស់អ្នកបាន ។ មនុស្សដែលមិនមានគោលដៅច្បាស់លាស់ នឹងមិនអាចដឹងឡើយនូវសកម្មភាពដែលត្រូវធ្វើ ដូច្នេះពួកគេក៏មិន អាចដឹងថា ពួកគេត្រូវមាន ចំណេះដឹង និង ជំនាញអ្វីខ្លះនោះទេ ។ ការដឹកនាំៈ គោលដៅភាគច្រើនរបស់មនុស្សណាម្នាក់ អាចតម្រូវឱ្យមានការចូលចិត្តរួមពីអ្នកដទៃ ដើម្បី សម្រេចបាននូវគោលដៅនោះ។ មានមនុស្សច្រើននាក់ធ្វើការ ដើម្បីសម្រេចគោលដៅរួមណាមួយ ដាច់ខាតត្រូវតែមានការដឹងនាំឱ្យបានល្អ ៕ គោលដៅៈ ត្រង់នេះមានអត្ថន័យថា ដើម្បីជោគជ័យនៅក្នុងជីវិត បុគ្គលម្នាក់ៗត្រូវតែដឹងអំពីគោលដៅរបស់ខ្លួនជាមុនសិន ។ លុះត្រាតែមានគោលដៅ ទើបអ្នកអាចដឹងថា តើអ្នកបានជោគជ័យ ឬ មិនជោគជ័យ។ |
Tuesday, September 3, 2013
កត្តានាំឱ្យជីវិតទទួលបានជោគជ័យ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment