Sunday, September 1, 2013
រឿងហេតុសំខាន់ៗបំផុតទាំង៩ ប្រចាំឆ្នាំ២០១១
វិស័យបច្ចេកវិទ្យាបានមានសកម្មភាពលេចធ្លោយ៉ាងខ្លាំងក្នុងរយៈ ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយព័ត៌មានទាក់ទងនឹងបច្ចេកវិទ្យាក៏បានសកម្មភាពផុសផុលខ្លាំងណាស់ ដែរ។ ក្នុងចំណោមព័ត៌មានសំខាន់ៗទាំងនោះ CNN បានធ្វើការចាត់ថ្នាក់នូវព័ត៌មានលំដាប់កំពូលទាំង១០ ប្រចាំឆ្នាំ២០១១ នេះផងដែរ។
រឿងហេតុដែលសំខាន់ក្នុងចំណោមរឿងហេតុសំខាន់ទាំង៩ រួមមានការស្លាប់របស់មេដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយ, ការ hack ពីពពួក hackers លើក្រុមហ៊ុនធំៗដែលបង្កជាការខូចខាតអស់រាប់ពាន់លានដុល្លារ ហើយនិង ព័ត៌មានទាក់ទងនឹងបង្កើតថ្មីក្នុងបច្ចេកវិទ្យាដទៃទៀត។
ក្នុងចំណោមនោះផងដែរ ការរីកលូតលាស់នៃ smartphone និង tablet យ៉ាងរហ័ស ក៏ស្ថិតក្នុងចំណោមរឿងសំខាន់ទាំងនោះ ដែរ។
ការកែប្រែយុទ្ធសាស្រ្ដថ្មីនៃក្រុមហ៊ុន Hewlett-Packard (HP) និងការដែល Google ទិញ Motorola ក៏ត្រូវបានទទួលការចាប់អារម្មណ៍ច្រើនផងដែរ ប្រចាំឆ្នាំនេះ ប៉ុន្ដែមិនត្រូវបានរាប់ចូលក្នុងចំណោមរឿងសំខាន់ទាំង៩នោះទេ។
ខាងក្រោមនេះ គឺជារឿងហេតុសំខាន់ៗទាំង៩ ទាក់ទងនឹងបច្ចេកវិទ្យាប្រចាំឆ្នាំ២០១១៖
១- ការស្លាប់របស់លោក Steve Jobs
២- បណ្ដាញសង្គមបានក្លាយជាឧបករណ៍របស់ហ្វូងបាតុករ
៣- ពួក Hackers អុកឡុកក្រុមហ៊ុនបច្ចេកវិទ្យាធំៗ
៤- ទីផ្សារ tablet បានកើនឡើងខ្លាំង
៥- Facebook ធ្វើការកែប្រែថ្មីជាបន្តបន្ទាប់
៦- សង្គ្រាមប៉ាតង់រវាងក្រុមហ៊ុនធំៗ ដូចជា Apple, Google, HTC, Microsoft, RIM និង Samsung
៧- ការបង្កើតបណ្ដាញសង្គមថ្មី Google+
៨- ក្រុមហ៊ុន Apple បានក្លាយជាក្រុមហ៊ុនមានតម្លៃបំផុតក្នុងពិភពលោក
៩- Facebook សហការជាមួយ Spotify ក្នុងការបញ្ចូលតន្រ្ដីឌីជីថល
Subscribe to:
Post Comments (Atom)
No comments:
Post a Comment