Monday, September 2, 2013

១០​និស្ស័យ​មិន​ល្អ​ធ្វើ​ឲ្យការ​ងារ​បរា​ជ័យ

 ១.មិន​នឹក​ដល់​គុណ​បុណ្យ​របស់​ក្រុម​ហ៊ុន:
​ ​​​​         ជន​ជាតិ​ខ្មែរ ផ្តល់​ភាព​សំ​ខាន់​ទៅលើ​រឿង​កតញ្ញូ។ សម្រាប់​អ្នកដែល​គ្មាន​ភក្តីភាព​ចំពោះក្រុមហ៊ុន ច្រើន​តែ គ្មា​នចំណង​មិត្តភាព​ពិត​ប្រាកដ​ចំពោះ​អ្នកដ​ទៃ។ ហេតុនេះ

ទៅ​ដល់ទី​ណា ក៏មិន​អាច​រីកចម្រើន​រុង​រឿង​បាន​ដែរ ព្រោះតែអ្នក​ណាៗ​ក៏​គេ​មិន​ចូលចិត្ត។
២.ប្រើ​ទូរស័ព្ទ​ក្រុមហ៊ុន សម្រាប់​រឿង​ឯក​ជន:
​       ​​​​​​​​បុគ្គលិក​មួយ​ចំនួន​មិនដឹង​ថា ​អ្វី​គួរធ្វើ អ្វីមិន​គួរ ធ្វើនោះទេ អ្នក​ខ្លះចូលចិត្ត​ប្រើទូរស័ព្ទ​ក្រុមហ៊ុន សម្រាប់ រឿង​ផ្ទាល់ខ្លួន បង្ក​ជាការ​ខូច​ខាត និង​រឿង​ក្តៅក្រហាយ ដល់​ក្រុមហ៊ុន មិន​ចេះថែរ​ក្សាទ្រព្យសម្បត្តិ​រួម។

៣.ចូល​ចិត្តបំពាន​វិន័យ​ក្រុមហ៊ុន:
អ្នក ​ដែល​គ្មាន​វិន័យ មិនគោរព​តាម​វិន័យរបស់ ក្រុម​ហ៊ុន ច្រើន​តែមិន​អាច​ចុះសម្រុងជា​មួយអ្នក​ឯទៀត ដែល​មានវិន័យត្រឹម​ត្រូវ។ ហេតុនេះ ការងារ​ក៏មិនអាច​ដំណើរ​ការទៅ​បានរលូន និង​រីក​ចម្រើន​ដែរ។

៤.ចូល​ចិត្តប្រកែក​យកឈ្នះ
​ ​         សម្រាប់​អ្នក​ដែលចូលចិត្ត​ជំទាស់គំនិត​អ្នកដ​ទៃ ដោយ​គ្មាន​មូលហេតុ ហើយ​ព្យាយាម​ឱ្យអ្នក​ដទៃ ទទួល​ស្គាល់តែ​គំនិត​ខ្លួន​នោះ ច្រើន​តែ​ធ្វើ​ឱ្យ​កា​រងារ ជា​ក្រុម មាន​ឧបសគ្គ មិន​អាច​ដំណើរការ​បានល្អ។

៥.យក​ចិត្ត​ទុក​ដាក់​តែ​ការ​ងារ​របស់ខ្លួន:
មនុស្សប្រភេទ ​នេះ រមែង​មិនចា​ប់អារម្មណ៍ដល់មនុស្សជុំ​វិញខ្លួន ឬ​អាច​និយាយ​បានថា ជាមនុស្ស​គ្មាន​ចិត្ត ព្រោះគិត​ធ្វើតែ​ការ​ងាររបស់ខ្លួន​ឯង មិនរ​វល់ជួយដល់​អ្នកដ​ទៃ ដើម្បី​ប្រយោជន៍​រួម។

៦.វាយប្ញ​កក្រអឺត​ក្រទម:
មនុស្ស ​ប្រភេទ​នេះ រមែង​ត្រូវគេ​រិះគន់ និង​មិនចង់​រាប់រក ខ្វះសម្ព័ន្ធភាព​ជា​មួយ​អ្នកជិត​ខាង ហើយនិស្ស័យ ឬចរិតបែប​នេះ អាច​ធ្វើ​ឱ្យ​កា​រងារ​ជួបបរាជ័យបាន បើមិន​ប្រញាប់​កែប្រែទេ​នោះ។

៧.ចេះជ្រុល ឬ​ចេះ​ឯង​មិន​ក្រែងចេះគេ:
អ្នក ​ដែល​មិន​ព្រមទទួល​ស្តាប់​ការណែនាំ​របស់អ្នកដ​ទៃ ព្រោះតែយល់​ថា ខ្លួន​ឯងជាមនុស្ស​ពូកែ​បំផុត នោះ គឺជា​មនុស្ស​ដែល​គួរឱ្យ​ខ្លាច។ មនុស្សប្រភេទ​នេះ មិន​ងាយនឹង​មាន​ការ​វិវឌ្ឍន៍នោះទេ ព្រោះតែមិន​ត្រូវ​ការទទួលដឹង​ឮ​នូវ​រឿង​រ៉ាវថ្មីៗ​ ថែម​ទាំង​ជាមនុស្ស​មិនជាទីពេញ​ចិត្ត​របស់​ចៅហ្វាយ​នាយ និង​មិត្ត​រួមការ​ងារ ព្រោះចេះ​តែបន្តុះបង្អាប់​អ្នកដទៃ លើក​តម្កើង ខ្លួន​ឯង ទាំង​ដែលមិន​មានអ្វីល្អអស្ចារ្យ​ជាងអ្នក​ដទៃផង។

៨.មិនទទួលស្គាល់​កំហុស​ខ្លួន​ឯង:
​          អ្នក​ដែលបានធ្វើខុស​ហើយ នៅតែ​មាត់រឹង មិន ទទួល​ស្គាល់កំហុស​របស់​ខ្លួននោះ គឺ​ជាមនុស្ស​ដែល មិន​គួរ​ឱ្យរាប់​រក ឬរួ​មការ​ងារ​ជាមួយ ព្រោះភាព​មិន ស្មោះត្រង់​បែប​នេះ អាច​នាំ​នូវ​ភាព​ខូចខាត​ដល់​មនុស្ស ជុំ​វិញ​ខ្លួន និង​ក្រុមហ៊ុន​បាន។

៩.ចូល​ចិត្ត​បណ្តោយ​តាម​យថា​កម្ម:
អ្នកដែល ​មិន​ចេះស្ទុះ​ស្ទារ​ក្នុងការងារ មិន​នឹក​គិត ដល់អ​នាគតខ្លួន ជាមនុស្សដែល​គ្មាន​ប្រយោជន៍ ចំពោះ ក្រុមហ៊ុន និង​មាន​ទំនោរខ្ពស់​ក្នុង​ការបាត់​បង់ការ​ងារ ប្រសិន​បើមិនប្រញាប់កែប្រែខ្លួនទេ​នោះ។

១០.ធ្វើជាអណ្តើក​ក្នុង​ស្នូក:
បច្ចុប្បន្ន មនុស្ស​ធ្វើ​ការត្រូវ​ការ​ប្រកួត​ប្រជែង ត្រូវ​ការ​ការបញ្ចោញ​គំនិត​យោបល់​ថ្មីៗ ជាប្រចាំ ទើបអាចទទួល​បាន​ការគោរ​ពកោតសរ​សើរ។ ចំណែក​អ្នកដែល​ខ្លាច​ មិន​ហ៊ានបង្ហាញ​គំនិត សមត្ថភាព​ពិតរបស់ខ្លួន ឱ្យ​អ្នកដ​ទៃបាន​ឃើញ និងទទួលស្គាល់ ត្រូវ​គេ យល់​ឃើញថា ជាមនុស្ស​ទន់​ខ្សោយបំផុត៕

No comments: