Monday, September 2, 2013

ការស្វែងរកការងារ

តើអ្នកចង់បានប្រាក់ខែប៉ុន្មាន?

នេះជាសំណួរដែលអ្នកធ្វើបទសម្ភាសន៍តែងតែសួរដល់បេក្ខជនពេលសម្ភាសន៍ចូលបម្រើការងារ។
តើអ្នកត្រូវឆ្លើយដូចម្ដេច? មានចម្លើយបីប្រភេទដែលជាទួទៅខ្ញុំធ្លាប់ទទួលពីបេក្ខជន។ ទី១ ពួកគេ​ឆ្លើយ​ថា ស្រេចតែក្រុម។ គេថា តាមពិតទៅក្រុមបានកំណត់ហើយថា តំណែង​ហ្នឹង​ផ្ដល់ប្រាក់​ខែ​ប៉ុន្មាននោះ។ អីចឹងតាមតែក្រុមហ៊ុនឲ្យទៅចុះ តាមការ​កំ​ណត់​ស្រាប់នោះ។ទី២ បេក្ខ​ជន ឆ្លើយថា អាស្រ័យលើក្រុមហ៊ុនពិចារណាតាមសមត្ថភាព និងបទពិសោធន៍​ការ​ងាររបស់ខ្ញុំទៅចុះ។ សម្រាប់​ខ្ញុំ​ឲ្យប៉ុន្មានក៏បានដែរឲ្យតែក្រុមហ៊ុនគិតថា សមរម្យ…។
ទី៣ គេឆ្លើយថា គេត្រូវការប្រាក់ខែប៉ុណ្ណេះប៉ុណ្ណោះ ទើបអាចមកកាន់តួនាទីនេះបាន។ មានន័យថា គេជាអ្នកកំណត់ឬដាក់លក្ខខណ្ឌចំពោះក្រុមហ៊ុនវិញ មិនមែនសម្រេចលើ​ក្រុម​ហ៊ុននោះទេ។ ចម្លើយ​​ចុងក្រោយនេះទើបធ្វើឲ្យអ្នកសម្ភាសន៍ពេញចិត្តយកយើងជា​បុគ្គលិក។ ហេតុអ្នី? ពីព្រោះ​គេគិតថា អ្នកជាមនុស្សមានសមត្ថភាព មានទំនុកចិត្តលើខ្លួន​ឯង ហ៊ានសម្រេចចិត្ត ជាមនុស្ស​ឯក​រាជ្យជាដើម។
តែបើចម្លើយពីខាងលើ គេគិតថា អ្នកគ្រាន់ចង់បានការងារបណ្ដោះអាសន្ន។ អ្នកមិនមាន​ទំនុក​ចិត្ត​លើខ្លួនឯង។ គ្មានម្ចាស់ការពិតប្រាកដ ចាំតែមានអ្នកច្រមុះជាដើម។ ជាពិសេស គេថា អ្នកគ្មាន​សមត្ថ​​ភាពនឹងការងារ  ៕

រក​ដំណឹង​ជ្រើស​រើស​បុគ្គលិក​ឯ​ណា?

មិត្ត​អ្នក​សិក្សា មិត្ត​អ្នក​ស្វែង​រក​ការ​ងារ​ធ្វើ​មួយ​ចំនួន​ពិបាក​ក្នុង​ការ​ទទួល​ព័ត៌មាន​ ស្ដី​ពី​ការ​ជ្រើសរើស​បុគ្គលិកណាស់។ តើ​អាច​មាន​មធ្យោបាយ​ល្អ​ក្នុង​ការ​ទទួល​ដំណឹង​នេះ​តាម​វិធី​ណា​ខ្លះ?
តាម​ការ​យល់​ឃើញ និង​បទ​ពសោធន៍​ផ្ទាល់​របស់​ខ្ញុំ មាន​មធ្យោបាយ​មួយ​ចំ​នួន៖
១ កាសែត
២ ទស្សនាវដ្ដី
៣ គេហទំព័រ[Bongthom, Pelprek...]
៤ វិទ្យុ ទូរទស្សន៍
៥ ការបិទប្រកាស​តាមទីសាធារណៈ
៦ ការបិទផ្សាយតាមស្ថប័នផ្ទាល់ និងអង្គភាពក្ដាប់រួម[CCC]
៧ សួរព័ត៌មានពីបុគ្គលិក​ក្នុង​អង្គភាព​នោះ[មន្ត្រីគ្រប់គ្រងធនធានមនុស្ស]
៨ អាច​យក​សំណុំឯកសារស្ដីពីការដាក់ពាក្យធ្វើការទៅដាក់ ដោយមិនចាំបាញ់គេរើស
៩ បើអាច​ទូរស័ព្ទ ឬសរសេរលិខិតទៅកាន់ប្រធានក្រុមហ៊ុន ឬអង្គភាព​ដែលអ្នកចង់ដាក់ពាក្យ
ទាំងនេះជាសញ្ញាណដែលមិត្តអ្នកស្វែងរកការងារធ្វើអាចពិចារណា និងដើរតាមបានតាមការគួរ៕

  វិធីចាប់ផ្តើមស្វែងរក​ការងារ​
 
តើ​អ្នកមាន​កាលវិភាគ​សំភាសន៍​ការងារ​ជាមួយ​ក្រុមហ៊ុន​មួយ​ដែល​អ្នក​ពុំ​បាន​ ស្គាល់​ច្បាស់​ដែរ​ឬទេ​?​ តើ​អ្នក​អ្នក​កំពុង​តែ​ស៊ើបរក​ក្រុមហ៊ុន​មួយ​ណា​ដែល​មាន​ផ្តល់​ឱកាស​ការងារ​ មែនដែរ​ទេ​?​ តើ​អ្នក​ទទួល​​បានការ​ងារ​ដែល​អ្នក​មិន​ច្បាស់​ថា​ត្រូវធ្វើ​ឬ​អត់​មែន​ទេ​?​ មាន​វិធី​ជា​ប្រពៃណី​មួយ​ចំនួន​ដើម្បី​តាមដាន​មើល​ក្រុមហ៊ុន​នានា​ ដូច​ជា​ពិនិត្យ​ឡើង​វិញ​ពី​ព​ត៌​មាន​លើ​គេហទំព័រ​ក្រុមហ៊ុន​។​ យ៉ាងណា​ក៏​ដោយ​ អ្នករក​ការងារ​ម្នាក់​ ឬ​បេក្ខជន​ម្នាក់​ដែល​រក​ការងារ​ធ្វើ​អាច​ទទួល​បាន​ព័ត៌មាន​ច្រើន​ជាង​នោះ​ ទៅ​ទៀត​ដោយ​ចូល​ទៅ​មើល​ទំព័រ​រក​ការងារ​របស់​ពួក​គេ​។​
ជំរើស​នៃ​ការ​ស្វែងរក​ការងារ
សព្វថ្ងៃ​មាន​វិធី​ជា​ច្រើន​ទៀត​ដើម្បី​ធ្វើការ​ស្វែងរក​ការងារ​ច្រើន​ជាង​ ពីរ​បី​ឆ្នាំ​កន្លង​ទៅ​។​ ការ​ដាក់​កំនត់ហេតុ​ក្នុង​អ៊ី​ន​ធើ​ណិ​ត​,​ ប្រភព​បណ្តាញ​ការងារ​តាម​អ៊ីនធឺណិត​ និង​វេទិកា​ពិភាក្សា​គឺជា​មធ្យោបាយ​ទាំងឡាយ​ដើម្បី​ស្វែង​យល់​បន្ថែម​អំពី​ ក្រុមហ៊ុន​មួយ​ ឬ​ការងារ​មួយ​។​ អ្នក​នឹង​អាច​ស្វែងរក​ព័ត៌មាន​ពី​អ្នក​ខាងក្នុង​ហើយ​សួរ​នូវ​សំនួរ​មួយ​ ចំនួន​ ដូច្នេះ​អ្នក​អាច​ធ្វើការ​សំរេចចិត្ត​ចំពោះ​ការងារ​ដោយ​ដឹង​ជា​មុន​ និង​ត្រឹមត្រូវ​។​
កំនត់ហេតុ​ក្រុមហ៊ុន​ក្នុង​អ៊ី​ន​ធើ​ណិ​ត
កំនត់ហេតុ​ក្រុមហ៊ុន​ក្នុង​អ៊ី​ន​ធើ​ណិ​ត​ផ្តល់​ជា​សម្លេង​សំរាប់​ក្រុមហ៊ុន ​មួយ​ដែល​បង្ហាត់បង្ហាញ​ និង​ផ្តល់​ដំណឹង​ផ្សេងៗ​អោយ​អ្នក​ទស្សនា​គេហទំព័រ​។​ មាន​ឧទាហរណ៍​ល្អៗ​មួយ​ចំនួន​នៃ​កំនត់ហេតុ​ក្រុមហ៊ុន​ក្នុង​អ៊ី​ន​ធើ​ណិ​ត​ ដូច​ជា​កំនត់ហេតុ​ក្រុមហ៊ុន​ក្នុង​ហ្គោ​ក​ហ្គ​ល​(Google​ blog)​ ដែល​ត្រូវ​បាន​ឧ​ប​ត្ថ​ម​ក្រុម​ហ៊ុន​នោះ​។​ ពួក​គេ​ប្រាប់​នា​យោជក​បំរុង​ទាំងអស់​អំពី​វប្បធម៌​របស់​ក្រុមហ៊ុន​។​ ហើយ​ក៏​មាន​កំណត់​ហេតុ​ជា​ច្រើន​ទៀត​ផង​ដែរ​ដែល​បាន​សរសេរ
ដោយ​នា​យោ​ជិ​ក​ និង​អតីត​នា​យោ​ជិ​ក​ផង​ដែរ​។​ ពួក​គេ​អាច​អោយ​អ្នក​យល់​កាន់តែ​ស៊ីជំរៅ​ទៅ​ក្នុង​បញ្ហា​ផ្សេងៗ​ថែម​ទៀត​ដែល ​ក្រុមហ៊ុន​ប្រហែលជា​ចង់​ ឬ​ប្រហែលជា​មិន​ចង់​ចែករំលែក​។​
ប្រភព​​បណ្តាញ​ការងារ​តាម​អ៊ី​ន​ធើ​ណិ​ត
ការ​ស្វែងរក​ការងារ​តាម​បណ្តាញ​ការងារ​អ៊ីនធឺណិត​គឺ​មាន​ប្រសិទ្ធភាព​។​ គេហទំព័រ​បណ្តាញ​ការងារ​តាម​អ៊ីនធឺណិត​អាច​ជួយ​អោយ​អ្នក​ទាក់ទង​ជាមួយនឹង​ អ្នក​ធ្វើ​បណ្តាញ​ផ្សេងៗ​នៅ​ក្រុមហ៊ុន​ធំៗ​បាន​,​ ជាមួយនឹង​អ្នករៀន​មហាវិទ្យាល័យ​រួម​គ្នា​ ឬ​ក្នុង​តំបន់​តាម​ភូមិសាស្ត្រ​ជាក់លាក់​មួយ​។​ បន្ថែម​លើ​ពី​នេះ​ ប្រសិនបើ​អ្នកជា​និស្សិត​បញ្ចប់​មហាវិទ្យាល័យ​ អតីត​និស្សិត​ជំនាន់​របស់​អ្នក​ប្រហែល​មាន​បណ្តាញ​ការងារ​ដែល​អ្នក​អាច​ចូល​ ទៅ​កាន់​បាន​។​
សមាគម​ផ្សេងៗ​ដែល​មាន​វិជ្ជាជីវៈ

ប្រសិនបើ​អ្នកជា​សមាជិក​នៃ​សមាគម​ន៍​ដែល​មាន​វិជ្ជាជីវៈ​ ត្រូវ​ចូលរួម​ការ​ប្រជុំ​ឬ​ត្រូវ​ត្រួតពិនិត្យ​មើល​គេហទំព័រ​ដើម្បី​អោយ​ឃើញ ​ថា​មាន​បណ្តាញ​ការងារ​អ្វី​ដែល​នៅ​ទំនេរ​។​ ប្រសិនបើ​អ្នក​មិន​គិតគូរ​ក្នុង​ការ​ចូលរួម​ក្នុង​សមាគម​មួយ​ក្នុង​ ចំណាប់អារម្មណ៍​របស់​អ្នក​នោះ​ទេ​ ឬ​ត្រួតពិនិត្យ​អោយ​ឃើញ​ថា​ព​ត៌​មាន​អ្វី​ដែល​ពួក​គេ​អាច​នឹង​មាន​លទ្ធភាព​ ចែក​ជូន​អោយ​អ្នក​បាន​។​
អាន​,​ អាន​,​ អាន
ជា​ពិសេស​ប្រសិនបើ​អ្នក​បាន​ចាប់អារម្មណ៍​លើ​ការងារ​ដែល​នៅ​ជិត​ផ្ទះ​,​ កាសែត​ពាណិជ្ជកម្ម​តាម​តំបន់​ និង​ផ្នែក​ពាណិជ្ជកម្ម​នៃ​កាសែត​ក្នុង​តំបន់​របស់​អ្នក​គឺជា​វិធី​ល្អ​វិសេស ​មួយ​ដើម្បី​តាមដាន​ព័ត៌​មាន​ចុង​ក្រោយបង្អស់​។​ ព័ត៌មាន​ដែល​នៅ​លើ​ក្រុមហ៊ុន​ថ្មីៗ​ និង​រក​ព័ត៌មាន​ថ្មីៗ​ដាក់​លើ​ពាណិជ្ជកម្ម​ដែល​ត្រូវ​បាន​បោះពុម្ព​ក្នុង​ មូលដ្ឋាន​ទៀងទាត់​មួយ​។​
ទោះបីជា​វា​អាច​នឹង​ត្រូវ​ចំណាយពេល​ដើម្បី​ស្រាវជ្រាវ​ពី​ក្រុមហ៊ុន​មួយ​ ឬ​ឱកាស​ការងារ​មួយ​ក៏​ដោយ​ ក៏​វា​ជា​ការ​ចំណាយពេល​ដ៏​ល្អ​ដែរ​។

កំហុស ១០​យ៉ាង ពេល​ចូល​សម្ភាសន៍​សុំ​ការងារ​

10-job-interview-mistakes_cen១- ការមកដល់​យឺត
​​ពេល​ត្រូវ​ទៅ​សម្ភាសន៍​វា​មិន​ដូចគ្នា​នឹង​ការ​ទៅ​ជប់លៀង​នោះឡើយ ព្រោះ​បើ​ទៅ​យឺត​ក៏​គ្មាន​អ្នកណា​គេ​ថា​អី​ដែរ តែ​ពេលវេលា​ទៅ​សម្ភាសន៍​វា​ជា​រឿង​មួយ​ដោយឡែក​ខុសពី​ការ​ទៅ​ជប់លៀង និង​ព្យាយាម​ទៅ​ឲ្យ​បាន​មុន​ប្រហែលជា ១០​ទៅ ១៥​នាទី មុនពេល​ម៉ោង​កំណត់ ពេលមកដល់​ភ្លាម​ត្រូវ​ចូលទៅ​ប្រាប់​អ្នកទទួល​ភ្ញៀវ (Receptionist) ភ្លាម​។​
​ ​ការមកដល់​បាន​មុន​បន្តិច​អាច​ឲ្យ​យើង​បាន​ស្វែងយល់​ពី​កន្លែង​ដែល​ត្រូវ​មក ​សម្ភាសន៍ ព្រោះ​វា​ជាទី​ដែល​យើង​មិន​ធ្លាប់បាន​ស្គាល់ ម្យ៉ាងទៀត​នោះ វា​អាច​ឲ្យ​យើង​រៀបចំខ្លួន ដើម្បី​សម្រប​តាម​បរិស្ថាន​នៅ​ទីនោះ និង​បាន​ត្រៀមខ្លួន​សម្រាប់​សម្ភា​សន៍​បាន​ខ្លះ​។​
​ ​បើ​សំណាងល្អ​នៅក្នុង​បន្ទប់​រង់ចាំ អាចមាន​ទស្សនា​វ​ដ្តី ឬ​កាសែត​ទុក​សម្រាប់​ឲ្យ​យើង​អាន ដើម្បី​សម្រួល​អារម្មណ៍​ភ័យព្រួយ​របស់​យើង​ឲ្យ​ថមថយ និង​មានឱកាស​បាន​រៀបរយ​ឥរិយាបថ​ស្រម​តាម​ទីកន្លែង​របស់គេ​។​
២- ឥរិយាបថ​រម្យទម​
​ការធ្វើ​ឫកពារ​រម្យទម សុភាពរាបសារ នោះ​គឺជា​រឿង​មួយ​ល្អ​ហើយ តែ​ជួនកាល​វា​មិនបាន​ជួយ​យើង​ឲ្យ​បានការ​ងារ​ធ្វើ​នោះទេ ការសម្ភាសន៍​ឯណោះ​ទើប​ជា​រឿង​សំខាន់​។ ការរៀប​ឥរិយាបថ​ឲ្យ​បាន​សមរម្យ ធ្វើ​ឫកពារ​មាំមួន និង​រៀប​ឫកពា​យើង​ឲ្យ​ត្រូវ​តាម​ការងារ​ដែល​យើង​បានដាក់​ពាក្យសុំ​។​
​ ​ជួនកាល​អ្នកធ្វើ​សម្ភាសន៍​អាច​ផ្តោត​សំនួរ​របស់គេ​ទៅ​រឿង​អ្វី​ផ្សេង​ផង​ ក៏មាន ជាងនេះទៅទៀត​គេ​អាច​យល់ថា យើង​សមរម្យ​ល្មម​សម្រាប់​ការងារ​ទាំងនោះ​រួចជាស្រេច​ផង​ក៏​ថា​បាន តែ​មិនត្រូវ​បង្ហាញ​ឥរិយាបថ​មួយ​ទន់ភ្លន់​ពេក​នោះឡើយ ទាំង​ការនិយាយ និង​ឫកពា គឺ​ត្រូវតែ​រឹងប៉ឹង មាំមួន ច្បាស់លាស់ និង​និយាយ​ច្បាស់ៗ​។​
៣- រន្ថើន​ក្នុង​ចិត្ត ចង់​ឲ្យ​ការសម្ភាសន៍​ចប់​ឆាប់​
​ ​ត្រូវ​ដឹងថា មានតែ​មួយចំនួន​តូច​នៃ​អ្នកដាក់ពាក្យ​ប៉ុណ្ណោះ ដែល​បាន​ត្រូវ​ជ្រើស​ឲ្យ​ចូលមក​សម្ភាសន៍ ដូច្នេះ​យើង​គឺជា​ម្នាក់​នៅក្នុង​នោះ ដែល​ត្រូវបាន​គេ​ជ្រើសរើស​ឲ្យ​មក​សម្ភាសន៍ ដូចនេះ​មិនត្រូវ​ធ្វើ​អាកប្បកិរិយា​អន្ទះសារ​ពេល​កំពុង​សម្ភាសន៍​នោះឡើយ​។ ព្រោះ​ការសម្ភាសន៍​អាច​ប្រើពេល​រហូតដល់​មួយ​ម៉ោង​ក៏មាន ព្យាយាម​កុំ​មើល​ម៉ោង ឬ​សួរថា ការសម្ភាសន៍​នឹង​ចប់​នៅពេលណា ធ្វើ​ចិត្ត​ឲ្យ​នឹង ផ្តោតអារម្មណ៍​ទៅលើ​សំនួរ និង​ព្យាយាម​ឆ្លើយ​ចំពោះ​អ្វីដែល​គេ​សួរ​មិន​ឲ្យ​លើស តែ​ក៏​មិន​ឲ្យ​ខ្វះ​។​
​ ​បើ​យើង​ធ្វើ​អាកប្បកិរិយា​ដូចជា​ចង់​ឲ្យ​ការសម្ភាសន៍​នោះ​ចប់​ឆាប់ សំ​ណា​របស់​យើង​សម្រាប់​ការងារ​នោះ អាច​រលាយ​រលត់​ទៅបាន​ដែរ ព្រោះ​អ្នក​សម្ភាសន៍​អាច​យល់បាន​ពី​អារម្មណ៍​របស់​យើង​នាពេលនោះ​។​
៤- មិនត្រូវ​សួរ​ពី​ការ​ឧបត្ថម​នានា​ពេល​សម្ភាស​ន៍​
​ដូចគ្នា​ពេល​យើង​ជួប​ជាមួយ​ស្រី​ម្នាក់​មិនត្រូវ​សួរ​ពី​អាយុ​របស់គេ​ទេ វា​ជាការ​ពុំគួរ​គប្បី​ឡើយ​។ វា​នឹង​ជា​រឿង​មួយ​អាក្រក់​បំផុត បើ​យើង​ហាមាត់​សួរ​ពី​ប្រាក់ខែ ឬ​ការ​ឧបត្ថម​នានា​ពី​ក្រុមហ៊ុន សំនួរ​ទាំងនេះ​គួរ​ត្រូវបាន​ទុក​សិន រហូត​គេ​ប្រាប់​យើង​ថា យើង​បានទទួល​ការងារ​នោះ​ហើយ ទើប​ជា​ពេលវេលា​ដែល​យើង​ត្រូវ​សួរ​សំនួរ​នេះ​។​
​ ​កា​លើកយក​សំន​យរ​ពី​ចំនួន​ប្រាក់ខែ និង​ការ​ឧបត្ថម​របស់​ក្រុមហ៊ុន ចូលមក​ក្នុងពេល​សម្ភា​សន៍ ធ្វើ​ឲ្យ​អ្នក​សួរ​យើង (​អ្នក​សម្ភាសន៍​) គាត់​យល់បាន​ថា យើង​ចាប់អារម្មណ៍​ចំពោះ​ការងារ​នេះ​តិចតួច​ប៉ុណ្ណោះ តែ​មើលឃើញ​ពី​ប្រយោជន៍​របស់ខ្លួន​ធំ​ជាង​ការគិត​ដល់​ការងារ​របស់​ក្រុមហ៊ុន​ ។​
៥- ស្វែងយល់​ពី​ក្រុមហ៊ុន និង​ម្ចាស់​ក្រុមហ៊ុន​
​មុនពេល​ដាក់ពាក្យ​ចូលធ្វើការ​ក្នុង​ក្រុមហ៊ុន​ណាមួយ យើង​គួរស្វែងយល់​ពី​ក្រុមហ៊ុន​នេះ​ឲ្យ​បាន​ច្រើន​បន្តិច​សិន នេះ​គឺ​បូករួម​ទាំង​ម្ចាស់​របស់​ក្រុមហ៊ុន​នោះ​ផងដែរ​។ ព្រោះ​ក្រុមហ៊ុន​ខ្លះ​អាច​មិនសូវ​ល្អ ល្អ​ឈ្មោះ​ខាងក្រៅ តែ​មិនល្អ​ចំពោះ​បរិស្ថាន​ការងារ អាចមាន​អត្រា​នៃ​អ្នក​ចាក​ចេញពី​ការងារ​ច្រើន ឬ​បុគ្គលិក​ទីនោះ​ធ្វើ​ការមិន​បានយូរ ដោយសារ​ហេតុផល​ណាមួយ​។ វា​ជា​រឿង​មួយ​ដែល​គួរតែ​ដឹង ដើម្បី​ប្រយោជន៍​ទាំងអស់គ្នា​។​
៦- កុំ​និយាយ​ច្រើនពេក​
​​បើ​និយាយ​ឲ្យ​ត្រង់​ទៅ ការសម្ភាសន៍​ចូលធ្វើការ គឺ​មិនមែន​ស្តីពី​យើង​នោះទេ តែ​គឺជា​បញ្ហា​របស់​ក្រុមហ៊ុន ដែល​ត្រូវការ​មនុស្ស​សម្រាប់​បំពេញ​កន្លែង​ដែល​ត្រូវការ ដោយ​ការចាកចេញ​របស់​បុគ្គ​លិ​ក​មុន ឬ​ជាការ​ពង្រីក​បន្ថែមចំនួន​បុគ្គលិក​ថ្មី យើង​មក​សម្ភាសន៍ គឺ​មក​ក្នុង​គោលបំណង​មួ​យមក​ដើម្បី​សុំ​ធ្វើការ ដូច្នេះ​លក្ខណៈសម្បត្តិ​របស់​យើង​អាចមាន​ខ្លះ​រួចទៅហើយ ទើប​គេ​ឲ្យ​យើង​មក​សម្ភាសន៍​។​
​ ​ព្យាយាម​បិទមាត់​នៅ​ស្ងៀម​រហូត​ដល់ពេល​គេ​សួរ ចៀសវៀង​ឆ្លើយ​កាត់​ពេល​គេ​កំពុង​សួរ​ត្រូវ​រង់ចាំ​រហូត​គេ​បញ្ចប់​សំនួរ​ សម្រាប់​សួរ​យើង​សិន បើ​ពុំ​នោះទេ យើង​ច្បាស់​ជា​ប្រទាក់​សំដី​ជាមួយ​អ្នក​សួរ​មិន​ខាន​។ មិនត្រូវ​ឆ្លើយ​មុន​សំនួរ​ត្រូវ​បានបញ្ចប់​ជាដាច់ខាត នៅ​ស្ងៀម​រង់ចាំ​បន្តិច​សិន យ៉ាងហោចណាស់​ក៏​ពីរ បី​ដង្ហើម​ដែរ មុនពេល​ឆ្លើយ​ត្រឡប់​ចំពោះ​សំនួរ​ដែល​គេ​សួរ​។​
​ ​ផ្ទៀង​ស្តាប់​សំនួរ​ឲ្យ​បាន​ច្បាស់​មុនពេល​ឆ្លើយ មិនត្រូវ​យក​រឿង​ផ្ទាល់ខ្លួន​មក​បូក​ជាមួយ​ចម្លើយ ឬ​បូក​បន្ថែម​ចម្លើយ​ដែល​ចាក​ពី​សំនួរ តែ​គួរ​ក្សា​ភាពច្បាស់លាស់​សំរាប់​ចម្លើយ​ដែល​ឆ្លើយតប​វិញ​។​
៧- កុំ​ធ្វើខ្លួន​ថា ជា​មនុស្ស​គ្រាន់បើ​ពេក​
​ ​គ្រប់គ្នា​ទាំងអស់​រមែង​ចង់បង្ហាញ​ឲ្យ​អ្នក​សម្ភាសន៍​យល់ថា ខ្លួន​មាន​សមត្ថភាព​អាច​ធ្វើការ​នោះបាន ឬ​ព្យាយាម​ធ្វើ​ឲ្យ​អ្នក​សម្ភាសន៍​ចាប់អារម្មណ៍ តែ​វា​គួរ​ត្រូវបានធ្វើ​ដោយ​សមល្មម​កុំ​ឲ្យ​ហួរ​សហេតុ​ពេក​។​
​ ​ត្រូវ​បង្ហាញ​ការគោរព​ចំពោះ​អ្នក​សម្ភាសន៍​ជានិច្ច ព្រោះ​អ្នក​សម្ភាសន៍​អាចជា​ម្ចាស់​ក្រុមហ៊ុន ឬ​អ្នកតំណាង នឹង​យ៉ាងហោចណាស់​ក៏​ជា​មនុស្ស​ម្នាក់​សំខាន់​នៅក្នុង​ក្រុមហ៊ុន​នោះដែរ​។​
​ ​ការ​សើច​ក្អាកក្អាយ គួរតែ​ចៀស​វៀ តែ​ការ​ផ្ទៀង​ស្តាប់​និង​ចង់ដឹង​ពី​ការងារ​របស់​ក្រុមហ៊ុន អាចជា​ចំណុច​ល្អ​។ ព្យាយាម​បង្ហាញ​ពី​ចំណូល​ចំណង់​ចិត្ត​ចំពោះ​ការងារ​នោះ​ជាជាង​រៀបរាប់​ ពីអ្វី​ដែល​យើង​អាច​ធ្វើបាន �​អំនួត​� សូម​ចៀសវៀង​ឲ្យ​បាន​ចំណុច​នេះ​។​
៨- សូមកុំ​និយាយ​អាក្រក់​ពី​ចៅហ្វាយនាយ​មុន​
​ ​គ្មាន​ក្រុមហ៊ុន​ណាមួយ​មានបំណង​ជួល​មនុស្ស​មាត់ដាច​មក​ធ្វើការ​នោះឡើយ​។ ហេតុនេះ​ចូរ​គិត​មុន​ឲ្យ​ហើយ​សិន​ថា អ្វី​ទៅ​ដែល​យើង​ត្រូវ​ឆ្លើយ បើសិនជា​ត្រូវ​សួរថា តើ​ចៅហ្វាយនាយ​របស់​យើង​មុន​ជា​មនុស្ស​របៀប​ណា និង​មូល​ហេតុដែល​យើង​ចាក​ចេញពី​ក្រុមហ៊ុន​នោះ​។​
​ ​ការនិយាយ​អាក្រក់​ពី​ក្រុមហ៊ុន​មុន ឬ​ពី​ចៅហ្វាយនាយ​មុន​មក​ប្រាប់​ក្រុមហ៊ុន​នេះ ឬ​ចៅហ្វាយ​ថ្មី​នេះ ធ្វើ​ឲ្យ​គេ​យល់បាន​ថា យើង​គឺជា​មនុស្ស​ដែល​ពិបាក​ធ្វើការ​ជាមួយ ដូច្នេះ​អ្នក​រួម​ការងារ​ជាមួយ​យើង​ក៏​ពិបាក​រួមការ​ងារ​ជាមួយ​យើង​ដែរ​។ អាច​ថា ការចាកចេញ​របស់​យើង​ពី​ក្រុមហ៊ុន​មុន បណ្តាលមកពី​យើង​មិន​ចុះសម្រុង​ជាមួយ​បុគ្គលិក​នៅ​ទីនោះ ឬ​យើង​តែង​និយាយ​អាក្រក់​ពី​ក្រុមហ៊ុន​ផង​ក៏​ថា​បាន​។​
​ ​ឯ​ករណី​មួយទៀត​នោះ អាច​ថា យើង​នេះ​ជា​បុគ្គលិក​ត្រូវ​ក្រុមហ៊ុន​មុន​បញ្ឈប់​ពី​ការងារ ឬ​យើង​មានទំនាស់​ជាមួយ​ក្រុមហ៊ុន​មុន ទើបបានជា​យើង​ចាកចេញ​។ ការនិយាយ​អាក្រក់​ពី​ចៅហ្វាយ​មុន ឬ​ក្រុមហ៊ុន​មុន យើង​នឹង​ត្រូវគេ​ដកចេញ​ពី​ការចង់បាន​របស់​ក្រុមហ៊ុន​ថ្មី​រួចស្រេច​ទៅហើយ​។ ទោះបី​យើង​មាន​ប្រវត្តិ​ការងារ​នៅក្នុង​ក្រុមហ៊ុន​មុន​យ៉ាងណា​ក៏ដោយចុះ តែ​ត្រូវយក​បញ្ហា​ផ្ទាល់ខ្លួន​មក​ជំនួស​វិញ ឬ​ហេតុផល​ណាមួយ​ដែល​មិន​ប៉ះពាល់ តែ​មិនមែន​ដោយសារ​ឈឺ ឬ​លែងលះគ្នា ឬ​ចាក​ចេញពី​ឪពុកម្តាយ​នោះឡើយ​។​
៩- និយាយ​កុហក
​ ​នៅក្នុង​សម័យ Digital នាពេល​សព្វថ្ងៃ វា​ជា​រឿង​មួយ​លំបាក​ណាស់ សំរាប់​ការនិយាយ​កុហក​ទាំង​ក្នុង Resume និង​ការឆ្លើយ​ដោយផ្ទាល់​មាត់​។ ព្យាយាម​និយាយ​ដោយ​ត្រង់ៗ​ប្រសើរ​ជាង​ការនិយាយ​ភូតកុហក ព្រោះ​គេ​អាច​យល់បាន​ចំពោះ​ចម្លើយ​ដែល​យើង​ឆ្លើយ ឬ​ការ​កុហក​សរសេរ​ដាក់​នៅក្នុង Resume​។​
​ ​សូម​ចាំ​ថា ការនិយាយ​កុហក​ពេល​សម្ភាសន៍ គឺជា​ការ​ល្មើស​ចំពោះ​ខ្លួនឯង និង​ចំពោះ​អ្នកដទៃ និង​ត្រូវបាន​គេ​សន្ម​ត់​ថា ជា​មនុស្ស​មិន​ត្រង់​។​
១០- សម្លៀកបំពាក់​នាពេល​ស​ម្ភា​សន៍​
​ ​សម្លៀកបំពាក់​ពេល​ទៅ​សម្ភាសន៍ គឺជា​រឿង​មួយ​សំខាន់​ណាស់ដែរ ទោះបីជា​វា​មិនមាន​ពិន្ទុ​ខ្ពស់​ក៏ដោយ តែ​វា​បានបង្ហាញ​ពីអ្វី​ដែលជា​យើង បង្ហាញ​នូវ​សម្លៀកបំពាក់​មួយ​ដែលមាន​ភាពថ្លៃថ្នូរ ទោះបី​វា​មិនមែនជា​ស្ទីល​ពិត​របស់​យើង​ក៏ដោយ​។​
​ ​ជួនកាល​សម្លៀកបំពាក់​ដែល​យើង​បាន​ស្លៀក​ទៅ​សម្ភាសន៍​នោះ ត្រូវបាន​គេ​ចាត់ទុកថា យើង​ជា​មនុ​ស្សមាន​បុគ្គលិកលក្ខណៈ​មួយ​ល្អ អាច​ឲ្យ​គេ​ទទួលយកបាន​ផង​ក៏មាន​។​
​ ​ដូច្នេះ ចូរ​កុំ​មើលស្រាល​ចំពោះ​រឿងនេះ​ឲ្យ​សោះ ហើយ​ត្រូវ​គិតថា សម្លៀកបំពាក់​គឺជា​ស្រោម​ខាងក្រៅ​របស់​យើង ល្អ​ឬ​អាក្រក់​ក៏​គង់​អាស្រ័យទៅលើ​ស្រោម​ខាងក្រៅ​នេះ​ខ្លះ​ដែរ​៕​

វិ​ធី​ស្វែង​រក​ការ​ងារ​ក្នុង​ក្តី​ស្រ​មៃ​

ជោ ​គ​ជ័​យ​ ​គឺនៅ​មិ​ន​ឆ្ងា​យ​ឡើ​យ​ ​គ្រា​ន់តែ​អ្នក​ស្វែង​រ​ក​ដោ​​យ​ខ្លួ​ន​ឯ​ង​ និ​ង​រ​ក​កា​រ​ងា​រ​ ​ដែ​ល​ត្រូ​វ​នឹ​ង​ខ្លួ​នអ្ន​ក ​ឱ្យ​​ឃើ​ញ​ប៉ុ​ណ្ណោះ​.​។​​
​១​.​ពិ​និ​ត្យ​ ​៖​​
​ស្វះ​ស្វែ​ង​រ​ក​ទិ​ន្ន​ន័​យ​ដែ​ល​ទា​ក់ ​ទ​ង​នឹ​ង​ក្រុ​មហ៊ុ​ន​ ​ដែ​ល​អ្ន​​ក​ចា​ប់​ចិ​ត្ត ​រួ​​ម​ទាំ​ង​ស្ទ​ង់​មើ​ល​ក្តី​ស​ង្ឃឹ​ម​ ​រ​ប​ស់​ខ្លួ​​ន​ឯ​ង​។​ សំ​ណួ​រ​ដែ​ល​ថា​ ​“​អ្ន​ក​ត្រូ​វ​កា​រ​អ្វី​?​”​ គឺ​សំ​ខា​ន់បំ​ផុត​ ​និ​ង​ជាសំ​ណួ​រដែលពិបា​ក​ឆ្លើយ​បំ​ផុ​ត ​ព្រោះអ្ន​ក​ត្រូ​វ​គិ​តដ​ល់​អ្វី​ដែល​អ្ន​ក​ត្រូ​វ​កា​រ​ប៉ុ​ណ្ណោះ​ ​​មិ​ន​មែ​ន​អ្វីដែ​ល​អ្នក​មិ​ន​ត្រូ​​វ​កា​រ​ឡើ​យ ​វា​អា​ច​ធ្វើ​ឱ្យ​ ​អ្ន​ករ​ក​ឃើ​ញ​ច​ម្លើ​យ​ ​កា​ន់​តែ​យឺ​ត​ ​ដែ​ល​អ្ន​កខ្លួ​ន​ឯ​ង​ ​ត្រូ​វ​ដឹ​ង​ត​ម្លៃ​ខ្លួ​ន​ឯ​ង​ថា​ ​មា​ន​ចំ​ណុ​ចុ​ខ្លាំ​ង ​និ​ង​ចំ​ណុ​ច​ខ្សោ​យ​ ​ក្នុង​ផ្នែ​ក​ណា​ខ្លះ​?​ ​សា​ក​ល្ប​ង​គិ​ត​ដ​ល់​កា​រ​ងា​រដែ​ល​អ្ន​ក​ ​ចូ​ល​ចិ​ត្ត​និ​ង​ចា​ប់​អា​រម្ម​ណ៍ពិ​ត​ប្រា​ក​ដ ​​ហើយ​គិ​ត​ផ​ង​ ​ថា​ ​អ្ន​ក​អា​ច​លះប​​ង់ឱ្យ​កា​រ​ងា​រ​បា​ន​ច្រើ​ន​ក​ម្រិ​ត​ណា​ ​ទើ​ប​បា​ន​ដឹ​ង​ពី​ដែ​ន​កំ​ណ​ត់​រ​ប​ស់ខ្លួ​នួ​ឯ​ង​។​
​២​.​គិ​ត​ដល់​ហេ​តុ​ផ​ល​ ​៖
​ដើ​ម្បី​ដឹ​ង​ថា​ ​អ្ន​ក​ត្រូ​វ​កា​រ​អ្វី​ ​កា​រ​ងា​រ​បែ​ប​ណា​?​ ​អ្ន​កមិ​ន​គួរ​គិ​ត​ពី​រឿ​ង​ប្រា​ក់ជា​ច​ម្ប​ង​ឡើ​យ​ ​ហើ​យ​ត្រូ​វ​ ​ទ្រាំ​ធ្វើ​អ្វី​ ​ដែ​ល​អ្ន​ក​មិ​ន​ចូ​ល​ចិ​ត្ត​នោះ​ទេ​។​
៣​.​ប្រើ​ឱ​កា​ស​ឱ្យ​ពេ​ញ​ទំ​ហឹ​ង​​ ​៖
​ពេល​មា​​នឱ​កា​ស​បាន​ឈា​ន​ចូ​ល​ក្រុ​ម​ ហ៊ុ​ន​មួ​យ​ ​ត្រូ​វ​ស្វែ​ង​យ​ល់​ពី​ក្រុ​ម​ហ៊ុ​ន​ ​និ​ង​មិ​ត្ត​រួ​ម​កា​រ​ងា​រ​ ​ដើ​ម្បី​ឱ្យ​អ្ន​ក​ ​បា​ន​​ស្គា​ល់​ក្រុ​ម​ហ៊ុ​ន​ដែ​ល​កំ​ពុ​ង​ជ្រ​ក​កោ​ន​ ​កា​ន់​តែ​​ច្បា​ស់ ​ដែ​ល​អាច​ប​ង្កើ​នប្រ​សិ​ទ្ធ​ភា​ព​កា​រ​ងារ​ ​តាំ​ង​ពី​ដំ​បូ​ង​។​ ​នៅ​ពេ​ល​អ្ន​ក​មាន​ឱ​កា​ស​បា​ន​ប្រ​មូ​ល​ផ្តុំ​ប​ទ​​ពិ​សោធ​ន៍​ ​​វា​អា​ច​ធ្វើ​​ឱ្យ​អ្ន​ក​បាន​សម្រេ​ច​ចិ​ត្តថា​ ​អ្ន​ក​ចូល​ចិ​ត្ត​អ្វី​ ​ដែ​ល​កំពុ​ង​ធ្វើ​ឬ​អ​ត់​? ​ច​ង់​មា​ន​ជម្រើ​ស​ផ្សេ​ង​ៗ​ឬ​អត់​?​ ​មុ​ន​នឹ​ង​អ្ន​ក​គិ​តច​ង់​ឈា​ន​ទៅ​​រក​ជោ​គ​ជ័យ​ក្នុ​ង​កា​រ​ងា​រ​៕


៤​ចំណុច​គួរ​ស្វែង​យល់ក្នុង​ការ​ស្វែង​រក​ការងារ​តាម​អ៊ីន​ធើរ​ណេត


ការ​​ស្វែង​រក​ការងារ​តាមអ៊ីនធើរ​ណេត មាន​ភាព​ងាយ​ស្រួល ទើប​ជាទី​ពេញ​និយម​ក្នុង​ពេល​បច្ចុប្បន្ន ប៉ុន្តែ វា​ក៏​មាន​ការ​ប្រឈម​ដែរ។ ដូច្នេះ អ្នក​អាច​ចៀស​វាង​ការ​ភ្លាត់​ស្នៀត ពី​ការ​ដាក់​ពាក្យ​សុំ​ធ្វើការ​តាម​អីុនធើរណេត ដោយវិធីដូចតទៅនេះ...។
១-មិន​គួរ​ពឹ​ង​តែ​លើ​វេបសាយ​ស្វែង​រក​ការងារ​ដែល​ល្បី ៖ ព្រោះ​ការងារ​ល្អៗ ក៏​អាច​រក​​បាន​ពី​វេប​សាយ ទូទៅ​ដូច​គ្នា ព្រោះ​វេបសាយ​ធំៗ ពេលខ្លះ​អាច​យក​ថ្លៃ​ផ្សាយ​ស្វែង​​រក​​ការងារ​ខ្ពស់​ពេក ធ្វើ​ឱ្យ​ក្រុម​ហ៊ុន​មួយ​ចំនួន មិនដាក់​ផ្សាយ​ក្នុង​វេបសាយ​នោះឡើយ។
២-ការបំពេញព័ត៌មានដាក់ពាក្យ និងប្រវត្តិសង្ខេបផ្ទាល់ខ្លួន ៖ មិនគួរបញ្ចូលអីុមែលរបស់អ្នក ដែល​ជាអីុមែល​របស់ក្រុមហ៊ុនបច្ចុប្បន្ន ដែលអ្នកកំពុងតែធ្វើការឡើយ ទោះបីថ្នាក់​លើ​របស់​អ្នក​យល់​ព្រមក៏ដោយ ព្រោះវាអាចបង្កបញ្ហានៅពេលក្រោយបាន។
៣-បំពេញព័ត៌មានក្នុងប្រវត្តិរូប យ៉ាងល្អិតល្អន់ ៖ ប្រើពេលមួយចំនួន ដើម្បីពិនិត្យឱ្យច្បាស់លាស់ មិនគួរប្រញាប់បំពេញព័ត៌មានប្រភេទដែលថាចេះតែផ្ញើទៅ ព្រោះការដែល​ក្រុម​ហ៊ុន​ផ្សេងៗ ហៅ អ្នកទៅសម្ភាសន៍ ព័ត៌មានក្នុងប្រវត្តិរូប គឺជាចំណុចដែលបញ្ជាក់អ្វីច្រើនយ៉ាង ពាក់ព័ន្ធនឹងអ្នក។
៤-ការបញ្ចូលព័ត៌មាន ៖ ឬបញ្ចូលប្រវត្តិរូប តាមអ៊ីនធើរណេត គួរដាក់ប្រព័ន្ធសុវត្ថិភាពផ្ទាល់ខ្លួន ជាមួយខាងវេបសាយផង ត្រួតពិនិត្យឱ្យច្បាស់ថា មានអ្នកដទៃអាចមើល​ព័ត៌​មាន​​​​របស់អ្នក ចំណុចណាខ្លះបាន ដើម្បីចៀសវាងកុំឱ្យគេយកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ទៅប្រើក្នុងផ្លូវមិនត្រឹមត្រូវ៕

រក​ការងារ​យ៉ាង​ម៉េច​ឆាប់​បាន?

ការ​ស្វែង​រក​ការងារ ដើម្បី​ចិញ្ចឹម​ជីវិត អាច​នឹង​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ឡើយ នា​ពេល​បច្ចុប្បន្ន ព្រោះ​សព្វ​ថ្ងៃ​នេះ ចំនួន​មនុស្ស​កើន​ឡើងកាន់​តែ​ច្រើន តម្រូវ​ឱ្យ​មនុស្ស​ចាំ​បាច់​ប្រឹង​ប្រែង បញ្ចេញ​សមត្ថភាព រៀងៗ​ខ្លួន។ ខាង​ក្រោម​នេះ គឺ​ជា​តិចនិក​ខ្លះៗ ដើម្បី​ជួយ​អ្នក​ឱ្យ​រក​ការងារ​ធ្វើ​បាន​ងាយ​ស្រួល ឬ​ឆាប់​រក​បាន ការងារ​ធ្វើ​តាម​បំណង...
.សាកល្បងឱ្យបានច្រើនកន្លែង ៖ អ្នក​គួរសាកល្បងដាក់ពាក្យសុំធ្វើ​ការងារ ឬ​ប្រវត្តិរូបសង្ខេប (CV) ឱ្យ ​បានច្រើន តាម​ដែលអាចធ្វើបាន ប្រសិនបើអ្នក​គិតថា ការងារនោះ​អ្នក​អាច​ធ្វើ​បាន ឬអ្នកមានគុណសម្បត្តិប្រហែល ៦០% នៃតម្រូវ ការការងារនោះ។ ប្រសិនបើ​អ្នករង់ចាំឱ្យគ្រប់គុណសម្បត្តិ​តែម្តង អ្នក​អាចនឹងមិនមានឱកាសនោះឡើយ ព្រោះ​តែ​អ្នក​ដទៃអាចនឹងបំពេញការងារនោះមុនអ្នក។
.ធ្វើឱ្យខ្លួនឯងលេចធ្លោ ៖ អ្នកគួរចងចាំថា នៅក្នុងទីផ្សារការងារ មានមនុស្ស ជាច្រើនពាន់នាក់ មានលក្ខណៈសម្បត្តិដូចអ្នក និងត្រូវការការងារតែមួយ ដូចអ្នកផងដែរ។ ដូច​នេះ អ្នកគួរធ្វើឱ្យខ្លួនឯង  “លេចធ្លោ” ពោលគឺ អ្នកអាចផ្លាស់ប្តូរទិសដៅការងារ ឬធ្វើការនៅក្រុមហ៊ុនតូចតាច ឬធ្វើការណាដែលទីផ្សារ តូចចង្អៀតបន្តិច ទើបគុណ​សម្បត្តិ​របស់អ្នក “លេចធ្លោ”។
.សុំការណែនាំពីអ្នកជំនាញ ៖ អ្នកគួរសុំការណែនាំពីអ្នកដែលមានបទពិសោធន៍ លើការងារដែលអ្នកចង់បំពេញ ឬសុំជួយណែនាំពីអ្វី ដែលត្រូវសរសេរនៅក្នុងប្រវត្តិ​រូប​សង្ខេប ​ថា គួរដាក់អ្វី ឬមិនគួរដាក់អ្វី? ព្រោះCV  ដែលល្អ គឺគួរមានត្រឹមតែ ២សន្លឹកប៉ុណ្ណោះ៕

វី​ធី​បំ​បា​ត់​ភា​ព​ងោ​ក​ងុ​យ​ ​ក្នុ​ង​ពេ​ល​ធ្វើ​កា​រ


​អ្ន​ក​ដែ​ល​មា​ន​អា​រ​ម្ម​ណ៍​​ងោ​ក​ងុ​យ​ ​នៅ​ពេ​ល​រ​សៀ​ល​ ​ភា​គ​ច្រើ​ន​តែ​ង​តែ​ពឹ​ង​ផ្អែ​ក​លើ​ ​កា​ហ្វេ​។​ ​ប៉ុ​ន្តែ​ ​អ្ន​ក​ដឹ​ង​រួ​​ច​ម​ក​ហើ​យ​ថា​ ​បើ​ទ​ទួ​ល​ទា​ន​កា​ហ្វេ​ញឹ​ក​ញា​ប់​ ​នឹ​ង​មិ​ន​ល្អ​ចំ​ពោះ​ ​សុ​ខ​ភា​ព​ទេ​។​ ​ដូ​ច្នេះ​ ​គួ​រ​ងា​ក​ម​ក​ប្រើ​ជ​ម្រើ​ស​ផ្សេ​ង​ ​ដែ​ល​មា​ន​ប្រ​យោ​ជ​ន៍​ជា​ង​នេះ​ ​ដូ​ច​ជា​ ​៖

​​ប​ន្លែ​ ​ផ្លែ​ឈើ​ ​ដែ​ល​មា​ន​វី​តា​មី​ន​ ​C​ ​៖​ ​ដូ​ចជា​ ត្របែក ក្រូច ពេលរាងកាយអស់- កម្លាំង ប្រយោជន៍ពីវីតា​មីន ជ ​នឹ​ង​ជួ​យ​ប្រ​ឆាំ​ង​ភា​ព​តា​ន​តឹ​ង​ ​និ​ង​ទុ​ក្ខ​កង្វល់បាន។​ ​ផ្លែ​ឈើ​ដែ​ល​មា​ន​ជា​តិ​ក្រូមីញ៉ូម ៖ ដើម្បី ​ជួយរក្សា​កម្រិតជាតិស្ករក្នុងឈាម និងបង្កើន ថាមពលដល់រាងកាយ ដែលអាចជួយបន្ថយ ​ភា​ព​ងោ​ក​ងុ​យ​បា​ន​យ៉ាងល្អ ដូចជា ផ្លែប៉ោម ចេក ជាដើម។ ជាពិសេស ផ្លែប៉ោម មានជាតិស្ករម៉ូ- លេគុល​ទោលច្រើន ​ជួ​យ​ជំ​រុ​ញ​ភា​ព​ស្រ​ស់​ស្រា​យ​ ​ដ​ល់​រា​ង​កាយ​ ថែមទាំងងាយស្រួលរំលាយ ទើប រាងកាយ​អាចទាញយកថាមពលទៅប្រើប្រាស់ បានភ្លាមៗ ​និ​ង​ពុំ​មា​ន​គ្រោះ​ថ្នា​ក់​ចំ​ពោះ​រា​ង​កា​យ​។ អ្នកអាចទទួលទានផ្លែប៉ោម ជំនួសកាហ្វេ នៅពេលព្រឹក បាន។​ ​ធ​ញ្ញ​ជា​តិ​ ​៖​ ​ដូ​ច​ជា​ ​ស​ណ្តែ​ក​ ល្ង អង្ករ​សំរូប អាចជួយបំប៉នសរសៃប្រសាទ និង ធ្វើឱ្យស្រស់ថ្លាបាន។ អាហារប្រភេទនេះ ​ស​ម្បូ​រ​ដោ​យ​ប៉ូ​តា​ស​ស្យូ​ម​ ​និ​ង​ម៉ាញេស្យូម។ ក្រៅពីនេះ ក៏ជាប្រភពផ្តល់ជាតិប្រូតេអ៊ីន បង្កើនថាមពល​ដល់រាងកាយ​ផង​ដែរ។​
​អូ​មេ​ហ្គា​​-​៣​ ​ជា​តិ​ខ្លា​ញ់​ពី​ត្រី​ ​៖​ ​សា​រ​ធា​តុ​ប្រ​ភេ​ទ​នេះ​ ​នឹ​ង​ជួ​យឱ្យមានសមាធិប្រសើរ ឡើង និងមានការ​ចងចាំបានល្អ៕
តិច​និក​រ​កកា​រងា​រ​ធ្វើ ​ឱ្យ​ឆាប់​បា​ន​


កា​រ​ស្វែ​ង​រ​ក​ការ​ងា​រ​ ​ដើ​ម្បី​ចិញ្ចឹ​ម​ជី​វិត​ ​អា​ច​នឹង​មិ​ន​មែន​ជា​រឿ​ង​ងា​យស្រួ​ល​ឡើ​យ​ ​នា​ពេល​ប​ច្ចុ​ប្ប​ន្ន ​ព្រោះ​ស​ព្វ​ថ្ងៃនេះ​ ​ចំ​នួ​នម​នុ​ស្ស​កើ​ន​ឡើង​កា​ន់​តែ​ច្រើន​ ​ត​ម្រូ​វ​ឱ្យម​នុ​ស្ស​ចាំ​បា​ច់ប្រឹ​ង​ប្រែ​ង​ ​បញ្ចោ​ញ​ស​ម​ត្ថ​ភាព​ ​រៀ​ង​ៗ​ខ្លួន​។​ ​ខា​ង​ក្រោម​នេះ​ ​គឺ​ជាតិ​ច​និ​ក​ខ្លះៗ​ ​ដើ​ម្បី​ជួ​យអ្ន​ក​ឱ្យ​រ​ក​កា​រ​ងា​រធ្វើ​បា​ន​ងា​យ​ស្រួ​ល​ ​ឬឆា​ប់​រ​ក​បា​ន ​កា​រ​ងា​រ​ធ្វើ​តា​ម​បំ​ណ​ង.​.​.​។​
១.សាកល្បងឱ្យបានច្រើនកន្លែង ៖
​អ្ន​ក​ គួរសាកល្បងដាក់ពាក្យសុំធ្វើការងារ ឬប្រវត្តិរូបសង្ខេប (ជ្វ) ឱ្យបានច្រើន តាមដែលអាចធ្វើ បាន ប្រ​សិ​ន​បើ​អ្នក​គិ​ត​ថា ​កា​រ​ងារនោះអ្នកអាចធ្វើបាន ឬអ្នកមានគុណសម្បត្តិប្រហែល ៦០% នៃតម្រូវ ការការងារនោះ។ ប្រ​សិ​នបើ​អ្ន​ក​រ​ង់ចាំ​ឱ្យគ្រប់គុណសម្បត្តិតែម្តង អ្នកអាចនឹងមិនមានឱកាស​នោះ​ឡើយ ព្រោះ​តែ​អ្ន​ក​ដទៃ​អា​ច​នឹ​ងបំ​ពេ​ញ​កា​រ​ងារនោះមុនអ្នក។
២.​ធ្វើឱ្យខ្លួនឯងលេចធ្លោ ៖
​ អ្ន​ក​គួរចងចាំថា នៅក្នុងទីផ្សារការងារ មានមនុស្ស ជាច្រើនពាន់នាក់ មានលក្ខណៈសម្បត្តិដូចអ្នក និងត្រូវការ កា​រ​ងារ​តែមួយ ដូចអ្នកផងដែរ។ ដូចនេះ អ្នកគួរធ្វើឱ្យខ្លួនឯង  “លេចធ្លោ” ពោលគឺ អ្ន​ក​អា​ចផ្លា​ស់​ប្តូ​រ​ទិស​ដៅ​កា​រ​ងា​រ ​ឬធ្វើការនៅក្រុមហ៊ុនតូចតាច ឬធ្វើការណាដែលទីផ្សារ តូចចង្អៀតបន្តិច ទើបគុណសម្បត្តិរបស់អ្នក “​លេ​ច​ធ្លោ”​។​
៣​.​សុំកា​រណែនាំពីអ្នកជំនាញ ៖
​អ្ន​ កគួរសុំការណែនាំពីអ្នកដែលមានបទពិសោធន៍ លើការងារដែលអ្នកចង់បំពេញ ឬសុំជួយណែនាំ​ពីអ្វី ដែ​ល​ត្រូ​វស​រ​សេ​រ​នៅក្នុងប្រវត្តិរូបសង្ខេប ថា គួរដាក់អ្វី ឬមិនគួរដាក់អ្វី? ព្រោះ ជ្វ ដែលល្អ គឺគួរ​មានត្រឹមតែ ២ស​ន្លឹ​កប៉ុ​ណ្ណោះ​ ៕

៤​ហេតុ​ផល​ ធ្វើ​ឱ្យ​អ្នក​មិន​អាច​សន្សំ​លុយ​បាន​ច្រើន​

១​.​រ​វល់​តែ​យ​កចិត្ត​ទុ​ក​ដា​ក់​នូវ​អ្វី​ដែ​ល​ ​អ្ន​ក​ផ្សេ​ង​គិត​ ​៖​
​ បើ​អ្ន​កគិ​ត​ច​ង់​​ប្រជែ​ង​ជា​មួយ​មិ​ត្ត​ភ​ក្តិ ​ដោ​​យ​ ​ដេ​ញ​តា​ម​​សម្ភា​រ​និយ​ម​ ​មា​ន​ន័​យ​ថា ​អ្ន​ក​បា​ត់​ប​​ង់ប្រាក់​ ​ដែ​​​លរ​​កបា​ន​ដោ​យ​កា​រ​លំ​បាក​ ​ទៅ​លើ​រ​បស់​រ​ប​រ​ដែ​ល​ ​គ្រា​ន់តែ​ ដើ​ម្បីធ្វើ​ឱ្យ​រំភើ​បចិ​ត្ត​ ​ក្នុង​ខ​ណៈ​ដែ​ល​ប្រា​ក់ ​ទាំ​ង​នោះ​ ​គួ​រ​តែ​ស​ន្សំ​ទុ​ក​ ​ដើ​ម្បី​ក្លា​យ​ជា​អ្ន​កមា​ន​​បាន​ ​ច្រើ​ន​ជាង​។​

២​.​ចិ​ត្ត​ក្តៅ​ ​៖​
មុ ​​ន​ពេល​មាន​ប័​ណ្ណ​ឥ​ណ​ទា​ន​ ​កា​រ​ប្រើ​ប្រាក់​សុ​ទ្ធ​ ​ច្រើ​ន​ជា​ង​ខ្លួ​ន​ឯង​មា​ន​ ​ស្ទើ​រ​តែមិ​ន​អា​ច​ទៅ​រួ​ច​ ​ប៉ុ​ន្តែ​ ​ប​ច្ចុ​ប្ប​ន្ន​នេះ​ ​មិ​ន​មែ​ន​ដូ​ច្នោះ​ឡើ​យ​ ​បើ​អ្ន​ក​មា​ន​ប័​ណ្ណ​ ឥ​ណ​ទា​ន​ ​គឺ​ដោ​យ​សា​រ​អ្ន​ក​មិ​ន​អា​ច​រ​ង់​ចាំ​ទិ​ញ​អ្វី​ដោ​យ ​ប្រា​ក់​សុ​ទ្ធ​ ​ព្រ​ម​ពេ​ល​ជា​មួ​យ​គ្នា​នេះ​ ​អ្ន​កបាន​ធ្វើ​ឱ្យ​ ​អ្នក​ដ​ទៃ​ ​មា​ន​បា​ន​ ​ដោ​យ​សារ​បំ​ណុ​ល​ដែ​ល​អ្ន​កដើ​រ​ ​ទិ​ញ​អី​វ៉ា​ន់។​

​៣​.​មា​ន​ទ​ម្លា​ប់​អា​ក្រ​ក់​ ៖​
​ មិ​ន​ថា​ជា​កា​រ​ជ​ក់​បា​រី​ ​ផឹ​ក​ស្រា​ ​ឬ​ល្បែ​ង​ភ្នា​ល់​ ​ទម្លា​ប់​ទាំ​ង​នេះ​ ​សុ​ទ្ធ​តែ​ធ្វើ​ឱ្យ​ប្រា​ក់​រ​ប​ស់អ្ន​ក​ ​ថ​យចុះ។ មនុ​ស្ស​ភាគ​ច្រើ​ន​ ​មិ​ន​សូវ​គិ​ត​ដ​ល់​ថ្លៃ​ចា​យ​វា​យ​ ​នាពេ​ល​អ​នា​គ​ត​ ​ដូ​ច​ជា​ ​បា​រី​ ​អា​ច​ធ្វើ​ឱ្យ​អ្ន​ក​ខា​ត​ប​ង់​​​ថ្លៃ ​ព្យា​បា​ល​ ​ក្នុ​ងពេ​ល​អ​នា​គ​ត​ ​និ​ង​គ្មា​ន​អ្ន​ក​ណា​​ធា​នា​ ​សុ​ខ​ភា​ព​អ្ន​កទៀ​ត​ផ​ង​ ​ព្រោះ​សូ​ម្បី​នៅ​លើ​ក​ញ្ច​​ប់បា​រី​​ ក៏​មា​ន​ប​ម្រា​ម​សុ​ខ​ភា​ព​ថា​ ​“​ជ​ក់​បា​រី​ ​នាំ​ឱ្យ​មា​ន​គ្រោះថ្នា​ក់​ ​ដ​ល់​សុ​ខ​ភា​ព​”​ដែ​រ​។​

​៤​.​មិ​ន​បា​ន​ត្រៀ​ម​ខ្លួ​ន​ ​៖
​ រឿ​ង​អា​ក្រ​ក់​ៗ​ ​អា​ច​កើ​ត​ឡើ​ង​បា​ន​គ្រ​ប់​ពេ​ល​ ​ហើយ​បើ​អ្ន​ក​មិ​ន​បា​ន​ត្រៀ​ម​ខ្លួ​ន​ទុ​ក​ទេ​ ​ទ្រ​ព្យ​ស​ម្ប​ត្តិ​ ​ដែ​ល​អា​ច​ខំ​​សន្សំ​ម​ក​ ​អា​ច​រ​លា​យក្នុ​ង​ពេ​ល​តែ​មួ​យប៉​ប្រិ​ច​ភ្នែក​បា​ន​៕


៧ ចំណុចត្រូវបញ្ឈប់ក្នុងការប្រើ Facebook


​​ហ្វេ​​​ស​​​ប៊ុ​​​ក​​​ ​​​(​F​a​c​e​b​o​o​k​​​)​​​ ​​​បា​ន​ក្លា​យ​ជា​ប្រ​ព័​ន្ធ​ទំ​នា​ក់​ទំ​ន​ង​ដ៏​ពេ​ញ​និ​យ​ម​ ​ស​ម្រា​ប់​ ​ម​នុ​ស្ស​ស្ទើ​រ​គ្រ​ប់​ស្រ​ទា​ប់​វ័​យ​ ​ជា​ពិ​សេ​ស​ ​ក្រុ​ម​យុ​វ​វ័​យ​ ​ប៉ុ​ន្តែ​ ​មា​ន​ចំ​ណុ​ច​មួ​យ​ចំ​នួ​ន​ ​ដែ​ល​អ្ន​ក​ត្រូ​វ​តែ​ចៀ​ស​វា​ង​ ​ពេ​ល​ប្រើ​ប​ណ្តា​ញ​ស​ង្គ​ម​ដ៏​ទំ​នើ​ប​នេះ​.​.​.​។
១.ប្រើប្រាស់លេខសម្ងាត់ខ្សោយ ៖
ចៀសវាងប្រើឈ្មោះសាមញ្ញ ឬពាក្យពេចន៍ ទាំងឡាយដែលអាចរកបានក្នុងវចនានុក្រម សូម្បីតែ​ ​មា​ន​លេ​ខ​ភ្ជា​ប់​នៅ​ខា​ង​ចុ​ងក៏ដោយ។ ផ្ទុយទៅវិញ អ្នកគួររួមបញ្ចូលអក្សរធំ អក្សរតូច លេខ និង និមិត្តសញ្ញា លាយគ្នា ​ហើ​យ​លេ​ខ​ស​ម្ងា​ត់​ គួរមាន យ៉ាងហោចណាស់ ៨តួ។ តិចនិកល្អមួយគឺ ត្រូវ បញ្ចូលលេខ ឬនិមិត្តសញ្ញានៅចន្លោះពាក្យ ​ដូ​ច​ជា​ ​ពា​ក្យ​ថា housesh027usEs! ជាដើម។​
​២.ដាក់ថ្ងៃខែឆ្នាំកំណើតពេញ ក្នុង ភរៀថិលេ ៖​
​ព្រោះវាជាមុខសញ្ញាដ៏ល្អសម្រាប់ចោរ ដែល អាចប្រើវា ដើម្បីដឹងព័ត៌មានអំពីអ្នក រួចកេងយក ​ប្រ​យោ​ជ​ន៍​ពី​គ​ណ​នី​ធ​នា​គា​រ ឬប័ណ្ណឥណទានរបស់ អ្នកបាន។ ប្រសិនបើអ្នកបានដាក់ថ្ងៃខែឆ្នាំកំណើតរួច- ហើយ ​សូ​ម​ចូ​ល​ក្នុ​ង​ទំ​ព័​រ​ ​ភ​​ Profile របស់អ្នក រួចចុចលើ “info tab” បន្ទាប់មក “Edit Information” ដើម្បី កែទិន្នន័យទាំងនោះ។ ​នៅ​ខា​ង​ក្រោ​ម​ផ្នែ​ក “Basic Information” ជ្រើសបង្ហាញតែខែ ឬថ្ងៃ ឬមិនដាក់ ថ្ងៃ ខែ ឆ្នាំ កំណើតតែម្តង។​
​៣​.​បង្ហាញព័ត៌មានឯកជន ដែលមានប្រយោជន៍ ៖​
​ស​ម្រាប់ព័ត៌មានស្ទើរទាំងអស់ នៅក្នុង Profile របស់ Facebook អ្នកអាចកំណត់ឱ្យឃើញតែចំពោះ ​មិ​ត្ត​រ​ប​ស់​អ្ន​ក​ ​មិ​ត្ត​របស់មិត្ត ឬអ្នកខ្លួនឯង។ ត្រូវ កំណត់ការតឹងតែងចំពោះរូបថត ថ្ងៃខែឆ្នាំកំណើត ទស្សនៈសាសនា ​និ​ង​ព័​ត៌​មា​ន​រ​បស់ក្រុមគ្រួសារ  ជាងទិន្នន័យផ្សេងៗ។ អ្នកអាចឱ្យចំពោះតែមនុស្ស ឬក្រុមដែលទុកចិត្តមើលឃើញរូបថត ​ឬ​អ្វី​ផ្សេ​ង​ ​ទៀត ឬអ្នកអាចបិទបាំងពួកគេទាំងនោះ មិនឱ្យឃើញ ក៏បាន។ ​គួ​រ​ពិ​ចា​រ​ណា​លុ​ប​ចោ​ល​នូ​វ​ព័​ត៌​មា​ន​ស​ម្រា​ប់​ ​ទំ​នា​ក់ទំនង ដូចជា លេខទូរស័ព្ទ និងអាសយដ្ឋាន ព្រោះ អ្នកក៏ប្រហែលជាមិនចង់ឱ្យនរណា មើលឃើញ ​ទិ​ន្ន​ន័​យ​ទាំ​ង​នោះដែរ។​
​៤.ដាក់ឈ្មោះកូនអ្នក ក្នុងចំណងជើង (Cap- tion) ៖
កុំ​ប្រើ​ប្រា​ស់ឈ្មោះកូន ក្នុងរូបថត ឬចំណងជើង (Caption)។ ប្រសិនបើនរណាម្នាក់ធ្វើដូច្នេះ ត្រូវ លុបវា ​ដោ​យ​ចុ​ច​លើ​ ​R​emove Tag ហើយប្រសិន បើកូនរបស់អ្នកមិនមានក្នុង Facebook ហើយមាន ​ន​រ​ណា​ម្នា​ក់​ដា​ក់​ឈ្មោះ​កូ​ន​អ្ន​កនៅក្នុង Caption ត្រូវសុំឱ្យម្នាក់នោះ លុបឈ្មោះនោះចេញ។​
​៥​.​ប្រ​កា​ស​ប្រាប់ថា អ្នកនឹងមិននៅផ្ទះ ៖
ព្រោះវាហាក់ដូចជាដាក់ស្លាក “គ្មានមនុស្ស នៅផ្ទះ” នៅលើទ្វារ ដែលជាឱកាសល្អសម្រាប់ជន- ​ទុ​ច្ច​រិ​ត​ចូ​ល​លួ​ច​ទ្រ​ព្យ​បា​ន​។​ ដូច្នេះ គួររង់ចាំរហូតមក ដល់ផ្ទះសិន ចាំបង្ហាញឱ្យមិត្តទាំងអស់ដឹងថា វិសម្ស- កាលរបស់អ្នក ​ស​ប្បា​យ​ប៉ុ​ន​ណា​? ហើយគួរកុំប្រាប់ កាលបរិច្ឆេទនៃដំណើរកម្សាន្តណាមួយឱ្យសោះ។​
​៦​.​អ​នុ​ញ្ញាតឱ្យមនុស្សគ្រប់គ្នា ស្វែងរកអ្នកបាន ៖​
ដើម្បីជួយការពារមនុស្សចម្លែក ពីការចូលឆែក ព័ត៌មានរបស់អ្នក ត្រូវចូលទៅផ្នែកស្វែងរក (Search) ​នៃ​ព័​ត៌​មា​ន​ឯ​ក​ជន (Privacy Controls) របស់ Facebook និងជ្រើស “Only Friends for Facebook” ​ហើ​យ​ត្រូ​វ​ប្រា​ក​ដ​ក្នុ​ងចិត្តថា ប្រអប់នៃកន្លែងស្រាវជ្រាវ ឯកជន មិនត្រូវបានឆែក។​
៧​.​អនុញ្ញាតឱ្យក្មេងៗប្រើ ធាចបៀកៀ ដោយ គ្មានការគ្រប់គ្រង ៖​
​Facebook កំណត់សមាជិករបស់ខ្លួនដែល មានអាយុចាប់ពី១៣ឆ្នាំឡើងទៅ ប៉ុន្តែ នៅតែមាន ​ក្មេ​ង​អា​យុ​ក្រោ​ម​នោះ​ ​ប្រើ​ប្រា​ស់​វាដដែល។ ប្រសិនបើ អ្នកមានកូនអាយុតិច លេង Facebook វិធីដ៏ល្អក្នុងការ  ឃ្លាំមើល ​គឺ​ត្រូ​វ​ធ្វើ​ជា​មិ​ត្តនឹងពួកគេ។ ប្រើប្រាស់ អាសយដ្ឋានអ៊ីមែលរបស់អ្នក ជាការទំនាក់ទំនង សម្រាប់គណនីរបស់ពួកគេ។ ​ដូ​ច្នេះ​ ​អ្ន​កនឹងអាច ទទួលកំណត់សម្គាល់របស់ពួកគេ និងអាចគ្រប់គ្រង សកម្មភាពពួកគេបាន”៕

No comments: