បុរសគ្រប់រូបតែងតែមានក្ដីស្រម៉ៃរបស់ខ្លួនចំពោះការស្វែងរកដៃគូ ជីវិត ឬមិត្តស្រី ដែលមានបុគ្គលិកលក្ខណៈ និងចរិតលក្ខណៈល្អសមរម្យ។ ប៉ុន្ដែអ្វីដែលបុរសទូទៅមិនដែលមើលរំលង និងតែងតែស្រម៉ៃចង់បាននោះគឺភាពទាក់ទាញរបស់នារីដែលគេប្រាថ្នា ចង់បាន។ តើអ្វីដែលជាភាពទាក់ទាញរបស់នារី ធ្វើឲ្យបុរសទូទៅលង់ស្រឡាញ់?
ជាធម្មតាមុននឹងសិក្សាលើចិត្ត បុរសមួយចំនួនបានមើលទៅលើរូបសម្បត្តិរបស់នារីដែលខ្លួនចង់បានជា មុនសិន ដោយក្នុងនោះល័ក្ខខ័ណ្ឌចម្បងៗរួមមាន៖
១-កម្ពស់ៈ បុរសភាគច្រើនមិនសូវចូលចិត្តនារីដែលមានកម្ពស់ទាបពេកនោះទេ ដោយគេគិតថាទាបពេកបណ្ដើរគ្នាមិនសូវសម ហើយពួកគេចង់បាននារីដែលមានកម្ពស់ចាប់ពី ១ម៉ែត្រ ៥៥សង់ទីម៉ែត្រឡើងទៅ ព្រោះមើលទៅមិនទាបមិនខ្ពស់សមល្មមនឹងបណ្ដើរគ្នាសម។ យ៉ាងណាមិញ មានបុរសមួយចំនួនគិតបញ្ច្រាសវិញថា នារីដែលខ្ពស់គឺខ្លួនមិនមានចំណាប់អារម្មណ៍ឡើយ ពួកគេចូលចិត្តនារីដែលមានរាងតូចច្រឡឹង កន្ទ្រេតៗដូចមាន់ចែ វិញព្រោះមើលទៅនាងគួរឲ្យខ្នាញ់ខ្លាំងណាស់។
២-ទម្រង់មុខៈ ទម្រង់មុខគឺជាភាពទាក់ទាញមួយសម្រាប់ស្ដ្រី ជាពិសេសនៅពេលដែលនាងញញឹមអាចធ្វើឲ្យបុរសលង់ស្រឡាញ់នាងដោយ មិនដឹងខ្លួន។ ចំពោះទម្រង់មុខនេះទៀតសោតគឺមិនមែនបុរសផ្ទាល់សម្រេចចង់បានគឺបាន នោះទេ ប៉ុន្ដែអ្វីដែលសំខាន់គឺស្ដ្រីខ្លួនឯងផ្ទាល់ប៉ុណ្ណោះដែលចេះតុបតែង ឲ្យទម្រង់មុខខ្លួនកាន់តែស្អាតឬអត់។
៣-ដើមទ្រូងៈ យើងអាចចាត់ទុកជារឿងអច្ឆរិយៈមួយ នៅពេលដែលយើងលឺថាមានបុរសត្រូវការនារីដែលមានដើមទ្រូងរាបស្មើរ ដើម្បីធ្វើជាដៃគូរ។ មិនមែនបន្ដុះបង្អាប់ ឬបន្ទាបតម្លៃស្ដ្រីដែលគ្មានដើមទ្រូងនោះទេ ជាការពិតបុរសភាគច្រើនតែងស្រមើរស្រម៉ៃចង់បាននារីដែលមានដើមទ្រូង ធំដើម្បីធ្វើជាគូរកៀកកិត។ តាមការសង្កេតជាក់ស្ដែង នារីដែលមានដើមទ្រូងធំ គឺជាមុខសញ្ញាសម្រាប់ជាចំណីចក្ខុរបស់បុរសទូទៅ ហើយនៅពេលដែលទំហំដើមទ្រូងកាន់តែធំ បុរសកាន់តែលាន់មាត់សរសើរ និងចង់នៅក្បែរជាទីបំផុត។ មានបុរសមិនតិចទេដែលកំពុងតែមានមោទនភាពចំពោះខ្លួនឯងនៅពេលដែល មានដៃគូរជានារីមានដើមទ្រូងធំ ត្បិតបណ្ដើរគ្នាទៅណាក៏គេមើល។
៤-ត្រគាកៈ មិនមែននិយាយលេងសើចទេ ស្ដ្រីដែលមានត្រគាកសាយតែងតែស្លៀកពាក់សមជាងនារីដែលមានត្រគាកតូច ។ ជាងនេះទៅទៀតនោះ នៅពេលដែលនាងស្លៀករ៉ូប នាងនឹងបញ្ចេញនូវរាងដ៏សែនសិចស៊ីរបស់នាង ធ្វើឲ្យបុរសៗមិនសរសើរមិនបាន។ មានបុរសមិនតិចទេ ដែលប្រាថ្នាចង់បាននារីដែលមានត្រគាកសាយ ត្បិតរាងរបស់នាងស្រស់ស្អាតខ្លាំងណាស់ គឺគួរឲ្យខ្នាញ់ ហើយស្លៀកអ្វីក៏សម កាន់តែពិសេសទៅទៀតនោះ ចាស់ៗតែងតែនិយាយតគ្នាថា ស្ដ្រីត្រគាកសាយជាសម្បុកកូន ឬអាចនិយាយបានថាប្រសិនបើលោកអ្នកចង់បានកូនច្រើន សូមកុំភ្លេចរៀបអាពាហ៍ជាមួយនារីដែលមានត្រគាកសាយ។
យ៉ាងណាមិញ ថ្វីត្បិតតែបុរសៗត្រូវការនារីដែលមានលក្ខណៈសម្បត្តិដូចចំណុចទាំង ៤ខាងលើក្ដី ក៏ពួកគេមិនងាយនឹងស្វែងរកនារីដែលល្អទាំងព្រមនោះទេ ដោយជួនកាលនាងមានកម្ពស់ខ្ពស់ស្អាត ដើមទ្រូងធំ ត្រគាកសាយ តែមុនមិនសូវត្រូវចិត្ត។ ចំណែកខ្លះទៀតមានមុខមាត់ស្អាត រាងស្វែល ខ្ពស់ ប៉ុន្ដែដើមទ្រូងមិនសូវធំ។ ចំពោះខ្ញុំជាអ្នកសរសេរផ្ទាល់វិញ បន់ស្រន់ចង់បាននារីដូចរៀបរាប់ខាងលើដែរ តែបើបានត្រឹម៣ចំណុចក៏យល់ព្រមយកដែរ ព្រោះខ្ញុំមិនដឹងថានាងត្រូវការខ្ញុំវិញឬអត់ផង។
No comments:
Post a Comment