កម្មវិធីនេះអនុញ្ញាតឲ្យប្រជាជនទូទាំងសាកលលោក អាចដាក់ពាក្យតែងតាំងនរណាម្នាក់ ជាវីរបុរសបាន បើខ្លួនគិតថា គាត់នោះសក្ដិសមជាវីរបុរស តាមរយៈការលះបង់របស់គាត់ជួយសង្គម។ ក្រុម ការងាររបស់ទូរទស្សន៍មួយនេះនឹងចុះមកផ្ទាល់ដើម្បីស៊ើបអង្កេត ថាតើមនុស្សដែលត្រូវបានតែងតាំងនោះ គឺសក្ដិសមជាវីរបុរសមែន ឬយ៉ាងណា។
បើមនុស្សដែលត្រូវបានគេតែងតាំងនោះ គឺពិតជាសក្ដិសមមែន ជីវប្រវត្តិរបស់គាត់នឹងត្រូវបានចងក្រងឡើង និងចុះផ្សាយលើទំព័រ CNN Heroes ដើម្បីធ្វើការបោះឆ្នោតរក Top 10 CNN Heroes។
អ្នកស្រី នួន ភិមាន បានជាប់ជាវីរនារី CNN នៅឆ្នាំ២០០៨ ដោយសារអ្នកស្រីបានលះបង់ប្រយោជន៍ផ្ទាល់ខ្លួន ដោយបោះចោលការងារផ្ទាល់ខ្លួន សុខចិត្តមកធ្វើការងារសង្គម ជួយផ្ដល់ម្ហូបអាហារ និងការអប់រំ ដល់កុមារដែលរស់នៅកន្លែងចាក់សំរាមស្ទឹងមានជ័យ។
No comments:
Post a Comment