Tuesday, September 3, 2013

រូបភាព​៩សន្លឹក​​ដ៏​ល្បីល្បាញ​លើ​បណ្ដាញ​អ៊ីនធឺណិត

រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ គិត​ចាប់​តាំង​ពី​ប្រព័ន្ធ​អ៊ីនធឺណិត​រីក​លូតលាស់​កាន់​តែ​ទូលាយ​ មាន​អត្ថបទ ​ព័ត៌មាន ​និង​រូបភាព​ មិន​តិច​ទេ​ដែល​ធ្វើ​ឲ្យ​អ្នក​លេង​អ៊ីនធឺណិត​ចាប់​អារម្មណ៍។ ​ក្នុង​នោះ​មាន​រូបភាព​ចំនួន ៩ ​សន្លឹក​ទទួល​បាន​ភាព​ល្បីល្បាញ​យ៉ាង​ខ្លាំង​លើ​បណ្ដាញ​នេះ ​ដោយសារ​រូបភាព​ទាំង​នោះ​ជា​រឿង​ដ៏​កម្រ​​កើត​មាន។ ​តើ​រូបភាពទាំង​នោះ​មានអ្វីខ្លះ​?
យន្តហោះ​ប្រតិកម្ម​មួយ​គ្រឿង​បាន​ហោះ​បុក​រថយន្ត​មួយ​គ្រឿង​ដែល​ចត​ស្ងៀម​នៅ​នឹង​ដី​
ខណៈ​មនុស្ស​ពីរ​នាក់​រត់​​ប្រាស់​រក​តែ​អាយុ។ ទោះ​ជា​យ៉ាង​ណា ​ប្រភព​មិន​បាន​បញ្ជាក់
ពី​ទីកន្លែង និង​ពេល​វេលា​កើត​ហេតុ​នេះ​ឡើយ។
អ្នក​តតាំង​នឹង​សត្វ​គោ​កំណាចជនជាតិ​អេស្ប៉ាញ​ដ៏ល្បីល្បាញ​ឈ្មោះ​ Julio Aparicio ត្រូវ​សត្វ​គោ
វ័ធ​ពី​ក្រោម​ចង្កា​​ធ្លាយ​ចេញ​តាម​មាត់​នៅ​ក្នុង​ឆ្នាំ​២០១០។ បុរស​រូបនេះ​បាន​រងរបួស​យ៉ាង​ធ្ងន់ធ្ងរ​
ដែល​តម្រូវ​ឲ្យ​ធ្វើ​ការ​វះកាត់​ចំនួន​ពីរ​លើក​ទើប​អាច​សង្គ្រោះ​ជីវិត​បាន។
អ្នក​អុំ​ទូក​កាយ៉ាក់​ម្នាក់​ត្រូវ​ត្រីឆ្លាម​ដ៏​ធំ​ហែល​ដេញ​ពីក្រោយ។ ប្រភព​មិន​បាន​បញ្ជាក់​ពី​ទីកន្លែង​ដែល​រូបភាព​នេះ​ផ្ដិតបាន​ឡើយ។
ក្រពើ​ដ៏​ធំ​មួយ​ក្បាល​​បាន​ខំ​ពាំក្ដាន់​មួយ​ក្បាល​ក្នុង​មាត់​របស់​វា​នៅបឹង Cross Lake រដ្ឋ​ Louisiana
សហរដ្ឋ​អាមេរិក។ កន្លែង​នេះ​ជា​រមនីយដ្ឋានកែច្នៃ​ដ៏​ល្បីល្បាញ​ដែល​ប្រជាជន​អាមេរិក​និយម​ទៅ​ជិះ
ទូក​លេង។ ក្រោយ​រូបភាព​នេះល្បី​ពេញ​អ៊ីនធឺណិត​ ទាយ​មើល៍​ថា ​​អ្នក​ចង់​ទៅ​លេង​គិត​ម៉េច?
ស្វា​ឈីមផេនហ្ស៊ី​មួយ​ក្បាល​ឱប​កូន​ខ្លា​ធំ​ពណ៌​ស​ប្រៀបដូច​ជា​ម្ដាយ​ឱប​រឹត​កូន
ភ្លើង​ឆេះ​ព្រៃ​ឧទ្យាន​ជាតិ Bitteroot ​ក្នុង​រដ្ឋ​ Montana ​សហរដ្ឋ​អាមេរិក​​ក្នុង​ឆ្នាំ ២០០០ បាន​បំផ្លាញ
ព្រៃ​អស់​ ១,៦១ ​លាន​ហិតា
ក្ដាន់​មួយ​ក្បាល​ឡើង​ទៅ​លើ​កំពូល​បង្គោល​ ភ្លើង​មិន​គួរ​ឲ្យ​ជឿ។ គេ​មិន​ដឹង​ថា រូបភាព​នោះ​ថត​បាន​នៅ​កន្លែងណា​ ហើយ​ក៏​មិន​ដឹង​ថា ​វា​ឡើង​ទៅ​ដូចម្ដេច​ និង​ចុះ​មក​វិញ​ដោយ​វិធី​ណា​ដែរ។
នេះ​ជា​រូបភាព​ថត​បាន​ដ៏​កម្រ​នៅ​ពេល​សូរ្យគ្រាស​លើ​ទីក្រុង​បាងកក​ ប្រទេស​ថៃ
រូបភាព​ដ៏​ល្អ​ឥត​ខ្ចោះ​នេះ​ ហាក់​បង្ហាញ​​ថា ​ត្រីបាឡែន​ចង់​ចាប់ដៃ​ជាមួយ​អ្នក​ហែល​ទឹក។ ទីកន្លែង និង
ពេល​វេលា​នៃ​រូបថត​មិន​ត្រូវ​បាន​បញ្ជាក់​ឲ្យ​ដឹង​ឡើយ។

No comments: