សម្រាប់យុវជន ឡុក ចាន់សេង អាយុ២៥ឆ្នាំ
សព្វថ្ងៃជាអ្នកបកប្រែភាសាអង់គ្លេស
នៅភ្នំពេញបានប្រាប់ពីបទពិសោធនៃការថើបដ៏រំជើបរំជួលរបស់ខ្លួន
ថា៖ “បើតាមអ្វីដែលខ្ញុំធ្លាប់ឆ្លងកាត់ មានតែគុម្ពត្រចៀកទេ
ដែលជាកន្លែងពិសេសជាងគេ
ព្រោះវាអាចធ្វើឲ្យសង្សាររបស់ខ្ញុំមិនអាចបំភ្លេចបានឡើយ”។ ចាន់
សេងបានបន្ថែមឲ្យដឹងទៀតថា៖ ” អាចនិយាយបានថា នេះគឺជាកន្លែង VIP មួយដែលថើបហើយ ចង់ថើបទៀត”។
ចំណែកយុវជន ពិសិដ្ឋ
ជានិស្សិតនៃសាកលវិទ្យាល័យមួយនៅភ្នំពេញក៏បានប្រាប់ពីកន្លែងដែល
ខ្លួននិយមថើបជាងគេថា៖ “សម្រាប់ខ្ញុំគិតថា មានតែថ្ពាល់ទេ
ដែលថើបទៅហើយមានន័យជាងគេ ព្រោះបើយើងចាប់អារម្មណ៍
មនុស្សស្រីណាម្នាក់ ជំហានដំបូងច្បាស់ជាសម្លឹងមើលផ្ទៃមុខ
និងថ្ពាល់នាងមុនគេ អីចឹងហើយប្រសិនបើមានឱកាស
ថើបមិត្តស្រីដែលខ្លួនស្រលាញ់
ខ្ញុំប្រាកដជាថើបថ្ពាល់នាងមុនគេហើយ”។ស្រដៀងគ្នានេះដែរយុវជន រង្សី អាយុ២៦ឆ្នាំ ជានិស្សិតសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាបានបញ្ចេញទស្សនៈ របស់ខ្លួនថា៖ “គឺមានតែថ្ពាល់ហ្នឹងហើយ ដែលប្រុសៗកួចថើបនារីដែលខ្លួនស្រលាញ់នោះ ព្រោះខ្ញុំយល់ថា ត្រឹមថើបថ្ពាល់ប៉ុណ្ណឹង វាដូចជាមិនមានអីធ្ងន់ធ្ងរទេ ម្យ៉ាងទៀតវាក៏មិនប៉ះពាល់ដល់អារម្មណ៍ស្រើបស្រាលដែរ”។
ចំណែកឯយុវជន អ៊ូ សំអាត អាយុ២៤ឆ្នាំ ជាបុគ្គលិកផ្នែកលក់នៅក្រុមហ៊ុនឱសថមួយក្នុងរាជធានីភ្នំពេញបាន ប្រាប់ថា៖ “កន្លែងដែលថើបទៅឆ្ងាញ់ជាងគេ សម្រាប់ខ្ញុំគឺមានតែដើមទ្រូងទេ ខ្ញុំយល់ថាប្រុសៗចាប់អារម្មណ៍មុនគេចំពោះនារីៗ មានតែដើមទ្រូងទេ ព្រោះដើមទ្រូងគឺជាកន្លែងដែលសិចស៊ី និងគួរឲ្យចង់គយគន់ជាងគេរបស់មនុស្សស្រី”។
សម្រាប់យុវជន ហេង រដ្ឋា វិញបាននិយាយថា៖ “ខ្ញុំយល់ថា ថើបមាត់គឺជាជម្រើសល្អណាស់សម្រាប់ការថើប។ មើលតែជនបរទេសទៅដឹងហើយ ឲ្យតែជួបបឺតមាត់មិនដែលខានទេ។ ម្យ៉ាងទៀត ការថើបមាត់នេះ ក៏មិនមែនសុទ្ធតែបង្ហាញពីអារម្មណ៍ស្រើបស្រាលខ្លាំងនោះដែរ តែវាបញ្ជាក់ពីក្តីស្រលាញ់ធម្មតាៗតែប៉ុណ្ណោះ”។
និយាយអីចឹង តើមាននៅសល់កន្លែងណាផ្សេងទៀតដែលប្រិយមិត្តយល់ថា ថើបទៅឆ្ងាញ់ទេ?
No comments:
Post a Comment