Andrew Carnegie បានសរសេថា “ជោគជ័យធំបំផុតនៃជីវិតបង្កើតឡើងដោយការយកចិត្តទុកដាក់”។ គាត់និយាយអំពីជោគជ័យនៃការងារ ប៉ុន្តែការយកចិត្តទុកដាក់ ការប្រុងប្រយ័ត្ន និងការមានគោលបំណងច្បាស់លាស់ នឹងនាំមកនូវជោគជ័យដល់អ្នក គ្រប់រាល់ស្ថានភាពនៃជីវិត។ អ្នកត្រូវឆ្លុះបញ្ចាំងលើអ្វីដែលចង់បាន និងតើអ្នកត្រូវយកវាដោយរបៀបណាដើម្បីទទួលបានជោគជ័យក្នុងជីវិត។
១. បង្កើតគោលបំណងដែលអ្នកអាចសម្រេចបាន៖ Maxwell Maltz បានសរសេរសៀវភៅខ្លីមួយដែលបាននាំភាពជោគជ័យដល់មនុស្សជាច្រើន ដែលសៀវភៅនោះមានឈ្មោះថា “Psycho-Cybernetics”។ គាត់បាននិយាយថា គំនិតរបស់មនុស្សត្រូវការគោលបំណងដើម្បីធ្វើការឱ្យទទួលបានជោគជ័យ។ មនុស្សត្រូវបានកំណត់ឱ្យសម្រេចគោលបំណង។
២. បើកចំហរទទួលយកនូវឱកាស៖ រឿងមួយដែលផ្សាយពីព្រឹត្តិការណ៍មួយឬមនុស្សម្នាក់អាចនាំអ្នកទៅ កាន់ការងារ បទពិសោធន៍ ឬការទាក់ទងដ៏សំខាន់មួយ។ ចូរបើកទូលាយនូវគំនិតរបស់អ្នកពីអ្វីដែលអ្នកដទៃប្រាប់អ្នក។ អ្នកមិនអាចដឹងថាអ្វីដែលនឹងអាចបំផុសគំនិតអ្នកឱ្យសាកល្បងទិសដៅ ថ្មីដែលនឹងនាំភាពជោគជ័យដែលអ្នកកំពុងស្វែងរកមកឱ្យអ្នកនោះទេ។
៣. ជួយអ្នកដទៃរាល់ពេលដែលអ្នកអាចជួយបាន៖ ចូរធ្វើបរិច្ចាគនិងធ្វើការស្ម័គ្រចិត្តក្នុងក្រុមការងារ ស្ម័គ្រចិត្ត និងតែងតែត្រៀមលក្ខណៈរួចរាល់ក្នុងការជួយគ្រួសារ មិត្ត និងអ្នកជិតខាងរបស់អ្នក។ អ្នកនឹងនាំភាពវិជ្ជមានឱ្យជីវិតរបស់អ្នក ដោយការផ្តល់នេះ។ វានឹងជួយអ្នកឆ្លងកាត់ពេលវេលាលំបាក។
៤. រៀនពីភាពបរាជ័យនិងកំហុសរបស់អ្នក៖ ពួកវាគឺជាឱកាសដើម្បីពិនិត្យពីកន្លែងដែលនាំអ្នកឱ្យដើរចេញពី ផ្លូវទៅកាន់ភាពជោគជ័យរបស់អ្នក។ ចូរជឿថាមិនមានការបរាជ័យណាអាចធ្វើឱ្យអ្នកអស់សង្ឃឹមបាននោះទេ លុះត្រាតែអ្នកអស់សង្ឃឹមដោយខ្លួនឯង។ នៅពេលដែលគំនិតអវិជ្ជមានគំរាមកំហែងធ្វើឱ្យអ្នកបាក់ទឹកចិត្តពី ការព្យាយាមសម្រេចនូវគោលបំណងរបស់អ្នក អ្នកត្រូវផ្អាកអ្វីគ្រប់យ៉ាងដែលអ្នកធ្វើ បន្ទាប់មកដកដង្ហើមឱ្យវែងៗ និងគិតពីគំនិតវិជ្ជមាន។
ការណែនាំ និងពាក្យទូន្មាន៖
- ថែរក្សានិងយកចិត្តទុកដាក់លើចិត្តគំនិត រាង្គកាយ និងអារម្មណ៍៖ ជីវិតរស់នៅដែលល្អគឺជាផ្នែកមួយនៃភាពជោគជ័យនៃជីវិត។
- ជៀសវាងការប្រើសារធាតុដូចជា ថ្នាំជក់ សុរា និងថ្នាំញៀន៖ វានឹងធ្វើឱ្យខួរក្បាលរបស់អ្នកស្ពឹក ដែលរារាំងអ្នកពីការផ្តោតអារម្មណ៍ទៅលើគោលបំណងរបស់អ្នក។
- មិនត្រូវបញ្ឈប់ការរៀន៖ ជោគជ័យក្នុងជីវិតបានមកពីការពង្រីកចំណេះដឹងរបស់អ្នក។
No comments:
Post a Comment