Monday, September 2, 2013

និយាយ​ទូរស័ព្ទ​យ៉ាងម៉េច​ទើប​នាង​ចូល​ចិត្ត​?

 ជា​ធម្មតា​ នៅ​ពេល​ដែល​អ្នកមាន​ចំណាប់អារម្មណ៍​ទៅ​លើ​នារី​ណា​ម្នាក់​ អ្នក​ប្រាកដ​ ជា​ចង់​ដឹង​ ចង់​លឺ​ និង​ចង់​នៅ​ក្បែរ​នាង​ជាក់​ជា​ពុំខាន​ ដោយ​គ្រាន់​អ្នក​មិន​ទាន់​ប្រាកដ​ក្នុង​ចិត្ត​ថា​គេ​មាន​ចំណាប់អារម្មណ៍​មក​ លើ​អ្នក​វិញ​ ឬ​ក៏​គេ​មាន​គូរ​ស្នេហ៍​ហើយ​ឬ​នៅ​តែ​ប៉ុណ្ណោះ​។​
​មាន​បុរស​មួយ​ចំនួន​ហាក់​មានការ​ភិតភ័យ​ក្នុង​ការ​និយាយ​ប្រាស្រ័យ​ ទាក់ទង​ជាមួយនឹង​មនុស្ស​ស្រី​ដែល​ខ្លួន​មាន​ចំណាប់អារម្មណ៍​ចង់​ធ្វើ​ជា​គូរ ​សង្សារ​ ឬ​គូរ​អនាគត​ ដោយ​គេ​បានដឹង​ទៀត​ផង​ថា​នាង​នៅ​ទំនេរ​មិន​ទាន់​មាន​នរណា​ម្នាក់​ដាក់​ ពាក្យសុំ​ធ្វើ​ជា​ម្ចាស់​បេះដូង​ ហើយ​កត្តា​នេះ​ហាក់​បង្ហាញ​នូវ​ការ​បាត់បង់​ឱកាស​របស់​ខ្លួន​ ដែល​បុរស​ខ្លួនឯង​ផ្ទាល់​គួរតែ​ពង្រឹងសមត្ថភាព​ក្នុង​ការ​ទាក់ទង​ (​ញ៉ែ​)​ និង​សេចក្ដី​ក្លាហាន​ក្នុង​ការ​និយាយ​ស្ដី​ ក៏​ដូច​ជា​ប្រើប្រាស់​នូវ​ពាក្យ​ពេ​ជន៍​ពិ​រោះ​ពិសារ​គួរ​ជាទី​ទាក់ទាញ​ ចិត្ត​នាង​ផង​នោះ​។​
​ប្រសិនបើ​អ្នក​និយាយ​ទូរស័ព្ទ​ជាមួយ​មនុស្ស​ស្រី​ដែល​អ្នក​ចាប់អារម្មណ៍ ​ យើង​ត្រូវ​យល់​ដឹង​នូវ​តិច​និ​ច​មួយ​ចំនួន​ ដើម្បី​ជា​ស្ពាន​ក្នុង​ការ​បង្ហាញ​នូវ​មនោសញ្ចេតនា​របស់​អ្នក​ឲ្យ​នាង​ បានដឹង​ ដោយ​ក្នុង​នោះ​រួម​មាន​៖
១-​ ភាព​ក្លាហានៈ​ ប្រសិនបើ​អ្នក​និយាយ​ស្ដី​ជាមួយ​នាង​ក្នុង​លក្ខណៈ​អឹមអៀន​ មិនសូវ​និយាយ​ស្ដី​ ឬ​មិនសូវ​មាន​សំណួរ​សួរ​ទៅ​គេ​ទេ​ នោះ​គេ​ប្រាកដជា​ធុញ​នឹង​អ្នក​ជាក់​ជា​ពុំខាន​ ព្រោះ​ពេលវេលា​និយាយ​ទូរស័ព្ទ​ គឺជា​ពេល​ដែល​ភាគី​ទាំង​ពីរ​បង្ហាញ​នូវ​អារម្មណ៍​របស់​ខ្លួន​ចំពោះ​ការ​កសាង ​មិត្តភាព​ មិនមែន​ជា​ពេល​មក​ស្ដាប់​និង​ឆ្លើយ​សំណួរ​ច្រំ​ដែល​ ហើយ​មនុស្ស​ស្រី​ភាគច្រើន​មិន​ចូល​ចិត្ត​ចំណាយ​ពេលវេលា​និយាយ​ទូរស័ព្ទ​ដែល​ ប្រកប​ទៅ​ដោយ​ភាព​ធុញទ្រាន់​ គ្មាន​ប្រធានបទ​និយាយ​គួរ​ជាទី​ចាប់អារម្មណ៍​ឡើយ​។​ ដូច្នេះ​ អ្នក​ត្រូវ​មាន​សេចក្ដី​ក្លាហាន​ និង​មិន​ត្រូវ​មាន​ភាព​អៀនខ្មាស់​ក្នុង​ការ​និយាយ​ទូរស័ព្ទ​ជាមួយ​នាង​ជា​ ដាច់ខាត​ ទោះបីជា​វា​ជា​លើក​ដំបូង​សម្រាប់​អ្នកក្ដី​។​
២-​ចំណូល​ចិ​ត្តៈ​ នៅ​ពេល​ដែល​អ្នកមាន​ភាព​ក្លាហាន​គ្រប់គ្រាន់​ហើយ​ អ្នក​ត្រូវ​ព្យាយាម​ស្វែង​យល់​អំពី​ចំណង់​ចំណូលចិត្ត​របស់​នារី​ដែល​អ្នក​ ចាប់អារម្មណ៍​។​ ហេតុ​អ្វី​?​ វា​គ្មាន​អ្វី​ជា​អាថ៌​កំបាំង​ទេ​ ការ​ដែល​យើង​ត្រូវ​ដឹង​អំពី​ចំណង់​ចំណូលចិត្ត​របស់​នាង​ ព្រោះ​វា​ជា​ស្ពាន​មួយ​សម្រាប់​អ្នក​ក្នុង​ការ​គ្រប់គ្រង​ និង​អូស​បន្លាយ​ពេលវេលា​និយាយ​ទូរស័ព្ទ​ជាមួយ​នាង​ ដោយហេតុ​ថា​ នៅ​ពេល​ដែល​នាង​និយាយ​ដល់​ប្រធានបទ​ដែល​នាង​ចូល​ចិត្ត​ហើយ​ នាង​នឹង​លែង​មាន​ភាព​ធុញទ្រាន់​ក្នុង​ការ​និយាយ​ទូរស័ព្ទ​ជាមួយ​អ្នក​ ហើយ​គេ​ច្បាស់​ជា​សួរ​អ្នក​វិញ​ជាក់​ជា​ពុំខាន​ថា​តើ​អ្នក​ចិត្ត​អ្វី​ និង​មិន​ចូល​ចិត្ត​អ្វី​ ចំណែកឯ​ប្រធានបទ​សម្រាប់​និយាយ​រវាង​អ្នក​និង​គេ​គឺ​កាន់តែ​មាន​ច្រើន​ ហូរហែរ​ឥត​ដាច់​។​ ម្យ៉ាងវិញទៀត​វា​ក៏​ជា​ឱកាស​មាស​ ឱកាស​ប្រាក់​សម្រាប់​អ្នកផង​ដែរ​ ដោយ​អ្នក​អាច​ប្រៀបធៀប​នូវ​ចំណង់​ចំណូលចិត្ត​របស់​អ្នក​និង​គេ​ និង​អាច​ស្ទាបស្ទង់​មើល​អំពី​អត្ត​ចរិត​របស់​គេ​បាន​កាន់តែ​ច្បាស់​ទៀត​ផង​។ ​
៣-​ហាម​អួតៈ​ ក្នុង​ការ​និយាយ​ទូរស័ព្ទ​ អ្នក​មិន​គួរ​និយាយ​អួត​អំពី​ខ្លួនឯង​ជ្រុល​នោះ​ទេ​ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​មានការ​ប៉ះពាល់​ដល់​អារម្មណ៍​របស់​នាង​ ម្យ៉ាងទៀត​នោះ​ មនុស្ស​ស្រី​ភាគច្រើន​មិន​ចូល​ចិត្ត​អ្នក​អួត​ឡើយ​ ទោះបីជា​អ្នកមាន​លុយ​ មាន​ឡាន​ក្ដី​ ក៏​ប៉ុន្ដែ​គេ​ក៏​ឲ្យ​តម្លៃ​ចំពោះ​ខ្លួន​គេ​ផ្ទាល់​ដែរ​ ហើយ​ក៏​មិន​ប្រាកដ​ថា​គេ​នឹង​មាន​ភាព​ពុះកញ្ជ្រោល​ចំពោះ​អ្វី​ដែល​អ្នក​បាន​ ប្រាប់​គេ​នោះ​ឡើយ​។​ មាន​នារី​ជា​ច្រើន​មក​ហើយ​ដែល​ធ្លាប់​បាន​និយាយ​អំពី​ភាព​មិន​ពេញចិត្ត​របស់ ​ខ្លួន​ចំពោះ​ការ​និយាយ​ទូរស័ព្ទ​ជាមួយ​បុរស​ពូកែ​អួត​ ធ្វើ​មើល​មក​មាន​តែឯង​ ដោយ​នាង​យល់​ថា​ ការ​អួត​របស់​បុរស​នោះ​ជា​ការ​មើលងាយ​នាង​ទៅ​វិញ​។​
៤-​វោហា​សាស្ដ្រៈ​ អ្នក​ត្រូវ​ចេះ​រៀបចំ​ពាក្យ​ពេជ្រ​ន៍​ក្នុង​ការ​និយាយ​ស្ដី​ ប្រកប​ទៅ​ដោយ​សីលធម៌​ និង​ភាពរួស​រាយ​ ដោយ​មិន​ត្រូវ​សួរ​នូវ​សំណួរ​ដាក់​សម្ពាធ​ទៅ​នាង​ឡើយ​។​ ជាង​នេះ​ទៅ​ទៀត​ អ្នក​ត្រូវ​ចេះ​និយាយ​ពាក្យ​ពេជ្រ​ន៍​បែប​កំប្លែង​សើច​សប្បាយ​ដើម្បី​កំដរ​ បរិយាកាស​និយាយ​ទូរស័ព្ទ​ឲ្យ​កាន់តែ​មាន​ភាព​ស្និទ្ធស្នាល​ជាង​មុន​ទៅ​ទៀត​។ ​ ការ​និយាយ​បែប​កំប្លែង​លេងសើច​នេះ​ទៀត​សោត​ គឺជា​ចំណុច​ដ៏​ពិសេស​មួយ​សម្រាប់​អ្នក​ក្នុង​ការ​កសាង​មិត្តភាព​ជាមួយ​នាង​ ត្បិត​នៅ​ពេល​ដែល​នាង​មិន​សប្បាយចិត្ត​ អ្នក​ទំនង​ក្លាយជា​មនុស្ស​ម្នាក់​ដែល​នាង​ចង់​និយាយ​ទូរស័ព្ទ​ជាមួយ​ ហើយ​វា​ក៏​ជា​ពេលវេលា​ពិសេស​សម្រាប់​អ្នក​ក្នុង​ការ​លួងលោម​ដល់​ចិត្ត​នាង​ ផង​ដែរ​។​
​នៅ​មាន​តិច​និ​ច​មួយ​ចំនួន​ទៀត​ ដែល​ខ្ញុំ​នឹង​ត្រូវ​ប្រាប់​អ្នក​បន្ដ​ទៅ​ទៀត​ ប៉ុន្ដែ​ខ្ញុំ​សុំ​ស្លេះ​ត្រឹមនេះ​សិន​ចុះ​ ត្បិត​ខ្ញុំ​ត្រូវ​ទៅ​សួរ​បងៗ​ដែល​ពូកែ​ខាង​ទាក់ទង​ស្រីៗ​ និង​អនុវត្ត​ខ្លួនឯង​ជា​មុន​សិន​មុន​នឹង​សរសេរ​។​ ចំពោះ​តិច​និ​ច​ទាំង​បួន​ខាងលើ​ ខ្ញុំ​បាន​អនុវត្ត​រួច​ហើយ​ គឺ​វា​ពិតជា​មាន​ប្រសិទ្ធភាព​ប្រាកដ​មែន​។​
​ប្រសិនបើ​លោក​អ្នក​ ជា​ពិសេស​អ្នក​ដែល​មិន​ធ្លាប់​មានបទពិសោធន៍​ក្នុង​ការ​និយាយ​ទូរស័ព្ទ​ជាមួយ ​មនុស្ស​ស្រី​ទេ​ អ្នក​អាច​ធ្វើការ​អនុវត្ត​តាម​រយៈ​ការ​ណែនាំ​បាន​ ហើយ​ចំពោះ​អ្នក​ដែល​មាន​ភាព​ជោគជ័យ​ខ្លាំង​ក្នុង​ការ​ទាក់ទង​ស្រីៗ​ សូម​មេត្តា​ជួយ​ផ្ដល់​យោបល់​បន្ថែម​ដល់​ខ្ញុំ​ជា​អ្នក​សរសេរ​ផង​។​ អរគុណ​ច្រើន​ ជួប​គ្នា​នៅ​ថ្ងៃ​សៅរ៍​ ស​ប្ដា​ហ៍​ក្រោយ​។​
Four Smiling Teenage Girls
eunhye_ethanruan_112334

No comments: