Sunday, September 1, 2013

ពេលពស់​ចឹក​ អ្នកគួរធ្វើដូចម្តេច?

 ដើម្បី​បន្ថយ​គ្រោះថ្នាក់​ដែល​បណ្តាល​មក​ពី​ពស់​ចឹក​,​ សូម​ចៀសវាង​អោយ​ឆ្ងាយ​ ក្នុង​ការ​ទៅ​ប៉ះពាល់​ជាមួយនឹង​សត្វ​ពស់​ផ្សេងៗ​។​ ម្យ៉ាងទៀត​,​ សូម​ថយក្រោយ​យឺតៗ​ នៅ​ពេល​ឃើញ​ពស់​។​
ពស់​ភាគច្រើន​គឺ​គេច​ពី​មនុស្ស​ប្រសិនបើ​អាច​ទៅ​រួច​,​ វា​នឹង​ចឹក​នៅ​ពេល​ដែល​វា​ផ្អើល​ឬ​រង​ការ​គំរាមកំហែង​។​
ប្រសិនបើ​ពស់​ចឹក​អ្នកៈ​
-​សូម​រក្សា​ភាព​នឹងនរ​
-​សូមកុំ​អោយជើង​ ឬ​ដៃ​ដែល​ត្រូវ​បាន​ពស់​ចឹក​នោះ​មាន​ចលនា​អោយ​សោះ​ និង​អោយ​នៅ​មួយ​កន្លែង​ដើម្បី​ទុក​អោយ​ជាតិពុល​នៅ​មួយ​កន្លែង​ហើយ​មិន​ រាលដាល​ទៅ​ក្នុង​ខ្លួន​របស់​អ្នក​ទាំងមូល​
-​សូម​ដោះ​គ្រឿងអលង្ការ​ចេញ​ មុន​ពេល​ដែល​មានការ​ហើម​ក្រោយ​ពី​ពស់​ចឹក​
-​សូម​រក្សា​ជំហរ​អោយ​កន្លែង​ដែល​ពស់​ចឹក​នោះ​នៅ​ពីក្រោម​បេះដូង​
-​សូម​សំអាត​ស្នាម​របួស​ ប៉ុន្តែ​សូមកុំ​ជះ​ទឹក​ដាក់​វា​។​ហើយ​គ្រប​វា​អោយ​ស្អាត​
- ​សូម​ដាក់​ឈើ​អប​ដើម្បី​បន្ថយ​ការ​មាន​ចលនា​នៃ​តំបន់​ដែល​ត្រូវ​ពស់​ចឹក​ ប៉ុន្តែ​សូម​ទុក​វា​អោយ​រាង​ធូររលុង​បន្តិច​ដើម្បី​កុំអោយ​មានការ​ស្ទះ​ ចរន្តឈាម​
-​សូមកុំ​ប្រើប្រាស់​ខ្សែ​រុំ​ ឬ​ដាក់​ទឹកកក​
-​កុំ​កាត់​ស្នាម​របួស​ចោល​ ឬ​បឺត​ពិសពស់​ចេញ​
-​សូមកុំ​ផឹក​ជាតិ​កាហ្វេ​អ៊ី​ន​ ឬ​ផឹកស្រា​
-​សូមកុំ​ព្យាយាម​ចាប់​ពស់​ ប៉ុន្តែ​ត្រូវ​ព្យាយាម​ចាំ​ពណ៌​ និង​រូបរាង​របស់​វា​ ដូចនេះ​អ្នក​អាច​ពិពណ៌នា​ពី​វា​បាន​។​
សូម​ទូរស័ព្ទ​ស្វែងរក​ការ​សង្គ្រោះ​ជា​បន្ទាន់​ ជា​ពិសេស​ប្រសិនបើ​តំបន់​ដែល​ត្រូវ​ពស់​ចឹក​នោះ​ប្រែ​ពណ៌​,​ ចាប់ផ្តើម​ហើម​ ឬ​ឈឺ​។

No comments: