ផោមឬ
ការដើរខ្យល់ជាសកម្មភាពបញ្ចេញឧស្ម័នពីក្នុងពោះវៀនតាមរយៈទ្វារ
ធំ។ តើផោមនេះផ្សំឡើងដោយសារធាតុអ្វីបានជាស្អុយបែបហ្នឹង?
ចង់ដឹងច្បាស់
សូមអានចំណេះដឹងខ្លីៗដែលអ្នកមិនបានដឹងពីផោមដូចខាងក្រោម៖
ការដើរខ្យល់គឺជាការផលិតបញ្ចូល
គ្នារវាងខ្យល់
និងឧស្ម័ននៅក្នុងផ្លូវអាហារដែលជាផលិតផលចុងក្រោយរបស់ដំណើរការ
រំលាយអាហារ។
ផោមជាធម្មតាមាន នីដ្រូហ្សែន (៥៩%)
អ៊ីដ្រូហ្សែន (២១%) កាបូនឌីអុកស៊ីត (៩%) មេតាន (៧%) អុកស៊ីហ្សែន (៣%)
និង ១ % ទៀតជាសារធាតុផ្សេងៗ។
ការខ្ជឹបផោមទុកមិនបញ្ចេញខ្លាចប៉ះពាល់គេឯងមិនល្អចំពោះសុខភាពឡើយ ហើយវានឹងបញ្ចេញមកវិញនៅពេលដែលអ្នកគេងលក់។
គិតជាមធ្យមមនុស្សម្នាក់ផោម ១៤ ដងក្នុងមួយថ្ងៃ និងផលិតឧស្ម័នផោមកន្លះលីត្រក្នុងមួយថ្ងៃដែរ។
ផោមចេញពីទ្វារលាមកមានល្បឿន ១១,២ គម/ម ហើយអាចឆាបឆេះបាន។
ផោមផលិតនៅក្នុងសីតុណ្ហភាព ៣៧ អង្សាសេ។
អ្នកអាចថប់ដង្ហើមស្លាប់ក្នុងបន្ទប់តូចដែលពោរពេញទៅដោយក្លិនផោមខ្លួនឯង។
មនុស្សស្លាប់ក៏នៅតែអាចផោមបានដែរ។
មនុស្សស្លាប់ក៏នៅតែអាចផោមបានដែរ។
សរសៃប្រសាទនៅចុងពោះវៀនធំរបស់អ្នក
ជួយឲ្យអ្នកបែងចែកថា មួយណាជាផោម មួយណាជាលាមក
ប៉ុន្តែពេលខ្លះសរសៃប្រសាទនេះក៏មិនអាចបែងចែកបានដែរដូចជានៅពេល
ដែលលាមករបស់អ្នករាវខុសពីធម្មតាដែលអាចនឹងធ្វើឲ្យអ្នករាគ
ដាក់ខោដោយមិនដឹងខ្លួន។
អាហារដែលធ្វើឲ្យផោមមានដូចជា
សណ្ដែក ពោត ខាត់ណា ស្ពៃក្ដោប ទឹកដោះគោ នំប៉័ង ស៊ុត ស្រាបៀ
ទំពាំងបាយជូរក្រៀម ខ្ទឹមបារាំង ខ្ទឹមស សណ្ដែកហោណាំតាវ ស្លឹកគ្រៃ
ដំឡូង ។ល។ សណ្ដែកខៀវធ្វើឲ្យអ្នកផោមញឹកញាប់ជាងធម្មតា។
សត្វដែលផោមញឹកញាប់ជាងគេរួមមាន
កណ្ដៀរ អូដ្ឋ សេះបង្កង់ ចៀម គោ និងដំរីជាដើម។
កណ្ដៀរផលិតជាតិមេតានក្នុងផោមច្រើនជាងគោ
និងម៉ាស៊ីនកែច្នៃរបស់មនុស្សទៅទៀត៕
No comments:
Post a Comment