Tuesday, September 3, 2013

តើ​មេដឹកនាំ​គួរ​ត្រៀម​ខ្លួន​យ៉ាង​ណា​ពេល​អស់​អំណាច?

បណ្ឌិតសុខ ទូច និង បណ្ឌិតកែម ឡី
ការវិភាគរបស់បណ្ឌិតសុខ ទូច និងបណ្ឌិតកែម ឡី ទៅលើប្រធានបទថា តើមេដឹកនាំគួរត្រៀមខ្លួន យ៉ាង ណាពេលអស់អំណាច?  បណ្ឌិតសុខ ទូចបានមានប្រសាសន៍ថា ត្រូវបង្កើតច្បាប់ ដើម្បីការ​ពារ​សុវត្ថិភាព នាយករដ្ឋមន្រ្តី ធ្លាក់ពីអំណាច និង ដើម្បីការពារស្ថិរភាពសង្គម ។ ចំណែក​បណ្ឌិត​កែម ឡី បានមាន ប្រសាសន៍ថា ដើម្បីកុំអោយការដឹកនាំរបស់ខ្លួន កាន់តែមានកំហុសនោះ គឺមុន​និង​​រដ្ឋាភិបាលធ្វើការសម្រេចចិត្តទៅលើរឿងអ្វីមួយគឺត្រូវមានភាគីបួនចូលរួមប្រជុំ។ ទី១. អ្នក​នយោ​បាយ ទី២.  អ្នក បច្ចេកទេស ទី៣.  អ្នកសិក្សាស្រាវជ្រាវ ទី៤. តំណាងប្រជាពលរដ្ឋ ។
ចំណែករូបខ្ញុំយល់ឃើញថាៈ ដើម្បីឆ្លើយតប ទៅនឹងបទវិភាគ ឬ បញ្ហាខាងលើ ខ្មែរត្រូវតែមាន ប្រព័ន្ធនយោបាយ   ឯករាជ្យមួយ គឺប្រព័ន្ធនយោបាយ ដែលមាន រចនាសម្ព័ន្ធជា នយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គមកិច្ច និង សន្តិសុខ គឺជាប្រព័ន្ធដ៏ឈ្លាសវៃ សម្រាប់ដឹកនាំមនុស្ស ឱ្យធ្វើអ្វី​ដែល​យើងចង់បាន តែមិនមែនជាប្រព័ន្ធ សម្រាប់មនុស្សនិមួយៗ យកទៅ ចាត់ចែង ធ្វើទៅ​តាម​ទំនើងចិត្តនោះទេ គឺមិនមែនប្រព័ន្ធ ដែលធ្វើអោយមនុស្ស នៅលើច្បាប់ អង្គុយ​លើច្បាប់នោះទេ  គឺ​ប្រព័ន្ធ​ដែលធ្វើអោយ មនុស្សចេះគោរពច្បាប់ ចេះអនុវត្តច្បាប់ ចេះ​ខ្លាចច្បាប់ ចេះរក្សាការពារ ប្រទេសជាតិ ការពារប្រជាជន ចេះគោរពសិទ្ធិមនុស្ស ចេះគោរព​ព្រះ​មហាក្សត្រ ចេះគោរពព្រះសង្ឃ ចេះ​គោរពឪពុកម្តាយ ចេះគោរពចាស់ព្រឹទ្ធាចារ្យ ចេះគោរព​ប្តី​ប្រពន្ធ ចេះគោរពគ្នា ទៅវិញទៅមក ចេះ​ស្នេហាជាតិ មាតុភូមិ និងចេះដឹងខុសដឹងត្រូវ ជាដើម។ល។
និយាយអោយចំគឺ ប្រព័ន្ធនយោបាយ ដែលចេះរក្សា ការពារស្ថិរភាព នយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គម​កិច្ចនិងសន្តិសុខនៅក្នុងបុគ្គលក្នុងគ្រួសារក្នុងបក្សពួក ក្នុងក្រុម ក្នុងកង ក្នុងភូមិ ក្នុង​ឃុំ-សង្កាត់ ក្នុងស្រុក-ខ័ណ្ឌ ក្នុងខែត្រ-ក្រុង ឬ ក្នុងសហគម ក្នុងតំបន់ ឬ ក្នុងវត្តនានា ក្នុង​ផ្ទៃប្រទសទាំងមូល  ។
ខាង​ក្រោមសូមចុចមើលនូវបទវិភាគលំអិតរបស់បណ្ឌិតសុខ ទូច និង បណ្ឌិតកែមឡី របស់​វិទ្យុអាស៊ីសេរី ។ សូមអរគុណ !!

No comments: