១. Teotihuacan
ស្នាដៃបុរាណមួយនេះមានទីតាំងនៅឈូងសមុទ្រម៉ិកស៊ីកូ ហើយរចនាឡើងស្រដៀងទៅនឹងសំណង់បុរាណពីរ៉ាមីត។ កន្លែងគួរឲ្យភ្ញាក់ផ្អើលនេះបានបង្កើតឡើងជាជួរដូចផ្ទះរបស់ ប្រជាជន ហើយគេជឿជាក់ថាកន្លែងនោះធ្លាប់ជាទីក្រុងមួយដែលអាចផ្ទុកមនុស្ស ជាង100 000នាក់។

២. Karnak Temple
ប្រាសាទ Karnak មានទីតាំងនៅក្រុង Luxor ប្រទេសអេហ្សីប។ បុរាណវិទូភាគច្រើនជឿជាក់ថាប្រាសាទនេះបានកសាងក្នុងសតវត្សទី១៦ ដោយពុំមានជំនួយពីផ្នែកបច្ចេកវិទ្យានោះទេ។

៣. Bagan Temple
ប្រាសាទ Bagan មានទីតាំងនៅប្រទេសភូមា ។ ដើមឡើយ Bagan ជាឈ្មោះទីក្រុងបុរាណរបស់ភូមា។ ប្រាសាទBaganទាំងអស់បានលាតសន្ធឹងផ្ទៃដីដល់ទៅ ៤១គីឡូម៉ែត្រការ៉េ។ ភាគច្រើននៃប្រាសាទត្រូវបានសាងសង់យកម៉ូដតាមសាសនាក្នុងប្រទេស ឥណ្ឌា និងកសាងនៅ ចន្លោះសតវត្សទី១១ដល់ទី១៣នៅពេល Bagan ជារាជធានីនៃចក្រភពភូមាទីមួយ។ បន្ទាប់ពីការរញ្ជួយដី នៅឆ្នាំ១៩៧៥ ក្នុងចំណោមប្រាសាទ៥០០០ នៅសល់ត្រឹមតែ២២១៧ប៉ុណ្ណោះ។

៤. Forbidden
Forbidden មានទីតាំងនៅទីក្រុងប៉េកាំងប្រទេសចិន។ នៅទីនោះ ជាទីក្រុងបុរាណដែលមានសំណង់អាគារប្រហែលជាង៩០០។

៥. Angkor Wat

ជាស្នាដៃដ៏អស្ចារ្យ របស់ព្រះបាទសូរ្យវរ្ម័នទី២ (១១១៣-១១៥០) ដើម្បីឧទ្ទិសថ្វាយព្រះវិស្ណុ ក្នុងព្រហ្មញ្ញសាសនា។ អង្គរវត្តបង្កប់ដោយរចនាបទល្អវិចិត្រ និងបង្ហាញពីសិល្បៈខ្មែរក្នុងយុគសម័យមាស។ អង្គរវត្តមានគូទឹកព័ទ្ធជុំវិញប្រវែងប្រហែល១៦គ.ម ចំណែកតួប្រាសាទមានបណ្ដោយប្រវែង១៥០០ម៉ែត្រ ទទឹង១៣០០ម៉ែត្រ។ ផ្លូវធំដើរចូលពីទិសខាងលិចទៅដល់ប្រាសាទកណ្ដាលមានប្រវែង ២៥០ម៉ែត្រ។ ឯកំពូលកណ្ដាលខ្ពស់ជាងគេមានកម្ពស់៦៥ម៉ែត្រ។ ប្រាសាទអង្គរមានប្រាង្គចំនួន៥ តំណាងឲ្យកំពូលភ្នំព្រះសុមេរុដែលជាជាយផែនដី និងគូទឹកព័ទ្ធជុំវិញប្រាសាទតំណាងឲ្យសមុទ្រព័ទ្ធជុំវិញផែនដី ។ ប្រាសាទអង្គរវត្តត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូកាលពីឆ្នាំ១៩៩២។
៦. Bali
Bali ជាផ្នែកដ៏សំខាន់មួយរបស់ប្រវត្តិសាស្ត្រឥណ្ឌូណេស៊ី ហើយបានទាក់ទាញភ្ញៀវទេសចរណ៍មកពីទូទាំងពិភពលោក។

៧. Machu Picchu
សំណង់បុរាណនេះមានទីតាំងនៅប្រទេសប៉េរូ ហើយគេជឿជាក់ថាបានកសាងដោយកុលសម្ព័ន្ធInca។ Machu Picchuជាកន្លែងបញ្ចេញអំណាចរបស់មេដឹកនាំកុលសម្ព័ន្ធប្រហែលជា ១០០ឆ្នាំ។ ហើយនៅពេលដែលក្រុមកុលសម្ព័ន្ធដួលរំលំ កន្លែងបុរាណនេះត្រូវបោះបង់ចោលរហូតឆ្នាំ១៩១១។

៨. Taj Mahal (តាមាហាល)
វិមាននេះបានកសាងនៅប្រទេសឥណ្ឌាដោយម្ចាស់អាណាចក្រShah Jahan Taj Mahal។ ភ្ញៀវទេសចរណ៍ភាគច្រើនទៅឥណ្ឌាដើម្បីឃើញសំណង់ដ៏អស្ចារ្យដែលម្ចាស់ អាណាចក្រសង់ឲ្យភរិយារបស់ខ្លួន។

៩. Great Wall (មហាកំផែងចិន)
មហាកំផែងចិនភាគច្រើនបានកសាងនៅសតវត្សទី ៥មុនគ្រិស្តសករាជមកម្ល៉េះហើយក៏ត្រូវបានកសាងជាបន្តនិងជួសជុលឡើង វិញរហូតដល់សតវត្សទី១៦។ការសិក្សាដោយប្រើបច្ចេកវិទ្យាទំនើបបាន កំណត់ថា មហាកំផែងទាំងមូលរួមទាំងដៃផ្សេងទៀតរបស់វា មានប្រវែងសរុបដល់ទៅ៨៨៥១.៨គីឡូម៉ែត្រ។ ក្នុងនោះបើគិតតែកំផែងសុទ្ធមានប្រវែង៦២៥៩.៦គីឡូម៉ែត្រ រន្ធចូលទៅក្នុងដីមានប្រវែង៣៥៩.៧គីឡូម៉ែត្រ និងរបាំងធម្មជាតិដូចជាទួលឬទន្លេមានប្រវែង២២៣២.៥គីឡូម៉ែត្រ។មហា កំផែងទាំងអស់មានកម្ពស់និងទទឹងផ្សេងៗគ្នា តែភាគច្រើនមានកម្ពស់ពី៥ទៅ៨ម៉ែត្រនិងទទឹង៥ម៉ែត្រ។

១០. Giza Pyramid
ពីរ៉ាមីតស្ថិតក្នុងប្រទេសអេហ្ស៊ីប ជាអច្ឆរិយវត្ថុមួយក្នុងចំណោមអច្ឆរិយវត្ថុទាំងប្រាំពីររបស់ ពិភពលោក ។ កំពូលធំៗរបស់ ពីរ៉ាមីត ត្រូវបានគេធ្វើការសិក្សាជាច្រើនលើកមកហើយ ពីសំណាក់បុរាណវិទូជាតិអេហ្ស៊ីប ប៉ុន្តែដើមកំណើតដំបូងស្ថិតនៅក្នុងការទស្សន៍ទាយនៅឡើយ។ តែទោះជាយ៉ាងណាគឺថា ពីរ៉ាមីតត្រូវបានកសាងឡើងដោយព្រះអង្គ Pharaoh Khufu ហើយ ការសាងសង់នេះ ស្ថិតក្រោមការគ្រប់គ្រងរបស់ស្ថាបត្យករ Hemiunu ជាប់សាច់សាលោហិតជាមួយព្រះអង្គ Khufu ដែល បានចាប់ផ្ដើមកសាងប្រហែលក្នុងឆ្នាំ២៥៨០មុនគ.ស។

No comments:
Post a Comment