Monday, September 2, 2013

សញ្ញាណ​​​គួរ​​អោយ​​សង្ស័យ ពេល​ប្តី​​អ្នក​​មាន​ប្រពន្ធ​ចុង

 បុរស-ស្រ្តី បើទោះណា​ស្រលាញ់គ្នាស្ទើរ​លេប​យ៉ាងណាក៏ដោយ ក៏គង់​មាន​ថ្ងៃណា​មួយ​នឿយ​ណាយ​ដែរ វត្ថុដែលបន្សល់ទុក គឺការយល់ចិត្ត​​យល់ថ្លើម​គ្នា ភាពជាមិត្ត​នឹង​គ្នារាប់សិបឆ្នាំ។ មានមនុស្សច្រើន​នាក់​ណាស់ នៅពីមុខផ្អែមល្អែម​​ល្អឺននឹងគ្នា​តែបែរជា​ទៅលួច​​មាន​អីៗ​ខាងក្រៅផ្ទះ​ ទៅវិញ។ តើអ្នកដឹងទេថា​ នៅពេលបុរស​មាន​ស្រីខាងក្រៅ ឬ ប្រពន្ធចុង ព្រឹត្តិកម្ម (ទង្វើ) របស់គេប្លែក​យ៉ាងណា?…
ការក្បត់ចិត្តគ្នា ចិត្តពេទ្យ អ្នកឯកទេស​​ផ្នែកភេទសិក្សា ដែលបានសិក្សា​ទិន្នន័យផ្នែកនេះ បានរក​ឃើញ​ថា​ បុរស-ស្រ្តីដែល​រួមរស់ជាមួយគ្នា អាចនឹង​លែងលះគ្នាបាន ហើយស្វាមី​មានស្រី ឬភរិយា​លួចមានសហាយ មានបី​​ដំណាក់កាល។ ដំណាក់កាលទី1 រួមរស់ជាមួយគ្នា7-8ឆ្នាំ, ដំណាក់កាលទី2 រួមរស់ជាមួយគ្នា15-16ឆ្នាំ និងដំណាក់កាលចុងក្រោយ ម្នាក់ៗ​មានអាយុច្រើនទៅហើយ​អាយុរវាង​54-58ឆ្នាំ។ ប៉ុន្តែស្វាមីភរិយា​ជាច្រើនគូ អាចឆ្លងកាត់រយៈពេលនោះបាន តែក៏មានចំនួនមិនតិច​ទេ ដែលមានរឿងរកាំរកូស។ អ្នកទាំងពីរ អាចដឹង​ថាហេតុណ៍ចុងក្រោយ​វាមានលក្ខណៈ​ដូចម្តេច អាច​នាំ​គ្នាអង្គុយ​ពិភាក្សាគ្នាត្រង់​ទៅត្រង់​មក ហើយអាច​ដោះស្រាយបញ្ហា​ឲធូរស្រាលបានុ។ អ្នកខ្លះមាន​ហេតុការណ៍​ធ្វើឲមានផលប៉ះពាល់​ដល់បញ្ហាជីវិត ដូចជាមានការ​បាត់បង់​យ៉ាងធ្ងន់ធ្ងរ បាត់បង់​ឪពុក​ម្តាយ ត្រូវផ្លាស់ប្តូរកន្លែងធ្វើការ ឬកូនស្លាប់ និងមានហេតុការណ៍​អាក្រក់ផ្សេងៗទៀត ដែលមានផល​ប៉ះពាល់ដល់ការ​រស់នៅជីវិតគូ​ដែលកំពុក​ប្រេះស្រាំ ក៏អាច​វិលត្រលប់មករក​ភាពរឹងមាំ​ឡើងវិញម្តង​ទៀត។ ត្រង់នេះឯង​ជាសតិសម្បជញ្ញៈរបស់មនុស្ស ដែលតែង​តែរួម​សាមគ្គីគ្នា ការពារមហន្តរាយ​ពី​ខាង​ក្រៅ ហើយបញ្ចប់​បញ្ហា​បណ្តោះអាសន្ន អាចជាភ្លើងលាក់គំនួចក្នុងចិត្ត ឬអត់នោះ វាស្ថិតនៅ​លើ​គូជីវិត​ទាំងពីររួមគ្នា​ដោះស្រាយបញ្ហា។
មកដល់រឿង​ក្បត់ចិត្តម្តងវិញ នៅពេលវាកើត​ឡើងបាន វាក៏អាចរលត់​វិញបានដែរ ប្រៀបដូចជា​ពពក​ភ្លៀងអីចឹង គ្រាន់តែសង្កេត​តាមដានប៉ុណ្ណោះ។
 សៀវភៅមួយឈ្មោះ ​”Is He Sitting on You?” ប្រែថា”តើគេក្បត់ចិត្តអ្នកឬទេ? ដែលនិពន្ធដោយរូថ ហ៊ូ​ស្តាន់ អតីត​អ្នកបំរើ​ការងារ​សង្រោះជនមានវិបត្តិ​ និងជាអ្នកមានបទ​ពិសោធន៍ពិគ្រោះ​បញ្ហាជីវិតគូ បាន​សរសេ​រ​ណែនាំ​ដល់ស្រ្តី​ទាំងឡាយ ពីវិធីសងេ្តត​បុរសស្វាមីជើងល្អថា មានលក្ខណៈខុសប្រក្រតី ដោយ​បង្ហាញ​នូវ​ព្រឹត្តិកម្ម​ដូច​តទៅ​នេះ៖
 ការតែងកាយៈ តាមលក្ខណៈ​បុរស​ចរិតតាម​ចែចង់ស្រី គឺត្រូវស្លៀកពាក់​សង្ហមើលទៅគួ​រឲគយគន់​ចាប់ចិត្ត។ បុរសកំពូល​សេ្នហ៍របស់អ្នក តែងយកចិត្ត​ទុកដាក់លើបែបបទ​នៃការតាក់តែងរាង​កាយ​ច្រើនជាង ដែលធ្លាក់មាន ដោយ​ពីមុនជា​មនុស្សតែងខ្លួន​រខេករខាក ឬស្លៀកពាក់​បែបសាមញ្ញ តែ​ឥឡូវ​មិនមែនដូច្នោះទេ។ អ្នកអាច​សង្កេតមើល​បុរសខ្លះ ងើបឡើង​ពិនិត្យមើលរាងកាយ​ឆេ្វងស្តាំ ខ្វះនេះ ស្ទើរត្រង់នោះ មិនទាន់​សមឬសង្ហា បើទុកណា​ជាអ្នកនិយាយ​យកចិត្តយកថ្លើមថា គួរឲ្យ​ស្រលាញ់​សង្ហាហើយប៉ុណ្ណឹង! ក៏គេនៅតែខំ​តាក់តែងខ្លួន សំអិតសំអាងថែមទៀតជាដដែល។
 ការចាយវាយលុយកាក់ៈ ការមានស្រី​ឬលួចមានប្រពន្ធចុង ក៏​រមែង​មានលុយកាក់​ត្រូវចំណាយ​ច្រើន​​ថែមទៀត។ គេបានក្លាយទៅជា​បុរសកំពូល​ល្បិចលាក់លុយទុក ដើម្បីបិទបាំង ឬ​លេងល្ខោន​បំភាន់​ភ្នែក​អ្នកផ្សេង​ទេតើ!
 ពាក្យសំដីនិយាយស្តីៈសង្តេតមើលថា ពាក្យសំដីគេផ្លាស់ប្តូរ ឬនិយាយ​ស្តីខុស​ប្រក្រតី​ដូចដែលធ្លាប់​មាន​ពីមុនមក រួមទាំងមិនចង់​និយាយពីអ្វីៗ ដែលគេបាន​ធ្វើក្នុងមួយថ្ងៃ ដោយពីមុន​ធ្លាប់និយាយ​រៀប​​រាប់​ប៉បាច់ប៉ប៉ោច​ឲនាងស្តាប់​ជានិច្ច តែឥឡូវបែរ​ជាមិនចង់និយាយឬទេ? ចំនុចនេះគេដឹងច្បាស់ថា ទៅណា​មកណា​ធ្វើអ្វីខ្លះជាមួយស្រី​ថ្មីម្នាក់នោះ ហើយបើនៅតែនិយាយ​តទៅទៀត ច្បាស់ជាធ្វើឲអ្នក​សង្ស័យចាប់​កំហុស បើមិនថ្ងៃ​នេះក៏ថ្ងៃនោះដែរ។ ដូច្នេះហើយស្វាមី (ប្តី) សំណព្វចិត្ត អ្នកត្រូវរក្សា​ខ្លួនឲនៅស្ងៀម​ខុសពីមុន។
 របៀប​របបធ្វើការ​ផ្លាស់ប្តូរៈ បើលោកប្តីសំណព្វ​ចិត្តរបស់អ្នកនិយាយថា ថ្ងៃនេះ​នឹងចូលធ្វើការយឺត​បន្តិច ឬត្រូវ​ទៅបំពេញកិច្ចការ​ឯក្រៅក្រុង ឬធ្វើការក្រៅ​កន្លែងធ្វើការ ដែលពីមុនមក ស្ទើរ​តែគ្មានការ​សំរាក​បែបនេះញឹកញាប់ទេ អ្នកជាភរិយាគួរសួរ​ទៅគេវិញថា “ហេតុអ្វី?” ដើម្បីស្ទាបស្ទង់​ចំលើយ​និង​កាយ​វិការឫកពារបស់​គេថា ស្មោះត្រង់ ឬកុហក​មានល្បិចកលឬទេ? ត្រង់នេះ រួមទាំង​ទូរស័ព្ទ​ទៅរក​គេនៅ​កន្លែងធ្វើការ តែបែរជាមិននៅ…គួរដាក់សំនួរសួរ​ខ្លួនឯងថា“គេទៅណា?”។
 ពិនិត្យ​មើលរថយន្តៈ ដោយផែ្អកទៅលើការ​អង្កេតខ្លះៗ នៅពេលដែលគេ​អង្គុយក្នុងរថយន្ត វាត្រូវ​ផ្លាស់ប្តូរ ឬសំរួលកៅអី​(ពូកឡាន) ថ្មីឬទេ? ទិលខ្យល់ម៉ាស៊ីន​ត្រជាក់មាននរណា​បង្វែរទិលរបស់វា​ដែរឬទេ? ព្រោះពីមុន នៅពេលអ្នក​អង្គុយ អ្នកចូលចិត្តបង្វែរ​ទិលម៉ាស៊ីត្រជាក់បែបនេះ ឥឡូវបែរជា​ទៅបែបនោះទៅវិញ រួមទាំង​ពិនិត្យមើលភាព​ខុសប្រក្រតីលី​រថយន្តទៀតផង។
 ការប្រើកុំព្យួរទ័រៈ បើមានកុំព្យួទ័រឯកជន​នៅក្នុងផ្ទះ ហើយគេនៅរហូត​ដល់យប់ជ្រៅ បញ្ជា​កុំព្យួទ័រ​យូររហួសហេតុពេកនោះ គេអាចលួច​បញ្ជូនទំនាក់ទំនង​សេ្នហាតាមអ៊ីមេល។ ក្នុងករណី​ដូចគ្នា​នោះ​ដែរ លួចប្រើ​ទូរស័ព្ទ មិនថាក្នុងផ្ទះ​ឬក្រៅផ្ទះ រហូតដល់ថ្នាក់លួ​ចប្រើទូរស័ព្ទដៃជាសម្ងាត់​ទៀតផង។
 ធ្វើល្អដើម្បីបិទបាំងៈ បុរសខ្លះគិតថា គេកំពុងទូទាត់សង​ឲប្រពន្ធរបស់គេវិញ ចំពោះការលួច​មាន​ស្រី​របស់គេ ដោយការ​យកចិត្ត​យកថ្លើម ព្យាយាមធ្វើល្អ ទិញកាដូឲ ចាប់អារម្មណ៍ថ្ងៃ​ខួបកំណើត​របស់​នាង មាននំ​នែកកាន់យូរ​មកផ្ទះ ថែមទាំងសាងភា​ពចម្លែកដល់អ្នក ដោយការទឹកអប់​ដែលអ្នក​ចូលចិត្តមកឲអ្នក ដោយពីមុន​គេជាមនុស្សរិះស្វិត ឬមិនយកចិត្តទុក​ដាក់រឿងនេះ ឬមិនធ្លាប់​រ៉ូមែន​ទិកបែប​នេះម្តងណាឡើយ តែគេ​បែរជាធ្វើបែប​នេះទៅវិញ តើគេចង់លេងល្បិច​អ្វីដាក់អ្នក?
 ស្រី​​មួយ​ណាជាស្រីថ្មីសំរាប់គេៈ ដល់ដំណាក់កាលនេះ ស្រ្តីជាភរិយាតែងតែចង់ដឹងថា ស្រីនោះជានរណា នាងនោះវិសេសប៉ុណ្ណាទៅ?
 បុរសភាគច្រើនទាក់ទងស្រីថ្មី ស្រីនោះ តែងតែជាមិត្តរួមការងារ​ជាមួយគ្នា ឬក៏ជាស្រីតាម​កន្លែងរាំ​រែក​កំសាន្ត ដែលគេធ្លាប់​ទៅជាប្រចាំ។ បើអ្នកចង់ចាប់កំហុសគេ អ្នកអាច​ធ្វើបាន ដោយការចូលរួម​ក្នុងពិធីជប់លៀង​របស់បុគ្គលិកទូទៅ ឬតាមគេទៅកន្លែង​កំសាន្តដែលគេធ្លាប់​ទៅជាប្រចាំ។ អ្នកអាច​សង្កេតបានទៅលើស្រី​ដែលស្វាមី​របស់អ្នក​មិនសូវនិយាយជាមួយ តែតែងសម្លក់​សម្លឹងជា​ច្រើន​ដង… ស្រីនោះ​ហើយជាស្រី​ពិត​របស់គេ។
 ការចាប់កំហុសរបស់អ្នក មិនមែនមានន័យថា ត្រូវបញ្ចប់ដោយការលែងលះ​ឬឈ្លោះប្រកែកគ្នា​ភ្លាមៗ នៅពេល​ដែលដងថា គេធ្វើមិនត្រឹមត្រូវនោះទេ។ អ្នកគួរកុំនៅស្ងៀម​ដោយនិយាយក្នុង​ន័យ​ថា “ខ្ញុំដឹងហើយ​ណារឿងហ្នឹង”។ និយាយជាលក្ខណៈ​ក្រើនរំលឹកគេ ក្នុងន័យពាក់​កណ្តាល​បង្ខំ។ ព្យាយាម​និយាយរំលឹកជា​ច្រើនដង បុរសអាចឈប់ទាក់ទងស្រីនោះ ហើយគួរបង្ហាចេញពីចិត្ត​ទូលាយ​ថា “អ្វីៗ ដែលកន្លងមកនេះ…ខ្ញុំអភ័យទោស​ឲ​ ខ្ញុំមិនប្រកាន់​នឹងបងទេ”។ សំដីទាំង​នេះ​ហើយ ជាមន្តអាគម​ដ៏ស័ក្តិសិទ្ធបំផុត​ក្នុងការថែរក្សា​ជីវិតគូអ្នក​ឲឋិតថេរបានយូរ។
 តែបើស្ថាន​ភា​ពនោះមិនអាចដោះស្រាយបាន អ្នកគួរ​ត្រៀមចិត្តបាត់បង់​គេឲហើយទៅដោយ​កាត់​ផ្តាច់ពីគេល្អ​ជាងទ្រាំទទួល​រងការឈឺចាប់៕

No comments: