ការ​សិក្សា​ មួយ​របស់​អង់គ្លេស​​ទៅ​លើ​បុរស​អង់គ្លេស ២០០០ ​នាក់​​បាន​បង្ហាញ​ថា ​ជា​មធ្យម​បុរស​និយាយ​កុហក ៦​​ដង​ក្នុង​មួយ​ថ្ងៃ ​​ដែល​ស្មើ​នឹង​ពីរ​ដង​នៃ​ការ​និយាយ​កុហក​របស់​ស្ត្រី។ ​ក្រៅ​ពី​នេះ​ការ​ស្រាវជ្រាវ​នោះ​ក៏​បាន​រក​ឃើញ​នូវ​ពាក្យ​កុហក​ចំនួន​ ៥ ​ដែល​បុរសៗ​ចូលចិត្ត​និយាយ​ជាង​គេ។​ មើល​ទៅ​នារីៗ​ប្រហែល​ជា​ចង់​ដឹង​ណាស់​ហើយ​មើល៍​ទៅ! ​អូខេតោះ​មើល​តែ​ម្ដង​ទៅ​អីចឹង!
១. ​”ខ្ញុំ​អត់​ធ្វើ​អី​ទេ ​គ្រាន់​តែ​គេង​លេង​តើ”
​នៅ​ពេល​ចង់​ឡើង​គ្រែ​ជាមួយ​នារី​ណា​ម្នាក់ ​ឬ​ចូល​ផ្ទះ​សំណាក់​បុរសៗ​ច្រើន​តែ​និយាយ​​ថា ​​៖ “គ្រាន់​តែ​គេង​លេង​តើ! ​ខ្ញុំ​អត់​ធ្វើ​អី​ទេ” ​នៅ​ពេល​ដែល​ត្រូវ​នារី​សួរ​ថា ​ទៅ​ធ្វើ​អី? ​​​តែ​ពេល​​ចូល​ដល់​​ក្នុង​បន្ទប់​តែ​ពីរ​នាក់​ហើយ ​ចំណង់​ភេទ​គឺ​ចេញ​មក​ឯង​តាម​ធម្មជាតិ។ ​មិន​ចាំ​បាច់​បកស្រាយ​ច្រើន​​ អ្នក​អាច​កាត់​យល់​ខ្លួន​ឯង​បាន។
២. “ទេ! ​ខ្ញុំ​នៅ​លីវ​តើ!”
បើ​ជួប​មនុស្ស​ភេទ​ផ្ទុយ​គ្នា ​ហើយ​បើ​សិន​ជា​ស្រី​ស្អាត​ទៀត​នោះ​ បុរស​កម្រ​នឹង​បង្ហាញ​ពី​​លក្ខខណ្ឌ​សម្ពន្ធភាព​ពិត​ប្រាកដ​របស់​ខ្លួន​ណាស់ ​​ពោល​ច្រើន​តែ​និយាយ​ថា ​នៅ​លីវ ​ឬ​កំពុង​ចង់​បាន​សង្សារ​ម្នាក់​ជាដើម។ ​​អ្វី​ដែល​​កាន់​តែ​អស្ចារ្យ​ទៀត​នោះ​គឺ ​ចិញ្ចៀន​ពាក់​ជាប់​នឹង​ដៃ​ហើយ ​បែរ​ជា​កុហក​ថា ​នោះ​ជា​របស់​ម៉ាក់​ទិញ​ឲ្យ​ ឬ​ពាក់​ដើម្បី​លេង​ស្ទីល​ជាដើម។ ​​ងាក​មក​ ​គណនី​​បណ្ដាញ​សង្គម​វិញ​គឺ​ភាគ​ច្រើន​តែ​ម្ដង​នៃ​បុរស​ដែល​ដាក់​ថា ​នៅ​លីវ។ ​និយាយ​ជា​រួម​គឺ​បុរសៗ​ត្រូវ​ការ​ចំណាប់អារម្មណ៍​ពី​មនុស្ស​ភេទ​ផ្ទុយ​មិន​ ថា ​ខ្លួន​មាន​កំណាន់​ចិត្ត​ហើយ​ ឬ​ក៏​អត់​នោះ​ទេ។
៣. ​”បង​កំពុង​នៅ​តាម​ផ្លូវ”
​នៅ​ពេល​​មិត្ត​ស្រី​​ ឬ​ប្រពន្ធ​ខល​តឿន​ឲ្យ​ឆាប់​មក​ជួប​នៅ​ផ្ទះ​ ឬ​កន្លែង​ណាមួយ​ លេស​​កំពូល​របស់​បុរស​គឺ​ “បង​ជិះ​ទៅ​ហើយ​តើ” ឬ “​ឥឡូវ​ កំពុង​នៅ​តាម​ផ្លូវ”​ ជា​ដើម។ ​​ដើម្បី​ចាប់​ចំណុច​បាន​ ត្រូវ​ផ្ទៀង​ស្ដាប់​​សំឡេង ​Background ​ថា​​ ជា​សំឡេង​អ្វី​ ទំនង​នៅ​ឯណា ​ស្រួល​យក​មក​អះអាង​ពេល​ជួប​​មុខ​គ្នា។ ​​​ចំណុច​មួយ​ដែល​ប្រពន្ធ​អាច​ធ្វើ​ឲ្យ​ប្ដី​មក​វិញ​ឆាប់​បាន​គឺ​​និយាយ​ ប្រាប់​ថា​​ “ថ្ងៃ​នេះ​អ្នក​ស្លៀក​រ៉ូប​ថ្មី​សិចស៊ី​ចាំ​នៅ​ផ្ទះ”។ ​
៤.​ ​​​​​​​”បង​មាន​ផឹក​ឯណា”
​បន្ទាប់​ពី​ជុំ​ជើង​ជាមួយ​មិត្តភ័ក្ដិ​​ដើរ​​ឡើង​ចង់​​ទ្រេត​ខ្លួន ​ឬធំ​ក្លិន​ស្រា​ហួង​ហើយ ​ក៏​ស្វាមី​របស់​អ្នក​ច្រើន​តែ​និយាយ​កុំ​ឲ្យ​អ្នក​ខឹង​ថា ​”បង​ដាក់​ប៉ុន្មាន​កែវ​ហ្នឹង”។ ​ហើយ​ពេល​គេង​លក់​ ភ្ញាក់​មក​វិញ​ធ្វើ​ដូច​ជា​ភ្លេច​រឿងរ៉ាវ​ពី​យប់​អីចឹង​ថា ​​”ដាក់​ម៉ាជីប​សោះ​ ចង់​ស្រវឹង​យប់​មិញ”។ ​តែ​ចំណុច​​ល្អ​ត្រង់​ការ​និយាយ​កុហក​នេះ​គឺ​ថា ​ស្វាមី​របស់​អ្នក​មិន​ចង់​ឲ្យ​អ្នក​ពិបាក​ចិត្ត​ និង​ចង់​លួងលោម​អ្នក​កុំ​ឲ្យ​ខឹង​ប៉ុណ្ណោះ។
៥. ​”បង​មាន​សម្លឹង​នាង​ណា៎”
​ពេល​កំពុង​តាម​សម្លឹង​នារី​ណា​ម្នាក់​ ហើយ​អ្នក​ទាញ​ក​មក​វិញ​ មិត្ត​ប្រុស​របស់​អ្នក​ច្រើន​យក​លេស​ថា “បង​មើល​ខោ​តើ ​ព្រោះ​មើល​ទៅ​ស្រដៀង​​ខោ​អូន” ​ឬ​ “​បង​ក្រឡេក​ទៅ​ចំ​ពេល​អូន​ឃើញ​ហ្នឹង​ណា ​មាន​ចង់​ណា​លោក​ បើ​មិត្ត​ស្រី​ស្អាត​យ៉ាង​ហ្នឹង​​នៅ​នឹង​មុខ​ឲ្យ​​ជ្រងោៗ”។ ​​ជា​ធម្មជាតិ​មិន​ថា ​មនុស្ស​ស្រី​ ឬ​ប្រុស​ ចំណាប់អារម្មណ៍​ទៅ​លើ​រូបរាង​មនុស្ស​ភេទ​ផ្ទុយ​​ជា​រឿង​ដែល​មិន​អាច​ជៀស​បាន ​ មិន​ថា​​ តិច​ ឬ​ក៏​ច្រើន​នោះ​ឡើយ។ ​ចំណុច​ខុស​គ្នា​រវាង​មនុស្ស​ប្រុស​ និង​មនុស្ស​ស្រី​គឺ​ថា ​មនុស្ស​ប្រុស​ភាគច្រើន​ហ៊ាន​​បង្ហាញ​ចេញ​​ ខណៈ​នារី​សុខ​ចិត្ត​លាក់​ទុក​ព្រោះ​ខ្លាច​គេ​ថា ​ចិត្ត​ងាយ៕