Monday, September 2, 2013

៦កន្លែង ដែលស្ត្រីគួរប្រយ័ត្ន


ស្ត្រី ​ដែ​លមិ​ន​មា​ន​ដៃគូ​ ​គួ​រមា​ន​កា​រ​ប្រ​យ័​ត្ន​ខ្លួន​​ ក្នុ​ង​​ពេលធ្វើ​ដំ​ណើ​រ​ ​ពិសេ​ស​ ​៦​ក​ន្លែ​ង​ខា​ង​ក្រោម​នេះ​ ​ស្ត្រី​គួ​រ​មា​នកា​រ​ប្រុ​ងប្រ​យ័​ត្ន​ខ្ព​ស់.​.​.។
​នៅ​ក្នុ​ងប​ន្ទ​ប់​ ​ឬផ្ទះ​ជួ​លៈ​ គួ​រ​ជ្រើ​ស​កន្លែ​ង​ស្នា​ក់នៅ
​ ​ដែ​លមា​ន​សុ​វត្ថិ​ភា​ព​បំផុ​ត​ ​និង​មិ​ន​គួរ​ទុ​ក​ចិ​ត្តអ្ន​ក​ជិ​តខា​ង​ ឬ​ម​នុ​ស្សប្លែ​ក​មុ​ខ ​ពេ​ក ​ដោយ​បើ​កទ្វា​រ​ឱ្យ​គេចូ​ល​ងា​យៗ​នោះ​ទេ។​
​តាម​ផ្លូវៈ ពួកជនឆក់ឱកាសអាចនឹងជិះម៉ូតូ រួចឆក់ កាបូបពីអ្នក ឬក៏បង្ខំឱ្យឡើងរថយន្ត ទៅធ្វើអ្វី ផ្តេសផ្តាស នៅកន្លែងស្ងាត់។
ស្ថានីយប្រេងឥន្ធនៈ: ត្រូវចាក់សោរថយន្ត រាល់លើក នៅពេលចុះពីលើរថយន្ត ព្រោះជនខិលខូចអាចនឹងចូលទៅ លាក់ខ្លួននៅផ្នែកខាងក្រោយនៃរថយន្ត ពេលដែល អ្នកចូលទៅក្នុងរថយន្ត គេអាចនឹងភ្ជង់ ឬមាន បំណងមិនល្អមកលើអ្នក។
ជណ្តើរយន្តប្រអប់ៈ ពេលជិះជណ្តើរយន្តប្រអប់ គួរឈរក្បែរ កន្លែងចុចកុងតាក់ជណ្តើរ ដើម្បីការពារនៅពេល ដែលជនខិលខូចប៉ុនប៉ងធ្វើបាបអ្នក នឹងអាលបាន ចុចកុងតាក់អាសន្នបានទាន់ពេល។ ប៉ុន្តែ មិនគួរ នៅជិតទ្វារពេកទេ ព្រោះបើជនខិលខូចស្ទាក់ព័ទ្ធ នៅខាងក្រៅទ្វារ គេអាចស្រវាចាប់អូសអ្នក យក ទៅធ្វើបាបបាន។
ចំណតរថយន្តៈ មានជនខិលខូចខ្លះ អាចនឹងពួនស្ទាក់ចាំ ធ្វើបាបអ្នក នៅកន្លែងចតរថយន្ត ដូចនេះ បើជា កន្លែងស្ងាត់ មិនត្រូវទៅមកតែម្នាក់ឯងទេ។
ហាងទំនិញៈ ជនខិលខូច អាចនឹងដាក់ថ្នាំងងុយគេង នៅ ក្នុងកែវទឹក ខណៈពេលដែលអ្នកដើរទៅទិញអាហារ ឬអាចលាបថ្នាំនៅត្រង់បង្កាន់ដៃរទេះរុញ ដើម្បី ឱ្យអ្នកវិលវល់ ឬស្ពឹកដូចខ្យល់ចាប់ រួចឆ្លៀតឱកាស ប្រញាប់មកឆក់យកទ្រព្យសម្បត្តិ ឬអាចនាំអ្នកទៅ រំលោភ ឬធ្វើបាបលើរាងកាយ...៕

No comments: