Tuesday, September 3, 2013

ដំបូន្មាន​ល្អៗ​​៦​​ចំណុច​ពី​មហាសេដ្ឋី​​លំដាប់​ទី៤​ពិភពលោក

​​ក្រៅ​ពី​ មាន​ទ្រព្យសម្បត្តិ​ដ៏​មហាសាល​ មហាសេដ្ឋី​​លំដាប់​ទី ៤ ​ពិភពលោក​ សញ្ជាតិ​អាមេរិក​លោក​ Warren Buffet ​ជា​រឿយៗ​​តែង​បរិច្ចាគ​ប្រាក់កាស​ដ៏​ច្រើន​ក្នុង​សកម្មភាព​មនុស្ស​ធម៌។ ​
ហេតុ​ដូច​នេះ​ទើប​នៅ​ព្រឹក​នេះ ​Sabay ​ចង់​​នាំ​ដំបូន្មាន​ល្អៗ​ ​របស់​​សេដ្ឋី​​ដែល​ចូលចិត្ត​ជីវិត​ដ៏​សាមញ្ញ​ម្នាក់​នេះ​​មក​ចែក​រំលែក​ដល់ ​ប្រិយមិត្ត​គ្រាន់​ជា​ទុន​​សម្រាប់​កែប្រែ​ជីវិត​ឲ្យ​ប្រសើរ។ ​​
​១. ​​ការ​រក​ប្រាក់៖ មិន​ត្រូវ​ពឹង​ផ្អែក​លើ​ប្រភព​ចំណូល​តែ​មួយ​នោះ​ទេ ​​ត្រូវ​ធ្វើ​ការ​វិនិយោគ​ដើម្បី​​បង្កើត​ប្រភព​ចំណូល​ទី​ពីរ។
២. ​ការ​ចំណាយ៖ ​ប្រសិន​បើ​អ្នក​ចំណាយ​ប្រាក់​ទៅ​លើ​វត្ថុ​​ដែល​មិន​ចាំ​ចាច់ ​មិន​យូរ​មិន​ឆាប់​អ្នក​នឹង​លក់​វត្ថុ​ដែល​ចាំបាច់​មិន​ខាន។
៣. ​ការ​សន្សំ​ប្រាក់៖ ​មិន​ត្រូវ​សន្សំ​ប្រាក់​ដែល​សល់​ពី​ការ​ចំណាយ​នោះ​ទេ ​ផ្ទុយ​ទៅ​វិញ​ត្រូវ​ចំណាយ​ប្រាក់​ដែល​សល់​ពី​ការ​សន្សំ។
​៤.ការ​ប្រថុយប្រថាន៖ ​មិន​ត្រូវ​វាស់​ជម្រៅ​ទឹក​ទន្លេ​​ប្រើប្រាស់​ត្រឹម​​ជើង​ទាំង​ពីរ​របស់​អ្នក​តែ​ម៉្យាង​នោះ​ទេ។
៥. ​​ការ​វិនិយោគ៖ ​មិន​ត្រូវ​ដាក់​ស៊ុត​ទាំង​អស់​ក្នុង​កន្ត្រក​តែ​មួយ​នោះ​ឡើយ។
៦.​​ក្ដី​សង្ឃឹម៖ ​ភាព​ស្មោះត្រង់​​ជា​វត្ថុ​ដ៏​មាន​តម្លៃ​បំផុត ដូច្នេះ​មិន​ត្រូវ​រំពឹង​​ចង់​បាន​ភាព​ស្មោះត្រង់​ពី​មនុស្ស​បាត​សង្គម​នោះ​ឡើយ៕​

No comments: