Tuesday, September 3, 2013

៦​យ៉ាង​ដែល​អ្នក​មិន​ដែល​​​បាន​ដឹង​ពី​លុយ​​​ដុល្លារ​អាមេរិក

ក្រដាស​ ប្រាក់​ដុល្លារ​ដែល​មនុស្ស​គ្រប់គ្នា​ស្រលាញ់​ចង់​បាន​​កាន់​ឲ្យ​ណែនៗ​ពេញ​ ដៃ​មាន​រឿង​ពាក់ព័ន្ធ​មួយ​ចំនួន​ដែល​​មិត្ត​អ្នក​អាន​មិន​​ធ្លាប់​បាន​ដឹង។ ចំណុច​ទាំង​នោះ​រួម​មាន៖​
១. ​ប្រធានាធិបតី​ដែល​កំពុង​មាន​ជីវិត​មិន​ត្រូវ​បាន​គេ​អនុញ្ញាត​
ឲ្យ​បោះពុម្ព​រូប​លើ​ក្រដាស​ប្រាក់​ឡើយ
២. ​ស្ត្រី​ដំបូង​ដែល​​លេច​មុខ​លើ​កាក់​របស់​អាមេរិក​​មិន​មែន​ជនជាតិ
​អាមេរិក​ទេ ​ប៉ុន្តែ​ជា​ម្ចាស់ក្សត្រី​អេស្ប៉ាញ​​ព្រះនាម​ Isabella ​​
ដែល​ត្រូវ​គេ​បោះពុម្ព​លើ​កាក់​របស់​អាមេរិក​ក្នុង​ឆ្នាំ ១៨៩៣។
៣. ​លោក​ Benjamin Franklin ​ជា​មនុស្ស​តែ​ម្នាក់​ដែល​មិន​មែន​ជា
​ប្រធានាធិបតី​អាមេរិក​ដែល​លេច​មុខ​លើ​ក្រដាស​ប្រាក់​ដុល្លារ​អាមេរិក។
​​រហូត​មក​ទល់​បច្ចុប្បន្ន​នេះ ​​រូប​បិតា​ស្ថាបនិក​សហរដ្ឋអាមេរិក
​រូប​នេះ​​នៅ​មាន​នៅ​លើ​ក្រដាស​ប្រាក់ ១០០ ​ដុល្លារ​ ដែល​ជា
​ក្រដាស​ប្រាក់​ពេញ​និយម​ប្រើប្រាស់​បំផុត​ ​ដែល​នេះ​គឺ​
ដើម្បី​ផ្ដល់​កិត្តិយស​ដល់​បុគ្គល​សំខាន់​រូប​នេះ។
​៤. ​ក្រដាស​ប្រាក់​​ក្លែងក្លាយ​ ២០ ​ដុល្លារ​ជា​ក្រដាស​ប្រាក់​ដែល​រក​ឃើញ
​ច្រើន​បំផុត​ក្នុង​សហរដ្ឋអាមេរិក​ ខណៈ​ក្រៅ​ប្រទេស​​ក្រដាស
​ប្រាក់ ១០០ ​ដុល្លារ​ក្លែងក្លាយ​​​មាន​​ចំនួន​ច្រើន​​ជាង​គេ។
៥. ​៩៥% ​នៃ​ក្រដាស​ប្រាក់​ដែល​បោះពុម្ព​ថ្មី​គឺ​ត្រូវ​បាន​យក​ទៅ​ប្ដូរ​ជំនួស​
ក្រដាស​ដុល្លារ​ចាស់​ដែល​ត្រូវ​បាន​ប្រើប្រាស់​នៅ​ក្រៅ​ប្រទេស។ ​​ក្រដាស
​ប្រាក់​ដុល្លារ​អាមេរិក​គឺ​ជា​រូបិយប័ណ្ណ​ដែល​មាន​ប្រជាប្រិយភាព​
​បំផុត​​លើ​ប្រតិបត្តិការ​សាច់ប្រាក់​ក្នុង​លោក។
៦. ​​ក្រដាស​ប្រាក់​ដុល្លារ​ដែល​អ្នក​ចាយ​រាល់​ថ្ងៃ​ជា​ប្រភព​នៃ​បាក់តេរី​ដ៏​ ធំ​មួយ។ តាម​ពិត​ទៅ​ក្រដាស​ប្រាក់​ផ្សេង​ក៏​ដូច​គ្នា​ដែរ​ តែ​ដុល្លារ​ ​​ជា​រូបិយប័ណ្ណ​ដែល​មាន​ប្រជាប្រិយភាព​
​បំផុត​​លើ​ប្រតិបត្តិការ​សាច់ប្រាក់​ក្នុង​លោក​ ដូច្នេះ​កម្រិត​បាក់​តែ​រី​​មាន​ច្រើន​ជាង​គេ​។
​ជាក់​ស្តែង​​ ការ​សិក្សា​ជា​ច្រើន​បាន​រក​ឃើញ​ថា ​ក្រដាស​ប្រាក់ដុល្លារ​កាន់​តែ​ចាស់ ​
កម្រិត​បាក់តេរី​ដែល​វា​មាន​ក៏​កាន់​តែ​ខ្ពស់​ដែរ។

No comments: