តើអ្នកបានដឹងថាសមត្ថភាពនៃការគិតរបស់សេដ្ឋីនិងមហាសេដ្ឋីមានលក្ខណៈខុស
គ្នាត្រង់ណាដែរឬទេ? តើគំរូនៃផ្នត់គំនិតដូចជា Mark Zuckerberg, Richard
Branson, Donald Trump, Steve Jobs, Bill Gates, Larry Ellison, Oprah
Winfrey, Aliko Dangote, Warren Buffett
និងអ្នកដទៃទៀតយ៉ាងណាដែរ?តើអ្នកចង់អភិវឌ្ឍនូវការគិត
របស់អ្នកដែរឬទេ?តើអ្នកចង់គិតដូចជាមហាសេដ្ឋីដែរឬទេ?តើអ្នក
បានអង្កេតពីសភាវៈនៃការគិតរបស់អ្នកឬក៍ការដឹងរបសើអ្នកមាន
ឥទ្ធិពលដោយផ្ទាល់អ្វីខ្លះទៅលើសភាពនៃជីវិតរបស់អ្នក?អ្វីដែល
យើងចង់លើកឡើងគឺត្រង់ថាយើងកំពុងតែព្យាយាមក្នុងការនិយាយជា
លក្ខណៈចាំបាច់ថាប្រសិនបើអ្នកគិតដូចជាសេដ្ឋី
អ្នកនឹងក្លាយជាសេដ្ឋីហើយប្រសិនបើអ្នកសម្រេចចិត្តក្នុងការ
បង្កើនសមត្ថភាពនៃការគិតរបស់អ្នកដើម្បីក្លាយជាមហាសេដ្ឋី
ជាចុងក្រោយអ្នកនឹងក្លាយជាមហាសេដ្ឋី។
នេះជាមូលហេតុដែលធ្វើឲ្យDonald Trump បានតាក់តែងនូវសៀវភៅមួយក្រោមប្រធានបទ«វិធីសាស្ត្រក្នុងការគិតដូច ជាមហាសេដ្ឋី» ដោយសារតែ គាត់ដឹងថាសារៈសំខាន់នៃគំរូនៃការគិតរបស់មនុស្សទៅនឹងដំណើរ ការនៃការទទួលបានសមិទ្ធិផលនៅក្នុងជីវិតហើយវាជាមូលហេតុដែលធ្វើឲ្យមាន
ការគាំទ្រទៅនឹងស្នាដៃរបស់គាត់។វិធីសាស្ត្រក្នុងការអភិវឌ្ឍចិត្ត
គំនិតរបស់យើងឲ្យដូចមហាសេដ្ឋីបានរួមមានដូចជា៖
១. ត្រូវមានការប្រាថ្នាចង់បានក្នុងការអភិវឌ្ឍផ្នត់គំនិតរបស់អ្នកជំហាននេះគឺអភិវឌ្ឍផ្នត់គំនិតវិជ្ជមានរបស់អ្នកក្នុងការ
ប្រាថ្នាចង់បានជាខ្លាំង។អ្នកច្បាស់ជាឃើញពីតម្រូវការ
ក្នុងការអភិវឌ្ឍផ្នត់គំនិតវិជ្ជមានរបស់អ្នកនិងបង្កើនសមត្ថភាពនៃការគិត
របស់អ្នក។អ្នកត្រូវតែមានឆន្ទៈក្នុងការឆ្ពោះទៅរកដំណើរការហើយ
ដែលដំណើរការទាំងនេះគឺកំណត់ជាភាពងាយស្រួលពីព្រោះវាតម្រូវឲ្យ
មានការផ្លាស់ប្តូរនូវការយល់ដឹងនិងខ្លឹមនៃតម្លៃ។គ្រាន់តែសហគ្រាស
ឆ្ពោះទៅរកដំណើរសហគ្រាស។ហេតុនេះអ្នកចាំបាច់ត្រូវតែឆ្ពោះទៅរក
ដំណើរការនៃការអភិវឌ្ឍផ្នត់គំនិត
អ្នកនឹងទទួលបានជោគជ័យដើម្បីទៅកាន់ដំណើរការហើយឳកាសនឹងបើកឲ្យ អ្នក។
២. ផ្លាស់ប្តូរការយល់ដឹងរបស់អ្នកដែលឆ្ពោះទៅរកភាពបរាជ័យភាពបរាជ័យគឺជាកន្លែងដែលទំនេរ។
វាជាឳកាសសម្រាប់ចាប់ផ្តើមសារ
ជាថ្មីម្តងទៀត។នេះគឺជាខ្លឹមនៃតម្លៃដែលបំបែកបុគ្គលមធ្យមនិងសេដ្ឋីពីមហាសេដ្ឋី។
តើអ្នកមានប្រតិកម្មបែបណាពេលជួបប្រទះនូវភាពបរាជ័យ?
តើអ្នកក្តាប់ជាប់ភាពបរាជ័យយ៉ាងម៉េច?
តើអ្នកភ័យខ្លាចបរាជ័យឬតើអ្នកទទួលយកភាពបរាជ័យដើម្បិរៀនពីឳកាស?
ដើម្បីអភិវឌ្ឍផ្នត់គំនិតនិងការគិតដូចជាមហាសេដ្ឋីអ្នកត្រូវ
តែផ្លាស់ប្តូរការយល់ដឹងរបស់អ្នកដែលគិតបែបបរាជ័យ។អ្នកត្រូវតែមើលជា
ឳកាសក្នុងការរៀនវិញប្រសើរជាងនូវរឿងរ៉ាវដែលយើងមិនបានដឹង។
៣. បង្កើននូវសមត្ថភាពនៃអាកប្បកិរិយាដែលគ្រោះថ្នាក់បង្កើននូវសមត្ថភាពនៃអាកប្បកិរិយាដែលគ្រោះថ្នាក់គឺមានភាពខុសគ្នា
រវាងបុគ្គលមធ្យម
សេដ្ឋីនិងមហាសេដ្ឋី។ហេតុនេះប្រសិនបើអ្នកអភិវឌ្ឍផ្នត់គំនិតរបស់មហាសេដ្ឋី
អ្នកត្រូវបង្កើននូវសមត្ថភាពនៃអាកប្បកិរិយាដែលគ្រោះថ្នាក់ តើឆន្ទៈយ៉ាងម៉េចដែលអ្នកចង់ប្រថុយ? តើអ្នកចៀសវាងគ្រោះថ្នាក់ទេ?
តើអ្នកមានប្រតិកម្មបែបណានៅពេលដែលអ្នកមានវត្តមាននៅក្នុងមុខជំនួញឬក្នុងឳកាសវិនិយោគទុន?
៤. គំរូនៃការគិតរបស់អ្នកនៅក្រោយពេលមហាសេដ្ឋី តើអ្នកគិតអ្វីបានវែងឆ្ងាយដែរទេ?
តើអ្នកត្រូវធ្វើបែបណានៅពេលដែលជួបប្រទះនូវគូប្រកួតប្រជែង?
តើអ្នកមានសុទិដ្ឋិនិយមឬទុទិដ្ឋិនិយម?
តើអ្នកមានអ្នកណែនាំឬអ្នកជាគំរូទេ?
ដូចនេះបើសិនជាអ្នកមានចិត្តគំនិតក្នុងកាអភិវឌ្ឍហើយគិតដូចជាមហាសេដ្ឋី ខណៈពេលនេះ អ្នកត្រូវតែមានគំរូនៃការគិតនិងសកម្មភាពឲ្យបានដូចមហាសេដ្ឋីទាំងនេះ។
៥. ស្វែងរកដំណោះស្រាយ តើអ្នកបានដឹងនូវអ្វីដែលដែលកំណត់ពីមហាសេដ្ឋី បុគ្គលឯកជន និងសេដ្ឋីទេ?
ជាទូទៅមនុស្សម្នាក់ៗតែងតែជួបប្រទះនូវបញ្ហាតែអ្វីដែលសំខាន់នោះគឺបុគ្គលនោះទុកបញ្ហានោះចោលឬក៍ចេះចាប់ឳកាស?
យើងត្រូវមើលពីឳកាសប្រសើរជាជាងការមើលតែឃើញពីបញ្ហា។
យើងត្រូវវិភាគមួយករណីម្តងៗទៅលើអង្គហេតុនៃរឿងដែលបានកើតមានឡើង
ហើយចាប់ផ្តើមយកបញ្ហានោះមកពិភាក្សាវែកញែកនិងដោះស្រាយមួយករណីម្តងៗ
ពុំនោះទៀតសោតការដោះស្រាយនោះក៍ត្រូវពឹងផ្អែកទៅលើស្ថានភាពសង្គម
ប្រវត្តិសាស្ត្រនិងស្ថានភាពច្បាប់ផ្សេងនៃប្រទេសមួយក្នុងចំណោមបណ្តា
ប្រទេសជាច្រើននៅលើសាកលលោក។កាលបើយើងសិក្សាស្វែងយល់រួចហើយយើងប្រាកដជាអាចរកវិធីសាស្រ្តក្នុងការដោះស្រាយបានដោយជោគជ័យ។
No comments:
Post a Comment