Tuesday, September 3, 2013

ការពារ​ខ្លួន​អ្នក និង​មនុស្ស​ដែល​អ្នក​ស្រឡាញ់​


HIV គឺជា​ឈ្មោះ​មេរោគ​ដែល​បណ្តាល​ឱ្យ​កើត​មាន​ជំងឺ AIDS ។ យើង​គួ​រងាក​ទៅ​មើល​ថា តើ​ជំងឺ​នេះ ចម្លង​បាន​យ៉ាងដូចម្តេច ហើយ​និង​វិធី​ដើម្បី​ឱ្យដឹងថា​តើ​ត្រូវ​ការពារ​ខ្លួន​អ្នក និង មនុស្ស​ដែល​អ្នក​ស្រលាញ់​យ៉ាងណា !

HIV គឺជា​មេរោគ​ដែល​បាន​ប្រើប្រាស់​សារធាតុ​ហ្សែ​ន​ពី​កោសិកា CD4 របស់​យើង ដើម្បី​បង្កើត​កោសិកា​ចម្លង ឱ្យ​ដូច​ខ្លួន​វា​ផ្ទាល់​។ នៅពេល​ដែល​កោសិកា CD4 ខូចខាត កាន់តែច្រើន វា​ក៏​ធ្វើឱ្យ​ប្រព័ន្ធ​ភាពស៊ាំ​របស់​អ្នក​ចុះខ្សោយ​ផងដែរ​។ នៅពេល​ដែល​ប្រព័ន្ធ​ភាពស៊ាំ​របស់​អ្នក​ចុះខ្សោយ វា​ក៏​មិន អាចមាន​លទ្ធភាព​ការពារ​អ្នក កុំឱ្យ​ឆ្លង​ជំងឺ​ផ្សេងៗ ព្រមទាំង​រោគ​ឆ្លង​ជាច្រើន​ទៀត​ផង​ដែរ ដោយហេតុនេះ​ហើយ វា​នឹង​បណ្តាល​ឱ្យ​អ្នក​ធ្លាក់ខ្លួន​ឈឺ​ក្នុងពេលនោះ​ដែរ​។ ជាទូទៅ HIV មិន​បណ្តាល​ឱ្យ​អ្នក​ធ្លាក់ខ្លួន​ឈឺ​នោះ​ទេ​។ ប៉ុន្តែ​វា​ធ្វើឱ្យ​ប្រព័ន្ធ​ភាព​ស៊ាំ របស់​អ្នក​ចុះខ្សោយ​ជា​លំដាប់ នៅពេល​ដែល​ប្រព័ន្ធ​ភាពស៊ាំ​របស់​អ្នក​ចុះខ្សោយ​វា​ក៏​អនុញ្ញាតឱ្យ​ជំងឺ និង រោគ​ដទៃ​ផ្សេង​ទៀត​ឆ្លង ចូល​ក្នុង​ខ្លួន ដែល​បណ្តាល​ឱ្យ​អ្នក​ធ្លាក់ខ្លួន​ឈឺ​បាន​។​

​ការប្រើប្រាស់​សារធាតុ​មួយចំនួន​
​ ទាំង​អ្នក​ប្រើប្រាស់​ធម្មតា និង អ្នក​ប្រើប្រាស់​ជា​ប្រចាំ យូរអង្វែង​ភាគច្រើន​មាន​ជាប់ទាក់ទង​ទៅ​នឹង​ការ ឆ្លង​មាន​កម្រិត​ខ្ពស់ ដែល​មាន​ដូចជា ការ​រួមភេទ​ដោយ​មិន​បាន​ការពារ​នៅពេលដែល​ពួកគេ​ស្ថិតនៅ​ក្រោម​ឥទ្ធិពល​គ្រឿង ញៀន ឬ​ក៏​ស្រវឹង​ជាដើម​។ ការរត់​ចោលផ្ទះ យុវវ័យ​ក្មេងៗ​ដែល​គ្មាន​ផ្ទះសម្បែង និង យុវវ័យ ដែល​ក្លាយជា​អ្នកប្រើប្រាស់​គ្រឿង ញៀន​ជាដើម​សុទ្ធតែជា​អ្នក​មាន​អត្រា​ឆ្លង​មេរោគ​HIV កម្រិត​ខ្ពស់ ប្រសិនបើ​គេ​ស្ម័គ្រ​រួមភេទ​ដោយ​ប្តូរ​យក​គ្រឿងញៀន លុយ កាក់ និង ជម្រក​ជាដើម​។​

​កត្តា​គ្រោះ​ថ្នាក់​ជាច្រើន​ដែល​បណ្តាល​មកពី​ការ​រួមភេទ​
​ ការចាប់ផ្តើម​រួមភេទ​ក្នុងពេល​មាន​វ័យក្មេង​ពេក ការ​រួមភេទ​ដោយ​មិន​បាន​ការពារ ដៃគូ​រួមភេទ​មាន​វ័យចាស់​ជាង ទាំងអស់នេះ គឺជា​កត្តា​ដែល​អាច​បណ្តាល​ឱ្យ​ឆ្លង​មេរោគ HIV ហើយ​នឹង​រោគ​ឆ្លង STI ផងដែរ​។ យុវវ័យ​ជា​ច្រើន​បានចាប់ផ្តើម​រួមភេទ​តាំងពី នៅ​វ័យក្មេង ហើយក៏​មាន​សេចក្តីរាយការណ៍​ជា​ច្រើន​បានឱ្យដឹងថា ពួក​យុវវ័យ​ក្មេងៗ​ទាំងនោះ​មិន​បាន​ប្រើ​ស្រោមអនាម័យ​ក្នុងពេល​ដែល​ពួកគេ​ បាន​រួម​ភេទ​ជា​លើក​ដំបូង​ដែរ​។ ចំពោះ​យុវវ័យ​មួយចំនួនទៀត ដែល​មាន​ដៃគូ​រួមភេទ​វ័យចាស់​ជាង ក៏​អាច បណ្តាល​ឱ្យ​មាន​កំណើន​គ្រោះថ្នាក់​ដោយសារ​មេរោគ HIV ផងដែរ​។ វត្តមាន​នៃ​ការឆ្លង​រោគ​តាមរយៈ​ការ​រួមភេទ​ឃើញថា មាន​ការកើនឡើង​គួរឱ្យ​កត់ សម្គាល់​នៅក្នុង​ជីវភាព​រស់នៅ​របស់​ម​នុស្ស ដែល​កំពុង​ទទួលបាន ឬ កំពុង​ឆ្លង​មេរោគ HIV ។ តាមរយៈ​តួលេខ​មួយចំនួន​បាន បង្ហាញឱ្យឃើញថា អត្រា​ឆ្លង​មេរោគ​តាមរយៈ​ការ​រួមភេទ​ខ្ពស់បំផុត​ក្នុងប្រទេស គឺ​ស្ថិតនៅ​ក្នុង​ចំណោម​មនុស្ស​ដែល​មាន​វ័យ ក្មេង​។​

​តើ​ត្រូវ​ប្រើ​ស្រោមអនាម័យ​យ៉ាងដូចម្តេច ?
​ យក​ស្រោម​ចេញពី​កញ្ចប់​។ សូម​មាន​ការ​ប្រយ័ត្នប្រយែង​ដោយ​មិន​ត្រូវ​ធ្វើ​ឱ្យ​វា​ដាច់រ​ហែក​នៅ​ពេល​ ប៉ះ​ត្រូវ​ក្រចក​ដោយ​ចៃដន្យ ឬ ក៏​វត្ថុ​មុត​ស្រួច​(​ដែល​មាន​ដូចជា​ធ្មេញ​របស់​អ្នក​) នៅពេល​ហែក​វា​នោះ​ទេ​។ សូម​ប្រយ័ត្ន ដោយ​មិន​ត្រូវ​ធ្វើឱ្យ​ស្រោម​មាន​ស្នាម រហែក​នៅពេល​ដែល​យក​វា​ចេញពី​កញ្ចប់​នោះទេ​។​

​ប្រសិនបើ​ស្រោម មាន​ទំហំ​តូច​នៅ​ខាងចុង​(​កន្លែង​ស្តុក​ទឹកកាម​)​នោះ អ្នក​គួរតែ​ឈ្លី​នៅ​ផ្នែក​ខាង​ចុង​របស់​ស្រោម​ឱ្យនៅ​ទទេ ដើម្បី​ឱ្យ​ទឹកកាម​ធ្លាក់​ទៅ​ដោយ​ស្រួល​។ ត្រូវ​ប្រាកដថា បាន​ច្របាច់​ចុង​ស្រោម​ឱ្យចេញ​ខ្យល់​អស់​។ ប្រសិនបើ​មិន​មាន​ខ្យល់​នៅ ចុង​ស្រោម​ទេ អ្នក​ក៏​ត្រូវ​មាន​ភាពច្បាស់លាស់​ដែរ​ថា បាន​ទុក​ឱ្យ​មាន​ចន្លោះ​បន្តិច​នៅ​រវាង​ពី​ចុង​ស្រោម និង​លិង្គ​របស់​អ្នក​។ បើ​ពុំ​ធ្វើ​ដូច្នេះ​ទេ ទឹកកាម​ដែល​បាញ់​ចេញមក អាច​នឹង​បណ្តាលឱ្យ​រហែក​ស្រោម​បាន​។ ប្រសិនបើ​ប្រដាប់​ភេទ​របស់​អ្នក​មិន​បាន កាត់​ស្បែក​ចុង​ចេញ​ទេនោះ អ្នក​គួរតែ​ទាញ​ស្បែក​ចុង​លិង្គ​មក​ក្រោយ​នៅ​មុន​ពេល​ពាក់​ស្រោម​។ ត្រូវ​រក្សា​លិង្គ​ក្នុង​ស្រោម​ជាប់​ជានិច្ច រហូតដល់​ពេល​ចប់​ការ​រួមភេទ ឬ ក្រោយ​ពេល​ចេញ​ទឹកកាម​រួច​។​

​ប្រសិនបើ​អ្នក និង ដៃគូ​របស់​អ្នក ចង់​ប្រើ​សារធាតុ​រំអិល គួរប្រើ​សារធាតុ​រំអិល​ជា​ប្រភេទ​ទឹក ដែល​ដូចគ្នា​នឹង​ទឹករំអិល​នៅលើ​ស្រោម​។ ទឹក​រំអិល ជួយ​កាត់បន្ថយ​ការ​កកិត​ខ្លាំង ព្រមទាំង​អាច​ជួយ​ដល់​ស្រោម​មិនឱ្យ​បែកធ្លាយ​ផងដែរ​។ សារធាតុជែល​រំ​អិល​ដែល​សមស្រប​សម្រាប់​ប្រើ​ជាមួយនឹង​ស្រោម​មាន​ម៉ាក​ល្បីៗ​ ជាច្រើន ដែល​មាន​ដូចជា KY Jelly និង Astroglide ជាដើម​។ សារធាតុ​រំអិល​ជា​ប្រភេទ​ប្រេង ដែល​មាន​ដូចជា ក្រេម​ប្រេង​ដែល​មាន​សារធាតុ​រ៉ែ​(mineral oil) Vaseline petroleum jelly, baby oil និង ឡេស​ម្រាប់​ម៉ាស្សា​ខ្លួន​ជា​ដើម​នោះ អាច​មាន​ផល​មិនល្អ​ចំពោះ​ស្រោម ហើយក៏​អាច​បណ្តាលឱ្យ​មិន​មាន​សេចក្តី សុខ​ផ្លូវភេទ​ផងដែរ​។ ប្រសិនបើ​អ្នក​ប្រើ​ស្រោម​ជា​ប្រភេទ​ប្លា​ស្ទីក​(​សូម​អាន​ស្លាក​សញ្ញា​) អ្នក​ក៏​អាច​ប្រើ​សារធាតុ​រំអិល​បានដែរ​។ ប្រសិនបើ​បែក​ស្រោម ឬក៏​របូត​នៅ​មុនពេល​ចេញ ទឹកកាម នោះ អ្នក ត្រូវ​បញ្ឈប់​សកម្មភាព​រួម​ភេទ ហើយ​ពាក់​ស្រោម​ថ្មី​មួយ ទៀត​។ មិន​ត្រូវ​យក​ស្រោម ដែល​របូត​នោះ​មក​ប្រើ​ឡើង​វិញ​ទៀត​ទេ !

No comments: