Monday, September 2, 2013

៩​គុណ​សម្បត្តិ ជួយ​ឲ្យ​អ្នក ឆាប់​រក​បាន​ការ​ងារ​ធ្វើ

​ ក្នុង​​ស​​ង្គ​ម​ដែ​លពោ​រ​ពេ​ញដោ​យ​កា​រ​ប្រកួ​ត​ប្រ​ជែ​ង​គ្រប់​បែ​ប​យ៉ា​ង ​ ស​ព្វ​ថ្ងៃ​នេះ​ ​មនុ​ស្ស​ម្នា​ក់​ៗ​តែង​ស្វះ​​​ស្វែ​ង​រក​កា​រ​ងា​រធ្វើ​ ​ដែ​ល​ខ្លួ​នពេ​ញ​ចិ​ត្ត​ ​ប៉ុន្តែ​ ​​ពុំមែ​ន​ចេះ​តែរ​ក​ ​បា​ន​ងាយ​ៗ​នោះ​ទេ​។​ ដូ​ច្នេះ​ ​ដើ​ម្បី​ឱ្យ​អ្ន​កឆា​​ប់រ​ក​កា​រ​ងារ​បា​ន​ធ្វើ​ ​ហើយ​ជា​កា​រ​ងា​រ ​ល្អ​ៗ​នោះ​ ​អ្នក​គួ​រ​មា​ន​គុណ​ស​ម្ប​ត្តិ​ ​៩ចំ​ណុ​​ច​ ដូ​ច​ខា​ង​ក្រោម​.​.​.។
១​.​ស​ម​ត្ថភា​ព​ក្នុ​ង​កា​រធ្វើ​កា​រៈ
 មុននឹងគេសម្រេចចិត្តអញ្ជើញអ្នកដាក់ពាក្យ មកសម្ភាសន៍ ពួកគេត្រូវប្រាកដក្នុងចិត្តជាមុនសិន ស្តី​ពីលក្ខខណ្ឌនេះ។ ដូច្នេះ អ្នកត្រូវផ្តល់ព័ត៌មានលម្អិត អំពីសមត្ថភាពក្នុងការងាររបស់អ្នក តាមរយៈ ប្រវត្តិរូបសង្ខេប (ជ្វ) ឱ្យបានច្បាស់លាស់។
២.ធ្វើការងាររហ័សរហួនៈ បើអ្នកមិនមែនជាបុគ្គលិកថ្នាក់ទាប ចៅហ្វាយ ភាគច្រើន សម្លឹងរកមនុស្ស​ដែលអាច “ធ្វើការបាន ឆាប់រហ័ស”។ ដូច្នេះ បញ្ជាក់ឱ្យគេឃើញថា អ្នក យល់ដឹងពីបែបបទធ្វើការ​បាន​យ៉ាងឆាប់រហ័ស និង អាចទំនាក់ទំនងការងារបានយ៉ាងទាន់ចិត្ត។
៣.ភាពជឿជាក់ៈ ចៅហ្វាយនាយរមែងប្រាកដក្នុងចិត្តថា អ្នក អាចធ្វើការបានល្អ ដែលទំនុកចិត្តនេះ អាចបង្កើតឡើង បាន តាមរយៈការមើលឃើញពីភាពជឿជាក់របស់ អ្នក ដែលអាច​បញ្ចោញបាន​ច្រើន​វិធី ដូចជា ពាក្យសម្តី យ៉ាងមុតមាំ ដូចជាការនិយាយថា “ខ្ញុំនឹង (ធ្វើ បែបនេះ)” ឬ “ខ្ញុំដឹងថា...” ឬ “ចំពោះគំនិតរបស់ ខ្ញុំ...” បញ្ជាក់ឱ្យឃើញពីបុគ្គលិកលក្ខណៈម៉ឺងម៉ាត់ ឥរិយាបថ ការសម្លឹងកែវភ្នែក និងភាសាកាយវិការ និងបញ្ជាក់ឱ្យឃើញពីជោគជ័យជាបន្តបន្ទាប់ របស់ អ្នក ព្រោះពួកគេនឹងមិន​ជឿជាក់លើអ្នកឡើយ បើ ឃើញជោគជ័យត្រង់នេះបន្តិច ត្រង់នោះបន្តិច ក្នុង រយៈពេលរាប់​សិបឆ្នាំ​នោះ។
៤.ការពេញចិត្តៈ ក្រុមហ៊ុនរមែងសម្លឹងរកមនុស្សដែលត្រៀមខ្លួននឹងបោះជំហានទៅមុខ ក្នុងក្រប​ខ័ណ្ឌមុខនាទី ការងារដែលកំណត់ទុក ដែលបញ្ជាក់ឱ្យឃើញថា អ្នករីករាយនឹងធ្វើការខ្លាំង​ឡើង ដើម្បី​ស្វែងរក ជោគជ័យ។
៥.ភាពចុះសម្រុងៈ ក្រុមហ៊ុនរមែងស្វែងរកមនុស្សដែលមាន បុគ្គលិកលក្ខណៈ និងការប្រព្រឹត្តិដែល​អាចចុះ- សម្រុងនឹងតម្រូវការក្នុងមុខតំណែងការងារ និង វប្បធម៌របស់អង្គភាពបាន។ ដូច្នេះ ក្នុង​អំឡុង​ពេល សម្ភាសន៍ការងារ គួរចៀសវាងការរិះគន់ចៅហ្វាយ ចាស់ ឬបន្ទោសអ្នកដទៃ ពីភាពខ្ជិល​ច្រអូសក្នុងការងារ ចូរបង្ហាញឱ្យឃើញតែពីទស្សនគតិ ក្នុងផ្លូវវិជ្ជមាន ជានិច្ច។
៦.គំនិតយោបល់ៈ ចូរបង្ហាញពីថាមពល ភាពអន្ទះសា និងការ ប្រឹងប្រែងធ្វើអ្វីៗឱ្យបានល្អបំផុត។ ត្រូវបង្ហាញពីភាព ស្វាហាប់របស់អ្នក ចេញមកគ្រប់ពេលដែលមាន ឱកាស នឹងធ្វើឱ្យអ្នកមាន​ឱកាស​បានការងារធ្វើខ្ពស់។
៧.ចំណេះដឹងសង្គម និងការមាន ចំណែករួមៈ ផ្តល់តម្លៃ និងលើកសរសើរអ្នកដទៃ ក្នុង ពេលសម្ភា​សន៍ និយាយពីការងារជាក្រុម និងការ លះបង់ចំពោះការងារ បង្ហាញពីការចូលរួមចំណែក របស់អ្នក ក្នុងការងាររបស់សហគមន៍ ទាំងផ្នែកសង្គម និងតួនាទីការងារ។
៨.ចំណេះដឹងផ្នែកទំនាក់ទំនងៈ  ទំនាក់ទំនងបានល្អ គឺត្រូវមានចំណេះដឹង ក្នុងការ និយាយ និង​សរសេរ​ខ្លាំងពូកែ ហើយការចេះប្រើវិធី ក្នុងការនិយាយស្តីបានយ៉ាងសមរម្យ បង្ហាញឱ្យ ចៅហ្វាយ​នាយអ្នកយល់ឃើញថា អ្នកមានចំណេះដឹង ក្នុងការទំនាក់ទំនង និងប្រើវាបានយ៉ាងល្អ។
៩.ភាពជាអ្នកដឹកនាំៈ ភាពជាអ្នកដឹកនាំ មិនមែនគ្រាន់តែជាគុណ-សម្បត្តិរបស់អ្នកជំនួញប៉ុណ្ណោះទេ តែបុគ្គលិកផ្នែក បោសសម្អាត ក៏អាចបង្ហាញភាពជាអ្នកដឹកនាំបាន ដោយការរកវិធី​ធ្វើការរបស់ខ្លួន​ឯង ឱ្យប្រសើរឡើង ឬធ្វើខ្លួនជាគំរូដល់មិត្តរួមការងារ បញ្ជាក់ឱ្យចៅហ្វាយ-នាយឃើញថា អ្នក​ក្លា​ហាន​នឹងធ្វើជាអ្នកដឹកនាំ មិនថា នៅក្នុងកម្រិតណា ឬតួនាទីណាក៏ដោយ៕

No comments: