កា
រងារដំបូង គឺជាចំណុចចាប់ផ្តើមនៃបទពិសោធន៍ការងារ។
ដូចនេះ ដើម្បីឱ្យចំណុចចាប់ផ្តើម ដំណើរការ
ទៅបានយ៉ាងល្អ
អ្នកគួរចៀសវាងចំណុចទាំង៨យ៉ាងខាងក្រោម
នៅពេលចូលធ្វើការងារដំបូង...។
១.ខ្វះអំណត់ព្យាយាម ៖
នៅពេលចាប់ផ្តើមធ្វើការងារដំបូង អ្នកមិនត្រូវ គិតដល់ផលតបស្នងដែលអ្នកទទួលបានពីការងារ នោះភ្លាមៗឡើយ។ អ្នកគួររង់ចាំរហូតដល់លទ្ធផល ដែលអ្នកធ្វើការនោះ ចេញជារូបរាងសិន ទើបសុំការ ណែនាំពីចៅហ្វាយនាយ។
២.នៅស្ងៀមខ្លាំងពេក ៖
អ្នកមិនត្រូវរង់ចាំនៅស្ងៀម ឱ្យមិត្តរួមការងារ មកនិយាយរាក់ទាក់អ្នកឡើយ អ្នកគួរសាកសួរ និយាយលេងជាមួយពួកគេ ដើម្បីបង្កើនបរិយាកាស ស្និទ្ធស្នាល។
៣.លួចធ្វើអ្វីផ្សេង ក្នុងម៉ោងការងារ ៖
អ្នកមិនគួរលួចមើលថា តើមិត្តរួមការងារ លួចលេង Facebook ឬលេង Chatក្នុងពេលប្រជុំ នោះឡើយ ព្រោះក្រុមហ៊ុនខ្លះ មានការតឹងរ៉ឹងយ៉ាងខ្លាំង ចំពោះបញ្ហានេះ។
៤.ធ្វើឱ្យអ្នកដទៃថ្នាំងថ្នាក់ចិត្ត តាំងពីដំបូង ៖
ការធ្វើខ្លួនឱ្យចៅហ្វាយនាយ និងមិត្តរួមការងារ ពេញចិត្ត គឺជារឿងសំខាន់ ព្រោះអ្នកអាចនឹងធ្វើការ រួមគ្នាបានយ៉ាងចុះសម្រុង។
៥.មិនពិគ្រោះជាមួយចៅហ្វាយនាយ ៖
អ្នកគួរដឹងជាមុនសិនថា ចៅហ្វាយនាយ ត្រូវការ ឱ្យអ្នកធ្វើអ្វីឱ្យបានសម្រេចខ្លះ? ជាពិសេស ក្នុងអំឡុង ៩០ថ្ងៃដំបូង នៃការងារ ដើម្បីឱ្យបានដឹងថា តើអ្នកគួរ ធ្វើបែបណា ដើម្បីឱ្យស្ទាត់ជំនាញ?
៦.មិនយល់ពីចៅហ្វាយនាយ ៖
ជួនកាល ចៅហ្វាយរបស់អ្នក អាចនឹងមាន គំនិតអ្វីផ្សេងពីអ្នកក៏ថាបាន។ ដូចនេះ អ្វីដែលសំខាន់ គឺអ្នកគួរធ្វើកិច្ចការណាដែលចៅហ្វាយរបស់អ្នក ពេញចិត្ត។
៧.ធ្វើការងារតែម្នាក់ឯង ៖
ក្រៅពីព្យាយាមយកចិត្តចៅហ្វាយហើយ អ្នក ត្រូវព្យាយាមសម្របខ្លួនជាមួយមិត្តរួមការងារ ផងដែរ ដើម្បីឱ្យការងារទទួលផលល្អ និងទទួលបាន ការណែនាំល្អៗពីអ្នកដទៃ។
៨.មិនយកចិត្តទុកដាក់លើការងារ ៖
អ្នកមិនត្រូវគិតថា អ្នកធ្វើការ ដើម្បីយកតែ បទពិសោធន៍នោះទេ អ្នកចាំបាច់ត្រូវយកចិត្តទុកដាក់ ធ្វើការ ដោយមិនត្រូវសំអាងថា អ្នកគ្រាន់តែធ្វើ បណ្តោះអាសន្ននោះឡើយ៕

No comments:
Post a Comment