តាមរបបនយោបាយសង្គមអ្នកដឹកនាំមានពីរយ៉ាង។ អ្នកដឹកនាំនីមួយៗ មានអំណាច សិទ្ធិ និងមានការគិតខុសគ្នារៀងខ្លួន។
(១) អ្នកដឹកនាំក្នុងរបបកុម្មុយនីស៖
បានធ្វើអ្នកដឹកនាំក្នុងរបបនេះ គេគិតថា គេសប្បាយចិត្ត ព្រោះគេមានអំណាច ឥទ្ធិពល អាចប្រើកូនចៅរបស់យ៉ាងផ្ដាច់ការ។ កូនចៅរបស់គេនឹងផ្គាប់ចិត្តគេគ្រប់ពេល។ សម្ដីរបស់គេ គឺជាអាទិទេពចំពោះកូនចៅ។ ជារួម អ្នកដឹកនាំប្រភេទនេះ ជាអ្នកប្រើកូនចៅ ជាម្ចាស់លើកូនចៅ។
(២) អ្នកដឹកនាំក្នុងរបបប្រជាធិបតេយ្យ៖
ផ្ទុយពីខាងលើ អ្នកដឹកនាំក្នុងសម័យប្រជាធិបតេយ្យ គេភ័យបារម្ភខ្លាចរងការរិះគន់ពីកូនចៅ។ កូនចៅរបស់គេជាម្ចាស់លើគេទៅវិញដែលគេត្រូវយកចិត្តទុកដាក់ និងបង្កឳកាសឲ្យមានការចូលរួមគ្រប់ដំណាក់កាលនៃការសម្រេចចិត្តនានា។ ជារួម អ្នកដឹកនាំក្នុងរបបប្រជាធិបតេយ្យ គេជាអ្នកបម្រើកូនចៅ៕
អ្នកជ្រើសរើសទៅ ប្រសិនបើអ្នកជាអ្នកដឹកនាំ អ្នកគ្រប់គ្រងតំណែងណាមួយ គួរយកមួយណា?
តាមទស្សនៈឆ្ពោះទៅកាន់ជោគជ័យ មនុស្សចែកជាពីរ។ ទី១ គឺមនុស្សគ្រប់គ្រងបញ្ហា។ ឯមនុស្សមួយក្រុមទៀត គឺមនុស្សទុកឲ្យបញ្ហាគ្រប់គ្រង។
មនុស្សទី១ ខ្ញុំសូមពន្យល់ខ្លីៗថា៖
-ជាមនុស្សដែលមើលឃើញបញ្ហាខាងមុខនឹងត្រៀមរកវិធីដោះស្រាយ
-ជួបបញ្ហាហ៊ានប្រឈមមុខ
-ចាត់ទុកបញ្ហាថា ជាល្បែងបង្កើនប្រាជ្ញានិងធ្វើជោគជ័យ
-មិនបាក់ស្បាតនឹងបញ្ហា
-ចាត់ទុកបញ្ហាជាបុគ្គលិកក្រៅបង្គាប់ឬទាសករ
មនុស្សទី២ ខ្ញុំសូមលើកឡើងខ្លីៗថា៖
-មើលឃើញខាងមុខសុទ្ធតែជាបញ្ហា
-ជួបបញ្ហាមិនហ៊ានប្រឈមមុខ
-បាក់ស្បាត
-ចាត់ទុកបញ្ហាថា ជាចៅហ្វាយនាយឬថៅកែ
-គិតថា មិនអាចដោះស្រាយបញ្ហាបាន
នៅមានចំនុចច្រើនទៀត ទុកជូនមិត្តអ្នកអានជួយបន្ថែមចុះ។ តើមិត្តអានចង់បានមួយណា? តើអ្នកជាមនុស្សមួយណា?
ចង់ដឹកនាំគេ ឬចង់ឲ្យគេដឹកនាំ?
ក្នុងទ្រឹស្ដីការដឹកនាំ មានមនុស្សពីរក្រុម។ ក្រុមទី១ គឺក្រុមមនុស្សដឹកនាំជីវិត។ ដោយឡែកក្រុមមនុស្សទី២ ជាក្រុមមនុស្សត្រូវគេដឹកនាំ។
ក្រុមមនុស្សទី១ ជាមនុស្សដែលពូកែគ្រប់គ្រងដឹកនាំ មានគំនិតក្នុងការដឹកនាំ ទាំងខ្លួនឯង ក្រុមមនុស្ស និងសង្គម។ ជាមនុស្សដែលមានផែនការជានិច្ច ប្រតិបត្តិតាមផែនការប្រកបដោយការច្នៃប្រឌិត និងបត់បែន។ ជាមនុស្សសំឡឹងទៅមុខ មើលឃើញបញ្ហាជាមុននិងមានយុទ្ធសាស្ត្រក្នុងការដោះស្រាយបញ្ហានោះ។ ជាមនុស្សដែលនឹងក្លាយទៅជាអ្នកដឹកនាំក្នុងរដ្ឋនៅពេលណាមួយជាក់ជាពុំខាន។
ចំពោះមនុស្សដែលត្រូវគេដឹកនាំ ផ្ទុយពីការរៀបរាប់ខាងលើដាច់ស្រឡះ។ ជាមនុស្សចាំតែគេចាត់ចែងដឹកនាំប៉ុណ្ណោះ។ គ្មានថ្ងៃក្លាយជាអ្នកដឹកនាំក្នុងសង្គមនោះទេ៕
ក្រុមមនុស្សទី១ ជាមនុស្សដែលពូកែគ្រប់គ្រងដឹកនាំ មានគំនិតក្នុងការដឹកនាំ ទាំងខ្លួនឯង ក្រុមមនុស្ស និងសង្គម។ ជាមនុស្សដែលមានផែនការជានិច្ច ប្រតិបត្តិតាមផែនការប្រកបដោយការច្នៃប្រឌិត និងបត់បែន។ ជាមនុស្សសំឡឹងទៅមុខ មើលឃើញបញ្ហាជាមុននិងមានយុទ្ធសាស្ត្រក្នុងការដោះស្រាយបញ្ហានោះ។ ជាមនុស្សដែលនឹងក្លាយទៅជាអ្នកដឹកនាំក្នុងរដ្ឋនៅពេលណាមួយជាក់ជាពុំខាន។
ចំពោះមនុស្សដែលត្រូវគេដឹកនាំ ផ្ទុយពីការរៀបរាប់ខាងលើដាច់ស្រឡះ។ ជាមនុស្សចាំតែគេចាត់ចែងដឹកនាំប៉ុណ្ណោះ។ គ្មានថ្ងៃក្លាយជាអ្នកដឹកនាំក្នុងសង្គមនោះទេ៕
មនុស្ស ត្រូវដឹកនាំបញ្ហា
ក្នុងទ្រឹស្ដីជោគជ័យ មនុស្សគេអាចចែកជាពីបែប។ ទី១ មនុស្សជាអ្នកដឹកនាំបញ្ហា។ ទី២ មនុស្សត្រូវបញ្ហាដឹកនាំទៅវិញ។ មនុស្សប្រភេទទី១ មានន័យថា មិនខ្លាចរអានឹងបញ្ហាដែលកើតឡើងនោះទេ។ ទី២ ជាមនុស្សគិតថា សុទ្ធតែជាបញ្ហា គេចវេសពីបញ្ហា មិនព្រមរិះរកវិធីដោះស្រាយ ក្លាយជាមនុស្សបាក់ស្បាត។ ទាំងនេះគ្រាន់តែជា ការលើកឡើងត្រួសៗប៉ុណ្ណោះទេ។ មិត្តអ្នកអានអាចផ្ដល់យោបល់បាន៕៧ចំណុច ដែលត្រូវផ្លាស់ប្ដូរដើម្បីជោគជ័យ
តើអ្នកឆ្ងល់ទេថាធ្វើបែបណាទើបធ្វើឲ្យខ្លួនឯងសប្បាយ ចិត្ត? មើលទៅអ្នកដទៃដូចជាសប្បាយចិត្តណាស់ហេតុអ្វីបានជាអ្នកមិន សប្បាយចិត្ត? សូមដើរតាមផ្លូវទាំង៧នេះនឹងនាំអ្នកឆ្ពោះទៅរកជីវិតដែលពោរពេញ ដោយសុភមង្គល។ឈប់និយាយថាគួរតែ៖
មានមនុស្សជាច្រើនរស់នៅជាមួយនឹងពាក្យថា”គួរតែ”។ “ខ្ញុំគួរតែលាងចានមុនពេលចូលគេង។ ខ្ញុំគួរតែទូរស័ព្ទទៅមិត្តស្រីនៅពេលបន្តិចទៀត។ ខ្ញុំគួរតែទៅដើរលេងនៅចុងសប្ដាហ៍នេះ”។ បើនិយាយថាគួរតែដូចជាដាក់សម្ពាធលើខ្លួនឯងពេក ដូច្នេះពីនាទីនេះទៅត្រូវផ្ដល់សិទ្ធឲ្យខ្លួនឯង ចង់ធ្វើអ្វីធ្វើហ្នឹងទៅ បែបនេះទើបជីវិតមានន័យ។
កត់ត្រារាល់ចំណុចដែលធ្វើឲ្យអ្នកមិនសប្បាយចិត្ត៖
សរសេរគ្រប់ចំណុចដែលធ្វើឲ្យអ្នកក្រៀមក្រំ នោះអ្នកនឹងភ្ញាក់ផ្អើលនៅពេលដែលឃើញមានចំណុចពិបាកចិត្តជាច្រើន នៅលើក្រដាស ហើយឆ្ងល់ខ្លួនឯងហេតុអ្វីក៏យកបញ្ហាដាក់ខ្លួនច្រើនដូច្នេះ។
កាត់បន្ថយចំណុចពិបាកចិត្ត៖
អ្វីដែលអ្នកចូលចិត្តជាអ្វីដែលនាំឲ្យមានសុភមង្គល ដូច្នេះអ្នកត្រូវលុបបំបាត់ចោលនូវអ្វីដែលធ្វើឲ្យអ្នកមិនសប្បាយ ចិត្ត។ ចាប់ផ្ដើមគូសចំណុចមិនសប្បាយចិត្ត២ចោល ហើយសម្របខ្លួនទៅតាមចំណុច២នោះរហូតទទួលយកបាន។ បន្ទាប់មកទៀតត្រូវព្យាយាមលុបម្ដងមួយរហូតដល់លែងមានចំណុចដែល ធ្វើឲ្យអ្នកពិបាកចិត្ត។ ជាពិសេសកុំភ្លេចឲ្យរង្វាន់ខ្លួនឯងផងនៅពេលបានសម្រេចចំណុច និមួយៗ។
កត់ត្រារាល់ក្ដីប្រាថ្នារបស់ខ្លួន៖
សរសេរគ្រប់ចំណុចដែលអ្នកចង់បានទាំងអាចទៅរួចនិងមិនអាច។ ឧទាហរណ៍ថាអ្នកស្រមៃបានក្លាយជាតួកុនHollywood ក្លាយជាអគ្គនាយកក្រុមហ៊ុនឬស្រមៃថាអ្នករើសបានប្រាក់១លានដុល្លារ ជាដើម។ ធ្វើបែបនេះនឹងជួយឲ្យជីវិតរបស់អ្នកកាន់តែរំភើប។
ធ្វើរឿងល្អសម្រាប់ខ្លួនឯងយ៉ាងហោចណាស់ម្ដងក្នុង ១សប្ដាហ៍៖
ត្រង់ចំណុចនេះសំខាន់ណាស់អាចជួយបន្ថយអារម្មណ៍តានតឹងបាន។ សួរខ្លួនឯងពីអ្វីដែលខ្លួនពេញចិត្ត ហើយបំពេញចិត្តខ្លួនឯងឲ្យបានញឹកញាប់តាមដែលអាចធ្វើទៅបាន។
កុំទ្រាំជាមួយទំនាក់ទំនងមិនល្អ៖
ទំនាក់ទំនងដែលមានភាពរកាំរកូសនឹងធ្វើឲ្យអ្នកមិនសប្បាយចិត្ត។ ត្រូវសួរខ្លួនឯងបើច្បាស់ថាមិនល្អ កុំកុហកខ្លួនឯងថាមិនអីឲ្យសោះ ត្រូវបញ្ចប់ភ្លាម។ រស់នៅតែឯង ប្រសើរជាងមានគ្នាដែលមិនយល់ចិត្ត។
ឈប់ធ្វើអ្វីដែលអ្នកដទៃចង់ឲ្យអ្នកធ្វើ៖
មនុស្សភាគច្រើនច្បាស់ជាដឹងថាអ្វីដែលល្អបំផុតសម្រាប់ពួកគេ។ តើអ្នកដឹងថាអ្វីល្អបំផុតសម្រាប់ខ្លួនអ្នកទេ? បើឆ្លើយថាYes អ្នកឈប់ធ្វើតាមគេទៅ បំពេញចិត្តខ្លួនឯង ធ្វើសម្រាប់ខ្លួនឯង និងរស់ដើម្បីខ្លួនឯង។
No comments:
Post a Comment