- របបរាជាធិបតេយ្យ (ពីដើមដល់១៩៤៧)
- របបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ (១៩៤៧ – ១៩៧០)
- សាធារណរដ្ឋខ្មែរ (១៩៧០ – ១៩៧៥)
- កម្ពុជាប្រជាធិបតេយ្យ (១៩៧៥ – ១៩៧៩)
- សាធារណរដ្ឋប្រជាមានិតកម្ពុជា (រដ្ឋកម្ពុជា) (១៩៧៩ – ១៩៩៣)
- ព្រះរាជាណាចក្រកម្ពូជា របបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ (១៩៩៣ – បច្ចុប្បន្ន)
ចាប់ពីថ្ងៃទី២៤ ខែកញ្ញ ១៩៩៣ មក ប្រទេសយើងមាននាមជាផ្លូវការថាព្រះរាជាណាចក្រ
កម្ពុជាប្រកាន់របបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ និងគោរពលទ្ធិប្រជាធិបតេយ្យសេរី
ពហុបក្សផ្អែកលើគោលការណ៍នៃការបែងចែកដាច់ពីគ្នារវាងអំនាចនីតិបញ្ញតិ្ត និងអំនាច
នីតិប្រតិបត្តិ និងអំនាចតុលាការ។
- អំនាចនីតិបញ្ញតិ្តៈ រដ្ឋសភា និងព្រឹទ្ធសភា ជាអង្គការកំពូលនៃប្រទេសជាតិ និងជាតំនាង
ជាន់ខ្ពស់របស់ប្រជារាស្រ្តនៃព្រះរាជាណាចក្រកម្ពុជា។
- អនាចនីតិប្រតិបតិ្តៈ រាជរដ្ឋាភិបាលគ្រប់គ្រងសង្គមទាំងមូល។ សមាជិករដ្ឋាភិបាលត្រូវ
ទទួលខុសត្រូវចំពោះនាយករដ្ឋមន្រ្តី និងសភា រាល់សកម្មភាពការងាររបស់ខ្លួន។
- អំនាចតុលាការៈ អំនាចឯករាជ្យ ធានារក្សាការពារសិទ្ធិសេរីភាពរបស់ប្រជាជន។
អំនាចតុលាការ គ្របដណ្តប់លើរឿងក្តីទាំងអស់។ អំនាចនេះ ត្រូវប្រគល់អោយ
តុលាការកំពូល និងសាលាជំនុំជំរះ ក្តីគ្រប់ផ្នែក និងគ្រប់ជាន់ថ្នាក់។
No comments:
Post a Comment