ខាងក្រោមនេះជាដំណើររឿងសង្ខេបនៃកាលប្រវត្តិសាស្ត្ររបស់អាមេរិកនិងរូស្ស៊ីលើការយល់ព្រមគ្នាទិញនិងលក់រដ្ឋ Alaska នៅក្នុងកំឡុងសម័យក្រោយសង្គ្រាមស៊ីវិលរបស់រូស្ស៊ីចប់។
ចាប់ផ្តើមពីទស្សវត្សឆ្នាំ 1840 នៅពេលអាមេរិកបានចាប់អារម្មណ៍ទៅលើដែនដីមួយនេះដែលខ្លួនបានជឿជាក់ថា វានឹងអាចក្លាយជាទីតាំងដាក់បញ្ឍរទ័ពបានយ៉ាងល្អសម្រាប់ធ្វើ ការត្រួតពិនិត្យនិងឃ្លាំមើលសកម្មភាពរបស់ប្រទេសដទៃទៀតដែលនៅក្បែរៗ នេះបានយ៉ាងងាយស្រួល។រដ្ឋ Alaska ស្ថិតនៅចម្ងាយរាប់ពាន់គីឡូម៉ែត្រពីអាមេរិកហើយផ្ទៃដីភាគធំ គ្របដណ្តប់ទៅដោយទឹកកកដែលពិបាកដល់ការរស់នៅតែទាំងនេះមិនជាមូលហេតុ សំខាន់នៃការចង់បានរបស់អាមេរិកឡើយ។
ដំណើរទៅដល់នៃ អ្នកជំនួញជនជាតិអាមេរិកដើម្បីធ្វើទស្សនកិច្ចនៅលើទ្វីបរដ្ឋមួយនេះ នាឆ្នាំបន្តបន្ទាប់ជារឿយៗបាននិយាយបកស្រាយពីប្រភពធនធានដែលមាននៅ លើដែនដីនេះហើយនាឆ្នាំ 1860 ការសម្រេចចិត្តចុងក្រោយរបស់រដ្ឋាភិបាលអាមេរិកក្នុងការធ្វើការចចារ ជាមួយរូស្ស៊ីដើម្បីទិញរដ្ឋ Alaska ប៉ុន្តែបើទោះបីជាយ៉ាងណាក្តីរូស្ស៊ីមិនបានយល់ព្រមលើសំណើរនេះរហូត ដល់សង្គ្រាមស៊ីវិលក្នុងស្រុកត្រូវបានបញ្ចប់នៅឆ្នាំ 1865 ហើយមួយឆ្នាំបន្ទាប់ក្រោយសង្គ្រាមស៊ីវិលក្រុមហ៊ុនផ្តល់ប្រឹក្សាមួយ ដែលមានឈ្មោះ Czar បានចង្អុលបង្ហាញថាក្រុមហ៊ុនចម្រុះរវាងអាមេរិកនិងរូស្ស៊ីដែលមាននាម ពាក់កណ្តាលរដ្ឋនិងពាក់កណ្តាលឯកជននិងជាអ្នកគ្រប់គ្រងទៅលើរដ្ឋ Alaska នេះនឹងក្ស័យធនក្នុងរយៈពេលដ៏ខ្លីខាងមុខហើយខ្លួនបានធ្លាប់ទាមទារ ឲ្យរដ្ឋាភិបាលរូស្ស៊ីធ្វើការផ្តល់ជំនួយដើម្បីបន្តដំណើរការរបស់ ខ្លួនតទៅទៀតផងដែរ។
រដ្ឋាភិបាលរូស្ស៊ីដែលពេលនោះកំពុងជាប់ ដៃធ្វើសង្គ្រាមជាមួយនឹងអាមេរិកនិងអង់គ្លេសផងនោះមិនអាចទ្រាំនឹង ការបន្តជំនួយទៅដល់រដ្ឋ Alaska បានទៅទៀតឡើយម្ល៉ោះហើយនាឆ្នាំ 1867 រដ្ឋមន្ត្រីរបស់រូស្ស៊ីបានបើកកិច្ចចចារជាមួយនឹងលោក Edward de Stoeckl តំណាងខាងភាគីអាមេរិកក្នុងការតថ្លៃគ្នាក្នុងការលក់រដ្ឋនេះទៅឲ្យ អាមេរិក។
នាថ្ងៃទី 29 មិនាឆ្នាំ 1867 លោក Stoeckl បានបង្ហាញពីការចង់លក់រដ្ឋមួយនេះឲ្យអាមេរិកទៅកាន់អគ្គលេខាធិ ការអាមេរិកលោក Henry Seward ហើយភាគីទាំងពីររវាងលោក Henry Seward និងភាគីខាងរូស្ស៊ីបានចុះសន្ធិសញ្ញាយល់ព្រមគ្នាមួយនៅយប់ថ្ងៃ ដដែលភ្លាមៗ។នៅថ្ងៃទី 20 កក្កដាលោកប្រធានាធិបតីអាមេរិក Andrew Johnson បានចុះហត្ថលេខានៃកិច្ចព្រមព្រៀងនោះហើយបន្តផ្ញើរទៅកាន់រដ្ឋសភា ជាតិដើម្បីធ្វើការត្រួតពិនិត្យនិងបញ្ជាក់។
នៅក្នុង កិច្ចព្រមព្រៀងលក់នោះបាននិយាយថាតម្លៃក្នុងការលក់គឺមានទៅដល់ 7,2 លានដុល្លារដោយប្រើប្រាស់មាសដើម្បីទិញហើយរាល់ទ្រព្យសម្បតិ្តឯកជន ទាំងឡាយដែលមាននឹងរក្សាទុកជូនម្ចាស់របស់គេវិញដូចព្រះវិហារនិង អគារមួយចំនួនដែលសរុបមិនមានច្រើនប៉ុន្មានោះទេ។ចុងក្រោយនៅថ្ងៃទី 18 តុលារឆ្នាំ 1867 កិច្ចព្រមព្រៀងគ្នាលក់និងទិញរដ្ឋ Alaska ត្រូវបានបញ្ចប់ជាស្ថាពរ៕

No comments:
Post a Comment