ការវិនិយោគថ្មីក្នុងទឹកប្រាក់៣០លានដុល្លារទៅលើការផលិត
ភេសជ្ជៈ កំប៉ុង និងដប បានលេចរូបរាងក្នុងប្រទេសកម្ពុជា។
បើនិយាយដល់ផលិតកម្មបែបនេះ
ក្នុងទីក្រុងភ្នំពេញគេពិបាកស្វែងរកអ្វី
មួយដែលគួរឲ្យចាប់អារម្មណ៍ដូចរោងចក្រផលិតកូកាកូឡាណាស់។
រោងចក្រនេះ ស្ថិតនៅតាមផ្លូវជាតិលេខ៥ និងគ្រប់គ្រង
ដោយក្រុមហ៊ុនភេសជ្ជៈកម្ពុជា Cambodia Beverage Company Ltd។
ក្នុងឱកាសនៃការប្រារព្ធខួបលើកទី១២៥របស់ភេសជ្ជៈកូកាកូឡា លោក
Paul Popelier នាយករោងចក្រកូកា
កូឡាប្រចាំកម្ពុជាបានពន្យល់ពីសារៈសំខាន់នៃម៉ាកយីហោរបស់
ភេសជ្ជៈនេះ។
លោក Paul បានអះអាងថា៖ «យីហោកូកាកូឡា
ត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៨៨៦ដោយឱសថការីចំណានម្នាក់ឈ្មោះ
John S. Pemberton»។ កូកាកូឡា
គឺជាយីហោភេសជ្ជៈដ៏ល្បីឈ្មោះបំផុតក្នុងពិភពលោក
ហើយយីហោនេះមានអាយុ១២៥ឆ្នាំហើយ។
លោក Paul បានបន្ថែមទៀតថា៖«កាលពីឆ្នាំ១៨៨៦ ភេសជ្ជៈកូកាកូឡា
តែ៩ដបប៉ុណ្ណោះត្រូវលក់ចេញក្នុងមួយថ្ងៃ
ប៉ុន្តែឥឡូវនេះកូកាកូឡា ១,៦ពាន់លានដប
ត្រូវបានលក់ចេញជារៀងរាល់ថ្ងៃ នៅទូទាំងពិភពលោក។ កូកាកូឡា
ពិតជាបានបង្កើតវប្បធម៌ផ្ទាល់ខ្លួន ហើយឥឡូវនេះ
កូកាកូឡាមានវត្តមាននៅក្នុងប្រទេសជាង២០០លើសកលលោក»។
ក្នុងប្រទេសកម្ពុជា កូកាកូឡា ត្រូវបាន ដាក់លក់តាមសាខាប្រមាណ
៥ម៉ឺនទៅ ៦ម៉ឺនសាខាទូទាំងប្រទេស។ លោក Paul បានអះអាងថា៖
«យើងគ្រប់គ្រងសាខា ទាំងនេះជាងពាក់កណ្តាលដោយផ្ទាល់។
ក្នុងប្រទេសកម្ពុជា យើងមានកម្លាំងលក់
ចេញធំណាស់ដោយប្រើបុគ្គលិកផ្នែកលក់ជាង១៥០នាក់ក្នុងចំណោម
បុគ្គលិក សរុបចំនួន៤០៦នាក់របស់យើង
ហើយពួកទៅពិនិត្យមើលសាខាទាំងនោះជារៀងរាល់សប្តាហ៍»។
ក្នុងប្រទេសកម្ពុជាភេសជ្ជៈកូកាកូឡាកំប៉ុងលក់ដាច់ជាងកូកាកូឡា
ដបឆ្ងាយណាស់ព្រោះប្រជាជនកម្ពុជានិយមផឹកកូកាកូឡាកំប៉ុង
ហើយម្យ៉ាងវិញទៀត កំប៉ុងងាយស្រួលក្នុងការនាំចូល។
លោកបានឲ្យដឹងថា៖ «ឥឡូវនេះ
កូកាកូឡាកំប៉ុងបានក្លាយទៅជាទម្លាប់របស់ប្រជាជនខ្មែរទៅហើយ
ហើយពួកគេថ្នឹកនឹងការពិសាកូកាកូឡាកំប៉ុងខ្លាំងមែនទែនរហូតដល់
ធ្វើឲ្យកូកាកូឡាកំប៉ុងមានប្រជាប្រិយភាពខ្លាំងបំផុតក្នុងប្រទេស
នេះ។
កូកាកូឡាគ្របដណ្តប់ទីផ្សារប្រហែល៨០ភាគរយហើយក្រុមហ៊ុន Pepsi
ដែលជាក្រុមហ៊ុនគូប្រជែងរបស់ខ្លួន
គ្របដណ្តប់ទីផ្សារប្រហែល២០ភាគរយ។ លោក Paul ថ្លែងថាកូកាកូឡា
មានអាត្រាកំណើនពី២០ទៅ២៥ភាគរយ ក្នុងមួយឆ្នាំ
ហើយយើងនឹងបន្តរក្សាកំណើនបែបនេះតទៅទៀតនៅថ្ងៃខាងមុខ។ Paul
បានធ្វើការក្នុងប្រទេសចំនួន៩នៅទូទាំងពិភពលោកឲ្យក្រុមហ៊ុន
Nestle ដែលជាក្រុមហ៊ុនផលិតចំណីអាហារធំជាងគេបំផុតនៅលើពិភពលោក
និង ក្រុមហ៊ុនកូកាកូឡា។ លោក Paul បានអះអាងថា
លោកមានទស្សនវិស័យមួយដើម្បីធ្វើឲ្យក្រុមហ៊ុនភេសជ្ជៈ
កម្ពុជាក្លាយជាក្រុមហ៊ុនដ៏ល្អ
និងជាជម្រើសមួយដ៏ប្រសើរក្នុងប្រទេសកម្ពុជា។
ក្រុមហ៊ុនភេសជ្ជៈកម្ពុជា
បានចំណាយប្រាក់ប្រហែល២០ម៉ឺនដុល្លារក្នុងមួយឆ្នាំសម្រាប់ការ
បណ្តុះបណ្តាលកម្រិតខ្ពស់ដល់បុគ្គលិករបស់ខ្លួន។ អាស្រ័យហេតុនេះ
ប្រជាជនកម្ពុជាកាន់តែច្រើនទៅៗ
បានចូលបម្រើការងារក្នុងក្រុមហ៊ុនភេសជ្ជៈកម្ពុជាដើម្បីពង្រឹង
និងពង្រីកជំនាញរបស់ពួកគេ។
លោក Paul Popelier បានមានប្រសាសន៍ថា៖
«យើងបានវាស់ស្ទង់គ្រប់ស្ថានភាពទាំងអស់ថា
តើការបណ្តុះបណ្តាលនេះ បានបំពេញតាមអ្វីដែលយើងចង់បានដែរឬទេ។
ជួនកាលបុគ្គលិកទៅធ្វើការបណ្តុះបណ្តាល
ប៉ុន្តែពួកគេគ្រាន់តែទៅស្តាប់គេនិយាយតែប៉ុណ្ណោះ។ ចំពោះយើងវិញ
យើងធ្វើច្រើនជាងនេះ ព្រោះយើងបានវាស់ស្ទង់
លទ្ធផលរួមទាំងការអនុវត្តចុងក្រោយក្នុងកិច្ចការរបស់
បុគ្គលិកម្នាក់ៗ»។
បើនិយាយទៅលើបច្ចេកទេសក្នុងការដឹកនាំរបស់គាត់ Paul
ប្រកាន់ខ្ជាប់នូវគោលការណ៍បីចំណុចគឺ«ស្មោះត្រង់ សប្បុរស
និងដាក់ខ្លួន»។ លោក Paul Popelier បានពន្យល់ថា៖
«ត្រូវតែខិតខំពង្រឹងលទ្ធផលឲ្យបានល្អជានិច្ច
និងទំនាក់ទំនងឲ្យបានទន់ភ្លន់ជាមួយអតិថិជន។
លោកអត់ឱនអាណិតអាសូរចំពោះបុគ្គលិក បើបុគ្គលិកធ្វើខុស
គ្មានបញ្ហាទេ
ប៉ុន្តែគ្រាន់តែប្រាប់ពួកគេកុំឲ្យធ្វើខុសដដែលៗជាលើកទី២»។
«បុគ្គលិកកម្ពុជាដែលយើងបានផ្តល់ការងារឲ្យធ្វើ
និងបេក្ខជនដែលបានឆ្លងកាត់ដំណើរការជ្រើសរើសបុគ្គលិកដ៏តឹងរ៉ឹង
គឺអាចបំពេញការងារប្រកបដោយផ្លែផ្តាជាទីគាប់ចិត្ត៕
No comments:
Post a Comment