Thursday, December 26, 2013

ស្បែកអាឡាក់ស៊ី គួរធ្វើយ៉ាងណា?

ស្បែកឡើងកន្ទួលក្រហម អាចបណ្តាលមកពី ការអាឡាក់ស៊ី ចំណីអាហារ ការឡើងកំដៅ និងភាពស្មុគស្មាញ។ ការឡើងកន្ទួលក្រហមនេះ អាចធ្វើឲ្យអ្នករមាស់ នៅមិនសុខ ជួនកាលវាអាចធ្វើឲ្យ អ្នកមានការឈឺចាប់។
ដូច្នេះវាពិតជាសំខាន់ ខ្លាំងណាស់ក្នុងការរិះរក វិធីដើម្បីដោះស្រាយ នៅបញ្ហាដ៏គួរឲ្យរំខានមួយនេះ មុនពេលវាកាន់តែធ្វើ ការរីករាលដាល។ ដូច្នេះ អត្ថបទមួយនេះ និងបង្ហាញអ្នកអំពីវីធីបំបាត់ ស្បែកឡើងកន្ទួលក្រហម តាមបែបធម្មជាតិ។
- អ្នកត្រូវយកប្រេងអូលីវ មកលាបនៅលើស្បែក ដែលមានឡើងកន្ទួលក្រហម ដើម្បីបំបាត់ការរមាស់ និងក្រហាយស្បែក។ ចូរកុំលាបវាច្រើនហួសហេតុពេក។ អ្នកគួតែលាបវាក្នុងបរិមាណ សមល្មម និងទុកឲ្យស្បែកនៅ កន្លែងនោះស្ងួត។

- យកបន្ទាលកន្ទុយ ក្រពើមកដាក់នៅកន្លែង ស្បែកឡើងកន្ទួលនៅ ពេលថ្ងៃ ប្រហែលជា ៥ ទៅ ១០នាទី។

- លាយប្រេងអូលីវ ជាមួយនឹង វីតាមីន E រូចយកមកលាបលើស្បែកដោយប្រើស្បៃ។ ការធ្វើបែបនេះ វាអាចមានប្រសឹទ្ធខ្ពស់ ក្នុងការបំបាត់ស្បែក កន្ទួលរមាស់ ៕
Photo by LookingTODAY

No comments: