ថ្ងៃមុនខ្ញុំបានបើកគេហទំព័ររបស់
គណបក្សប្រជាជនកម្ពុជា
ហើយក៏បានប្រទះឃើញមានការសរសេរពីសមិទ្ធិផលរបស់គណៈបក្ស។
ឃើញថាគួរឲ្យចាប់អារម្មណ៍ខ្លះដែរ ក៏យកមកចែកចាយគ្នា ដើម្បីដឹង
និង គិតពិចារណាទាំងអស់គ្នា។
ក៏សុំកោតសរសើរចំពោះការខំប្រឹងរបស់រាជរដ្ឋាភិបាលខ្មែរផងដែរ
តែស្របជាមួយសមិទ្ធផលដែលទទួលបាន ក៏សូមមេត្តាគិតគូរ
និងកែលំអរចំពោះផលអវិជ្ជមានផងដែរ (បើសិនជាមាន)
ខាងក្រោមនេះជាសមិទ្ធផលរបស់គណបក្សប្រជាជនកម្ពុជា ដែលបានសរសេរនៅគេហទំព័ររបស់ខ្លួន៖
ទីមួយៈ គណបក្សប្រជាជនកម្ពុជា
បានសង្រ្គោះជាតិឲ្យរស់ឡើងវិញ រួចផុតពីរបបប្រល័យពូជសាសន៍ នាថ្ងៃ ៧
មករា ឆ្នាំ ១៩៧៩ ទប់ស្កាត់មិនឲ្យរបបដ៏យង់ឃ្នងនេះវិលត្រឡប់មកវិញ
និងបានធ្វើឲ្យអង្គការចាត់តាំងនៃរបបប្រល័យពូជសាសន៍
ត្រូវរលំរលាយទាំងស្រុង ។ រកយុត្តិធម៌ជូនប្រជាជនកម្ពុជា
តាំងពីឆ្នាំ ១៩៧៩ ហើយបានផ្តើមគំនិត
និងជំរុញដំណើរការនៃអង្គជំនុំជម្រះវិសាមញ្ញ
ដើម្បីកាត់សេចក្តីឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តឡើងនៅក្នុងរបប
កម្ពុជាប្រជាធិបតេយ្យ។
ទីពីរៈ បានដណ្តើមមកជូនប្រជាជនវិញ
និងធ្វើឲ្យមានការរីកចម្រើនឥតឈប់ឈរនូវសិទ្ធិសេរីភាពគ្រប់យ៉ាង
កិត្តិយសសេចក្តីថ្លៃថ្នូរ និងលទ្ធិប្រជាធិបតេយ្យ
ដែលបានបាត់បង់ក្នុងរបបប្រល័យពូជសាសន៍ ។
សម្រេចបានការបោះឆ្នោតដោយសេរី និងយុត្តិធម៌ជាបន្តបន្ទាប់
ទាំងនៅថ្នាក់ជាតិ និងមូលដ្ឋាន ទាំងសកល និងអសកល ។
ទីបីៈ
បានធ្វើជាកម្លាំងស្នូលក្នុងដំណើរការបង្រួបបង្រួមជាតិ
រហូតបានសម្រេចកិច្ចព្រមព្រៀងទីក្រុងប៉ារីស នាថ្ងៃទី ២៣ ខែ តុលា
ឆ្នាំ ១៩៩១
និងជាកម្លាំងស្នូលក្នុងការកសាងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រ
កម្ពុជាទី២ ដែលប្រកាន់យកប្រព័ន្ធនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស ។
ទីបួនៈ
បានអនុវត្តដោយជោគជ័យនូវដំណើរការសន្តិភាវូបនីយកម្មប្រទេសជាតិទាំងមូល
តាមរយៈនយោបាយ ឈ្នះ ឈ្នះ
លើមូលដ្ឋានការបង្រួបបង្រួមជាតិដែលបាននាំមកនូវសន្តិភាព ឯកភាពជាតិ
និងឯកភាពទឹកដីទាំងស្រុង ជាលើកដំបូង ។
ទីប្រាំៈ
បានការពារយ៉ាងគត់មត់នូវរាល់សមិទ្ធផលរបស់ជាតិ
ដោះស្រាយភាពជាប់គាំងខាងនយោបាយក្រោយពេលបោះឆ្នោត
ហើយធ្វើជាកម្លាំងស្នូលក្នុងការដោះស្រាយស្ថិរភាពនៃរាជបល្ល័ង្គ
ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញពីប្រព័ន្ធ ២/៣
មកប្រព័ន្ធភាគច្រើនដាច់ខាត និងការរក្សាស្ថិរភាព សន្តិសុខ
និងសណ្តាប់ធ្នាប់សង្គមបានរឹងមាំ
ធ្វើឲ្យប្រជាជនបានរស់នៅយ៉ាងសុខសាន្ត ។
ទីប្រាំមួយៈ
បានស្តារខឿនសេដ្ឋកិច្ចសង្គមឡើងវិញជាជំហានៗ តាំងពីលេខសូន្យ
រហូតមានការរីកចម្រើនយ៉ាងខ្លាំងដូចបច្ចុប្បន្ន ។
ទាក់ទាញបានអ្នកវិនិយោគទុនក្នុងប្រទេស និងក្រៅប្រទេស បង្កើតរោងចក្រ
សហគ្រាស ធនាគារ មជ្ឈមណ្ឌលពាណិជ្ជកម្ម កសិដ្ឋាន សំណង់ធំៗ សេវាកម្មទេសចរណ៍
បង្កើនបានការងារ និងមុខរបរជូនប្រជាជន ។ កសាងសមិទ្ធផលលើគ្រប់វិស័យ
មានផ្លូវ ស្ពាន ទំនប់ប្រឡាយ ស្រះទឹក អណ្តូងទឹក មណ្ឌលអភិវឌ្ឍន៍ សាលារៀន
មន្ទីរពេទ្យ វត្តអារាម ។ល។
ធ្វើឲ្យជីវភាពប្រជាជនកាន់តែបានល្អប្រសើរឡើង ។
ទីប្រាំពីរៈ
បានអនុវត្តប្រកបដោយជោគជ័យ នូវការកែទម្រង់រដ្ឋដ៏ស៊ីជម្រៅ
ធ្វើឲ្យការងារគ្រប់គ្រងរដ្ឋ គ្រប់គ្រងសង្គម គ្រប់គ្រងសេដ្ឋកិច្ច
និងគ្រប់គ្រងធនធានធម្មជាតិ កាន់តែមានប្រសិទ្ធភាពឡើង
ដែលធានាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាព
ការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ការពង្រឹងយុត្តិធម៌ សមធម៌
សង្គម និងការលើកកម្ពស់ជីវភាពប្រជាជន មន្រ្តីរាជការ
និងកងកម្លាំងប្រដាប់អាវុធ ។
ទីប្រាំបីៈ បានស្តារកិតិ្តយស
កិត្យានុភាពជាតិនៃព្រះរាជាណាចក្រកម្ពុជាឡើវិញនៅលើឆាកអន្តរជាតិ
ធ្វើឲ្យកម្ពុជាបានក្លាយជាប្រទេសដែលមានលក្ខណៈស្មើភាព
និងស្មើសិទិ្ធជាមួយបណ្តាប្រទេសលើពិភពលោក មានទំនាក់ទំនងមិត្តភាព
និងសហប្រតិបត្តិការល្អជាមួយគ្រប់ប្រទេស និងដៃគូអន្តរជាតិនានា
ដែលជំរុញបានខ្លាំងក្លាការអភិវឌ្ឍន៍សង្គមជាតិ ។
សម្រេចបានជោគជ័យក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង
តាមរយៈការចរចាដោសន្តិវិធី ការពារបានយ៉ាងគត់មត់នូវឯករាជ្យ អធិបតេយ្យ
និងបូរណភាពទឹកដីនៃមាតុភូមិ ។
ទៅទស្សនាគេហទព័ររបស់គណបក្សប្រជាជនកម្ពុជាចុចទីនេះ
No comments:
Post a Comment