Thursday, December 26, 2013

តើ​ថ្នាំជក់​ត្រូវ​បាន គេជក់​ដំបូង​គេ នៅ​ឯណា?

អាមេរិក៖ ថ្នាំជក់ត្រូវបានគេជក់ដំបូងគេ នៅប្រទេសអាមេរិក គឺតាំងពីមុនដ៏យូរ ដោយជនជាតិឥណ្ឌាឈ្មោះ Christopher Columbus បានធ្វើដំណើរដោយ ទូកក្តោងទៅកាន់ New world នៅក្នុងឆ្នាំ ១៤៩២។ Columbus បាននាំមកនូវពូជថ្នាំជក់ ត្រឡប់ទៅអឺរុប វិញដែលនៅទីនោះកសិករ កំពុងដំាដើមថ្នាំ សម្រាប់ធ្វើថ្នាំពេទ្យ ដែលជួយមនុស្សឲ្យ បានបន្ឋូរអារម្មណ៍ ពីការនឿយហត់។
ក្នុងឆ្នាំ១៥៦០ អ្នកការទូតជនជាតិ បារំាងម្នាក់ឈ្មោះJean Nicot ដែលគាត់ទទួលបានងារ ជារុក្ខសាស្រ្តថ្នាំជក់ហៅថា Nicotiana ហើយគាត់បានណែនាំ ឲ្យប្រើថ្នាំជក់នៅក្នុង ប្រទេសបារាំង។
ថ្នាំជក់ គឺជារុក្ខជាតិដែលស្លឹករបស់វា ត្រូវបានប្រើបា្រស់យ៉ាងសំខាន់ នៅក្នុងទីផ្សារបារីស៊ីហ្គា។ ផលិតផលថ្នាំជក់ ដទៃទៀតរួមមាន ថ្នាំជក់សម្រាប់ខ្សៀ បារីមូល និងថ្នាំជក់សម្រាប់ហឺត។
សន្លឹកថ្នាំជក់កម្រិតទាប ត្រូវបានគេប្រើបា្រស់ក្នុង ការផលិតថ្នាំកំចាត់សត្វល្អិត និងថ្នាំសម្លាប់មេរោគ។ ដើម និងធាងរបស់ថ្នាំជក់ រក្សាទុកជាគ្រឿងផ្សំ សម្រាប់ប្រភេទជីខ្លះៗ។ ថ្នាំជក់ជារុក្ខជាតិដែល មានស័កិ្តយសសម្រាប់ ៦០ ជាតិសាសន៍។ ផលិតផលថ្នាំជក់ នៅជុំវិញពិភពលោក សរុបប្រមាណ ៥,៨លានតោន។ ប្រទេសចិននាំមុខគេក្នុង ការផលិតផលថ្នាំជក់ បន្តបន្តាប់គឺសហរដ្ឋអមេរិក និង ឥណ្ឌា៕

No comments: