ភ្នំពេញ ៖
យោងតាមការស្ទង់មតិតម្លៃដីធ្លី នៅក្នុងរាជធានីភ្នំពេញ របស់ក្រុមហ៊ុនមួយ
បានឲ្យដឹងថា តំបន់បឹងកេងកង ជាតំបន់ដែលមានតម្លៃដីធ្លី ថ្លៃជាងគេបំផុត
នៅក្នុងរាជធានីភ្នំពេញ។
ប្រភពពីសេចក្តីប្រកាសព័ត៌មានមួយ ដែលបានចេញផ្សាយដោយក្រុមហ៊ុន អចលនទ្រព្យ Vtrust Appraisal Co, Ltd. បានឲ្យដឹងថា ក្នុងចំណោមខណ្ឌទាំង ៩ និងសង្កាត់ទាំង ៩៦ នៃរាជធានីភ្នំពេញ តំបន់បឹងកេងកង គឺជាតំបន់ដែលដីធ្លី មានតម្លៃថ្លៃជាងគេបំផុត។
ប្រភពដដែលបន្តថា ការស្ទង់មតិនេះធ្វើឡើងជាមួយនឹងខ្នាតគំរូមួយ ដែលមានអ្នកផ្តល់ព័ត៌មានចំនួន ៧៦០នាក់ ដែលកំពុងលក់អចលនទ្រព្យរបស់ពួកគេ នៅខណ្ឌទាំង ៩ និងសង្កាត់ទាំង ៩៦ នៃរាជធានីភ្នំពេញ។ គំរូនេះបានជ្រើសរើស ដោយផ្អែកលើបច្ចេកទេស ធ្វើគំរូជាចង្វាក់ និងតាមទីតាំង ដើម្បីបង្កើតបានជាទិន្នន័យ តម្លៃដីធ្លីដែលអាចទុកចិត្តបាន។
បើតាមសេចក្តីប្រកាស លទ្ធផលជាបឋមនៃការស្ទង់មតិ ដែលសង្ខេបពីតម្លៃដី នៅតំបន់បឹងកេងកង បានបង្ហាញថា តម្លៃទីផ្សារដី (រាប់បញ្ចូលទាំងអគារ) ជាអប្បបរមាគឺ ១.០០០ដុល្លារសហរដ្ឋអាម៉េរិក ទៅអតិបរមា ៥.៩០០ដុល្លារសហរដ្ឋអាម៉េរិក ក្នុងមួយម៉ែត្រការ៉េ។ ដោយតម្លៃជាមធ្យមនៃដី (រាប់បញ្ចូលទាំងអគារ) នៅតំបន់បឹងកេងកង គឺប្រហែល ២.៥០០ដុល្លារសហរដ្ឋអាម៉េរិក ក្នុងមួយម៉ែត្រការ៉េ។
លទ្ធផលនៃការស្ទង់មតិនេះ ក៏បានឲ្យដឹងផងដែរថា តម្លៃជាមធ្យមនៃដី (រាប់បញ្ចូលទាំងអគារ) នៅតំបន់បឹងកេងកង១ គឺ ៣.៣០០ដុល្លារសហរដ្ឋអាម៉េរិក ក្នុងមួយម៉ែត្រការ៉េ។ តំបន់បឹងកេងកង២ គឺ ២.១០០ដុល្លារសហរដ្ឋអាម៉េរិក ក្នុងមួយម៉ែត្រការ៉េ និងនៅ បឹងកេងកង៣ តម្លៃជាមធ្យមគឺ ២.០០០ដុល្លារសហរដ្ឋអាម៉េរិក ក្នុងមួយម៉ែត្រការ៉េ៕

No comments:
Post a Comment