- Friday, 27 December 2013
- ភ្នំពេញប៉ុស្តិ៍
សួនចម្លាក់នេះត្រូវបានជាប់ចំណាត់ថ្នាក់ជាកន្លែងពិព័រណ៍ចម្លាក់បើកចំហជាសាធារណៈដ៏ធំបំផុតក្នុងពិភពលោក។
នៅទីនោះ មានស្នាដៃចម្លាក់ស្ពាន់ និងចម្លាក់ថ្មក្រានីតសរុប២១២ ចម្លាក់។
វិចិត្រករ ហ្គាសថេវ វីហ្គឺឡេន បានបង្កើតចម្លាក់រូបបុរស ស្ត្រី និងកុមារក្នុងស្ថានភាពជីវិតខុសៗគ្នា ចាប់តាំងពីដំណាក់កាលជាទារកក្នុងផ្ទៃ ទារកទើបនឹងកើត កូនក្មេងដើរតេះតះ ការលូតលាស់ជាមនុស្សពេញវ័យ រហូតដល់ក្លាយជាមនុស្សចាស់ទុំជាដើម។
បណ្ដុំចម្លាក់របស់លោកក៏ បង្ហាញពីទំនាក់ទំនងរវាងបុរស និងស្ត្រីក្នុងកាយវិការទៅតាមបែបបទជីវភាពប្រចាំថ្ងៃ ដូចជាការរត់ បោកចំបាប់ រាំ ឱបគ្នា កាន់ដៃគ្នា និងរួមមេត្រីគ្នាជាដើម។ ក្នុងចំណោមចម្លាក់ន័យត្រង់ៗទាំងនោះ ក៏មានរូបប្លែកដែលបង្កប់អត្ថន័យទៅតាមទស្សនៈរបស់លោកផងដែរ ដូចជា ចម្លាក់បុរសម្នាក់វាយតប់ហ្វូងទារកជាដើម។
ទោះយ៉ាងណា អ្វីដែលទាក់ទាញបំផុតនៅសួនចម្លាក់នោះ គឺសសរចម្លាក់ថ្មក្រានីតកម្ពស់១៤ម៉ែត្រដែលមានរូបមនុស្ស១២១ នាក់ពពាក់ពពូនតោងគ្នាឡើងទៅឋានសួគ៌។ ជារៀងរាល់ឆ្នាំមានភ្ញៀវទេសចរមិនតិចម៉ឺននាក់ទេមកទស្សនាសួន ចម្លាក់មួយនេះ៕
No comments:
Post a Comment