Thursday, December 26, 2013

នាយករដ្ឋមន្ត្រី​ថៃ ឆ្លើយតប​នឹង​សំណូមពរ​របស់​ក្រុមបាតុករ​


នាយករដ្ឋមន្ត្រី​ថៃ ឆ្លើយតប​នឹង​សំណូមពរ​របស់​ក្រុមបាតុករ​​ថ្លែង​ក្នុង​ទូរទស្សន៍​កាលពី​ម្សិលមិញ នាយករដ្ឋមន្ត្រី​ថៃ យី​ង​ឡាក់ ស៊ីណាវ៉ាត្រា ឲ្យ​ដឹងថា នឹង​បង្កើត​ក្រុមប្រឹក្សា​កែទម្រង់​១ ដូចដែល​ក្រុមបាតុករ​បានស្នើរ ។ ក្រុមប្រឹក្សា​កែទម្រង់​ជាតិ​នេះ រួមមាន​សមាជិក​ផ្លូវការ ៤៩៩ នាក់ ដែល​ជ្រើសរើស​ពី​ក្រុម​១ រួមមាន​តំណាង ២០០០ នាក់ យក​ពី​ស្ថាប័ន​យោធា បណ្តា​សមាគម​មុខរបរ​ផ្សេងៗ អ្នកស្រាវជ្រាវ និង​រួមទាំង​ភាគី​បាតុករ តែ​ពុំមាន​វត្តមាន​របស់រ​ដ្ឋា​ភិ​បាល​បានទេ ។ តែ​លក្ខខណ្ឌ​១​អម​ជាមួយ​នោះ គឺ​ត្រូវ​រៀបចំ​ការបោះឆ្នោត តាម​កាលបរិច្ឆេទ​កំណត់ ពុំ​ពន្យា​ពេល​ដូច​ការស្នើសុំ​របស់​បាតុករ ។​​នេះ​ជា​ទង្វើ​១​របស់​រដ្ឋាភិបាល សំដៅ​កាត់បន្ថយ​ភាព​តានតឹង​លើ​ឆាកនយោបាយ​ថៃ ។ ប៉ុន្តែ លោក Churin Laksanawisit អនុប្រធាន​គណបក្ស​ប្រជាធិបតេយ្យ ដែលជា​ក្រុមប្រឆាំង​នោះ បាន​ចាត់ទុកថា វា​គ្រាន់តែ​ជា​កិច្ចប្រឹងប្រែង “​អូសបន្លាយ​ពេលវេលា និង ទិញ​កេរ្តិ៍ឈ្មោះ​” របស់​អ្នកស្រី យី​ង​ឡាក់ មុន​ការបោះឆ្នោត​នៅ​ដើមខែ កុម្ភៈ ឆ្នាំ ២០១៤ ប៉ុណ្ណោះ ។ រីឯ​មេ​បាតុករ សូ​ថេប បាន​ប្រឆាំងនឹង​សំណើរ​នេះ ដោយ​សំអាង​ហេតុផល​ថា នោះ​សុទ្ធសឹង​ជា​ស្តា​ប័ន​របស់​រដ្ឋ ពុំមែន​ឯករាជ្យ ព្រោះ​អ្នកស្រី យី​ង​ឡាក់ នៅតែ​អាច​បញ្ជារ​វា​បាន ។​​ក្នុង​ព្រឹត្តិការណ៍​១​ផ្សេងទៀត ស្ថាប័ន​ស៊ើបអង្កេត​ពិសេស DSI បាន​សំណូមពរ​ចាប់ខ្លួន​ជាបន្ទាន់ ចំពោះ​មេក្លោង​បាតុកម្ម សូ​ថេប ព្រមទាំង​ជំនួយការ ៣៧ រូប ដោយ​ពុំ​អនុញ្ញាត​ឲ្យ​បង់ប្រាក់​ធានា​ខ្លួន​នៅក្រៅ​ឃុំ​ឡើយ ។​​លោក សូ​ថេប ត្រូវបាន DSI ចោទប្រកាន់​ពីបទ​គំរាមកំហែង បំផ្លាញ​យន្តការ​រដ្ឋាភិបាល​របស់​រដ្ឋ ញុះញង់​ប្រជាជន​ឲ្យ​បំពាន​ច្បាប់ បង្កចលាចល​ប្រទេសជាតិ ។ មុន​នោះ តុលាការ​ព្រហ្មទណ្ឌ បានចេញ​ដីកាចាប់ខ្លួន ២ ចំពោះ​មេ​បាតុកម្ម​រូបនេះ ៕​

No comments: