Thursday, December 26, 2013

Samsung Galaxy Note 3 លក់បាន 10 លានគ្រឿង នៅលើទីផ្សារពិភពលោក

ភ្នំពេញ៖ យោងតាម ព័ត៌មាន ជាផ្លូវការមួយ បានចេញផ្សាយ ថ្មីៗនេះ អំពីរបាយការណ៍ លក់ របស់ Samsung Galaxy Note 3 ដែលជាទូរស័ព្ទ Smartphone លក់ដាច់លឿន ជាងគេបំផុត របស់ក្រុមហ៊ុន Samsung។ ក្រុមហ៊ុន Samsung មានមោទនភាព ធ្វើការប្រកាស ថា Samsung Galaxy Note 3 គឺជាទូរស័ព្ទស្មាតហ្វូន ចុងក្រោយ របស់ខ្លួន ដែលបានលក់ចេញជាង 10 លានគ្រឿង ទូរទាំងពិភពលោក ត្រឹម រយៈពេល 2 ខែ គិតចាប់ពីថ្ងៃដាក់លក់ ក្នុងពេលដំណាលគ្នា នៅតាមបណ្តាប្រទេសចំនួន 58 នៅលើពិភពលោក ដោយរួមទាំង ប្រទេសកូរ៉េ ចិន តំបន់អាស៊ីអាគ្នេយ៍ អឺរ៉ុប និងអាមេរិកខាងជើង។
ក្រុមហ៊ុន Samsung បានចេញលក់ ឧបករណ៍ អេឡិចត្រូនិចចំនួន 14 ប្រភេទ ដែលឈានដល់ និងលើសចំនួន នៃផែនការលក់ ដែលបានកំណត់ ដោយរួមមាន Samsung Galaxy Note, Samsung Galaxy Note 2 និងគ្រប់ស៊េរី របស់ Samsung Galaxy S ទាំងអស់។ ដោយធ្វើការ ប្រៀបធៀប កម្លាំងនៃការលក់ ទូរស័ព្ទ Samsung Galaxy Note 2 ចំណាយរយៈ ពេលចំនួន 4 ខែដើម្បីឈាន ដល់ការលក់ ចេញបាន 10 លានគ្រឿង និងទូរស័ព្ទ Samsung Galaxy Note ចំណាយរយៈពេល ចំនួន 9 ខែ ដើម្បីឈានដល់ ចំនួននៃការលក់ ដែលបាន កំណត់ដូចគ្នា។
ចំណែកឯ Samsung Galaxy Note 3 ត្រូវបានលក់ចេញ យ៉ាងលឿនបំផុត រហូតដល់ 10 លានគ្រឿង ដោយលើសពីផែនការ លក់ដែលគ្រោងទុក មុនពេលធ្វើការ ដាក់លក់នៅលើទីផ្សារ។ ដោយឆ្លើយតប ទៅនឹងកំណត់ត្រាលក់ ដាច់ជាងគេ បំផុតនៃ Samsung Galaxy Note 3 ដែលជា ព័ត៌មានត្រូវបាន លើកមកនិយាយ ច្រើនជាងគេនោះ ម្ចាស់ហាងលក់ទូរស័ព្ទ មួយរូប បានមាន ចំណាប់អារម្មណ៍ ផ្ទាល់ខ្លួន ថា “ខ្ញុំប្រកបអាជីវកម្ម លក់ទូរស័ព្ទនេះ ជាច្រើនឆ្នាំមកហើយ ប៉ុន្តែចាប់តាំងពី ក្រុមហ៊ុន Samsung ដាក់ចេញលក់ Samsung Galaxy Note 3 នៅលើទីផ្សារ នេះជា លើកទី 1 ហើយ ដែលធ្វើឲ្យខ្ញុំ ភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះខ្ញុំអាចលក់ ចេញ Samsung Galaxy Note 3 បានរាប់រយគ្រឿង ក្នុងរយៈពេលតែ ប៉ុន្មានខែប៉ុណ្ណោះ ហើយពេលខ្លះ ដាច់ស្តុក គ្មានទូរស័ព្ទលក់ ទៀតផង" ។
រីឯអ្នកប្រើប្រាស់មួយរូប ក៏មានចំណាប់អារម្មណ៍ដែរថា "ខ្ញុំពិតជាស្រឡាញ់ Samsung Galaxy Note 3 ខ្លាំងណាស់។ ជាមួយនឹងទំហំអេក្រង់ធំជាងមុន ខ្ញុំពិតជាអាចមើលវីដេអូ និងធ្វើការកត់ត្រា បានយ៉ាងងាយស្រួល។ ជាពិសេសវាស្រាល និងស្តើងផងដែរ។ ទូរស័ព្ទ Samsung Galaxy Note 3 ពិតជាផលិតឡើង ស្របតាមតម្រូវការសម្រាប់ជីវិត រស់នៅប្រចាំថ្ងៃ និងអាជីវកម្ម។ ខ្ញុំពិតជាស្រឡាញ់ ទូរស័ព្ទ Samsung Galaxy Note 3 ខ្លាំងណាស់"។
ដោយក្រឡេកមើលលើ ទីផ្សារទូរស័ព្ទស្មាតហ្វូន នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Samsung ដែលជាក្រុមហ៊ុនបច្ចេកវិទ្យា នាំមុខគេទំាងនៅលើ ទីផ្សារកម្ពុជា និងពិភពលោក បានធ្វើការផ្គត់ផ្គង់យ៉ាង ទូលំទូលាយលើទូរស័ព្ទ ស្មាតហ្វូនដែលមានការច្នៃ ប្រឌិតខ្ពស់ ជាមួយបច្ចេកវិទ្យាទំនើបចុង ក្រោយដើម្បី ឆ្លើយតប និងបំពេញតម្រូវការ របស់អតិថិជន របស់ខ្លួន ក៏ដូចជានាំមក នូវភាពងាយស្រួល កាន់តែប្រសើរ សម្រាប់ជីវិតរស់នៅ ប្រចាំថ្ងៃ និងការធ្វើអាជីវកម្ម៕

No comments: