កម្លាំងសមត្ថកិច្ចជាង១០០នាក់ ដាក់ពង្រាយនៅខាងមុខសាលារាជធានី នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ/ដោយញឹម សុខន
កម្លាំងសមត្ថកិច្ចជាង១០០នាក់
ត្រូវបានដាក់ពង្រាយនៅខាងមុខសាលារាជធានីភ្នំពេញ
ខណៈប្រជាសហគមន៍បឹងកក់ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ
កំពុងតែបន្តការតវ៉ារបស់ខ្លួន។
ប្រជាសហគមន៍បឹងកក់
កំពុងតែប្រមូលគ្នាបណ្តើរៗនៅខាងមុខសាលារាជធានីភ្នំពេញ
ដើម្បីទាមទារឲ្យសាលារាជធានីភ្នំពេញ ដោះស្រាយបញ្ហាដីធ្លី
ដែលអូសបន្លាយយូរមកហើយ។
កាលពីថ្ងៃពុធ ប្រជាសហគមន៍បឹងកក់ បានដុតកង់ឡានជិត១០ នៅខាងមុខសាលារាជធានី។ប្រជាសហគមន៍បឹងកក់ មានពីរក្រុម គឺក្រុមអ្នកទទួលសំណងហើយ និងអ្នកមិនទាន់ទទួលសំណង។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក
ឡុង ឌីម៉ង់ ប្រាប់VODនៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា
ការតវ៉ារបស់អ្នកភូមិបឹងកក់ មិនមែនជារឿងដីធ្លីទៀតទេ
តែជារឿងនយោបាយ ព្រោះបញ្ហាដីធ្លីនេះ ត្រូវបានដោះស្រាយរួចរាល់ហើយ។
ប្រជាពលរដ្ឋអះអាងថា ពួកគេជាង
៣០០០គ្រួសារ ត្រូវបានអាជ្ញាធរមូលដ្ឋាន បានបណ្តេញចេញ
ពីតំបន់បឹងកក់ឲ្យទៅនៅរាយប៉ាយក្នុងខណ្ឌទាំង៩ក្នុងរាជធានី
ចាប់តាំងពីឆ្នាំ២០០៨មក ដោយសាលារាជធានីភ្នំពេញ
យកដីនៅតំបន់នោះឲ្យទៅក្រុមហ៊ុនស៊ូកាគូអ៊ីន របស់លោក ឡៅ ម៉េងឃិន
សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា
ក្រោមគម្រោងអភិវឌ្ឍន៍៩៩ឆ្នាំ
ដែលធ្វើឲ្យប៉ះពាល់ពលរដ្ឋនៅតំបន់នោះជាង៤០០០គ្រួសារ៕
សរសេរមកកាន់លោកញឹម សុខន តាមរយៈ sokhorn@vodhotnews.com
Tags: បឹងកក់ - សាលារាជធានីភ្នំពេញ
No comments:
Post a Comment