ថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០១៣ ម៉ោង ០៩:២៣
សារព័ត៌មានបរទេសផ្សាយថា
សេដ្ឋីម្នាក់បានបន្លំខ្លួនជាអ្នកសុំទាន
និងបានផ្តល់រង្វាន់ដល់សប្បុរសជន ដែលផ្តល់ប្រាក់ដល់ខ្លួន ។
អ្នកបរិច្ចាគដែលសំណាងល្អ
បានទទួលប្រាក់ជារង្វាន់លើកទឹកចិត្ត
ក្រោយពីចំណាយប្រាក់តិចតួចដល់សេដ្ឋីដែលបន្លំខ្លួនជាអ្នកសុំ
ទាននោះ ។
របាយការណ៍បញ្ជាក់ថា ហេតុការណ៍នោះ
កើតទ្បើងក្នុងទីក្រុងវ៉េនគូវើ ប្រទេសកាណាដា
ដោយបុរសសំណាងល្អម្នាក់
បានចំណាយប្រាក់បរិច្ចាគតិចតួចដល់អ្នកសុំទាន
ហើយត្រូវអ្នកសុំទានប្រាប់ថា
ខ្លួនជាអ្នកមានទ្រព្យស្តុកស្តម្ភ
ហើយផ្តល់ប្រាក់ចំនួន៤៥៩ដុល្លារ
សម្រាប់ជារង្វាន់លើកទឹកចិត្តវិញ ។
សេដ្ឋីរូបនោះ
បានបង្កើតរឿងហេតុគួរឱ្យរំភើបរីករាយនៅរៀងរាល់ថ្ងៃ
ក្នុងពេលបុណ្យគ្រីស្មាស
ដោយទៅអង្គុយសុំទាននៅបរិវេណជ្រុងផ្លូវ ដើម្បីពិនិត្យមើលថា
តើនរណាខ្លះ ដែលពេញចិត្តជួយអ្នកសុំទាន ។ បុរសសំណាងល្អ
គឺលោកអូម៉ា យូគី បានបង្ហាញថា ហេតុការណ៍នេះ
ជាបទពិសោធន៍នឹកស្មានមិនដល់ ដោយសេដ្ឋីមានអាយុ៥០ឆ្នាំ
បានបញ្ជាក់ថា រូបលោកបានប្រតិបត្តិបែបនេះ រៀងរាល់ឆ្នាំ
ព្រោះចង់ដឹងថា តើនរណាខ្លះមានចិត្តសប្បុរសធម៌លើអ្នកសុំទាន ៕
No comments:
Post a Comment