Friday, December 27, 2013

និយមន័យថ្មីនៃពាក្យថាគ្រួសារ

បើនិយាយដល់ពាក្យថា គ្រួសារគឺពួកយើងមានអ្វីដូចគ្នាច្រើនជាងអ្វីដែលមិនដូចគ្នា។ ជាពិសេសនៅពេលដែលពួកគេឆ្លងកាត់ពេលវេលាដែលលំបាកជាមួយគ្នា ប្រហែលជាធ្វើ អោយពួកគេមានអារម្មណ៍ថាគ្មានអ្នកណាធ្លាប់ជួបបញ្ហាបែបនេះ ឬក៏មានអារម្មណ៍បែប នេះឡើយ។ ការពិតគឺថា គ្រួសារត្រូវបានជួបប្រទះបញ្ហាប្រឈមទាំងអស់ដែលស្រដៀងគ្នា និងមានមូលដ្ឋានគ្រឹះមួយចំនួនដែលមានសារៈសំខាន់ និងបានអនុវត្តទៅកាន់អ្នករាល់គ្នា។ បើទោះបីជាមាននិយមន័យជាច្រើនសំរាប់ពាក្យថា "គ្រួសារ" ក៏ដោយ ក៏ប៉ុន្ដែវាមាន សារៈសំខាន់ណាស់ក្នុងការចងចាំថាកូនរបស់យើងទាំងអស់ត្រូវបានរីកលូតលាស់ឡើងតាម
រយៈការអភិវឌ្ឍន៍ក្នុងដំណាក់កាលដូចគ្នាជាមួយនឹងតម្រូវការជាមូលដ្ឋានដូចគ្នា។ ហើយពួកគេនឹងទទួលបានអត្ថប្រយោជន៍ យ៉ាងច្រើនពីការលូតលាស់ដ៏ប្រសើរ និងមូលដ្ឋានគ្រឹះដ៏រឹងមាំនៃការធ្វើជាឪពុកម្ដាយដូចគ្នា។ ប៉ុន្តែគ្រួសារទាំងអស់មានភាពខុស គ្នា! បើទោះបីជាគ្រួសារជាច្រើនបានចែករំលែកលក្ខណៈពិសេសជាច្រើនដែលដូចគ្នាក៏ពិតមែន ប៉ុន្តែយើងក៏នៅតែគ្មានការ បដិសេធចំពោះទស្សនមួយថា ពួកយើងនៅមានរឿងដែលខុសប្លែកពីគ្នាដែរ។ ចំពោះទស្សនសំរាប់ពាក្យថា គ្រួសារនេះ ស្ដាប់ទៅហាក់ដូចជាធម្មតា ប៉ុន្តែការពិតទៅវវាពិតជាស្មុគស្មាញណាស់។ ហើយសំរាប់ក្រុមគ្រួសារនាពេលបច្ចុប្បន្ននេះ គឺកាន់ តែមានច្រើនទំរង់ផ្សេងៗគ្នា។ បច្ចុប្បន្ននេះការធ្លាក់ចុះក្នុងអត្រាអាពាហ៍ពិពាហ៍ ការកើនឡើងក្នុងអត្រាការលែងលះ និងការ រៀបការម្ដងទៀត ការផ្លាស់ប្តូរឥរិយាបទសង្គមឆ្ពោះទៅរកអាពាហ៍ពិពាហ៍ កត្តាសេដ្ឋកិច្ច និងការទទួលយកយ៉ាងទូលំ ទូលាយនូវអ្វីដែលមិនមែនជាលក្ខណៈប្រពៃណីបានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើគ្រួសារជាច្រើននៅក្នុងប្រទេស។ ទោះបីជាយ៉ាង ណាក៏ដោយនេះមិនមែនជាពត៌មានដែលអាក្រក់នោះទេ។ យោងទៅតាម មជ្ឈមណ្ឌលស្រាវ ជ្រាវភ្យូវ(Pew) របស់ជនជាតិ អាមេរិកកាំងស្ដីអំពីការធ្លាក់ចុះក្នុងអត្រាអាពាហ៍ពិពាហ៍និងការកើនឡើងនូវគ្រួសារថ្មីក្នុងឆ្នាំ២០១០ បានបង្ហាញថា ទោះបីជា ទម្រង់នៃជីវិតក្រុមគ្រួសារបានផ្លាស់ប្តូរយ៉ាងច្រើនក៏ដោយ ប៉ុន្តែអ្វីដែលជាចំណុចសំខាន់ក្នុងគ្រួសារនិងការពេញចិត្ត ជាមួយនឹង ជីវភាពនៅក្នុងគ្រួសារគឺនៅតែមានភាពខ្លាំងក្លាដូចកាលដែលយើងធ្លាប់មានពីមុនអញ្ចឹង។
          នៅពេលដែលអ្នកទាំងអស់គ្នាមិនមានភាពងាយស្រួលជាមួយនឹងការផ្លាស់ប្ដូរទំរង់នៃក្រុមគ្រួសារជនជាតិអាមេរិក ហើយ ចំនួននៃការកើនឡើងរបស់ប្រជាជនជាពិសេសអ្នកដែលមានអាយុក្រោមហាសិបឆ្នាំនោះ គឺពិតជាបើកចំហទៅកាន់ការហៅ ប្រភេទទាំងអស់នោះថាការបញ្ចូលគ្នានៃទំនាក់ទំនងដ៏ស្អិតរមួតដែលគេហៅថា "គ្រួសារ"នោះឯង។ តាមរបាយការណ៍ នៃសាកលវិទ្យាល័យ Oregon Extension Service Reportបានសរសេរអំពីភាពដូចគ្នា របស់ក្រុមគ្រួសារដែលមិនមាន លក្ខណៈជាប្រពៃណី។
          ហើយផ្នែកមួយចំនួនដូចខាងក្រោមនេះ បានបង្ហាញពីគំនិតខ្លះៗក្នុងការធ្វើជាឪពុកមា្តយដែលអាចមានប្រយោជន៍សំរាប់ ការពិចារណាដោយផ្អែកលើរចនាសម្ព័ន្ធគ្រួសារដ៏ល្អឥតខ្ចោះ ឱកាសពិសេសៗនិងការប្រកួតប្រជែងផ្សេងៗទាំងនេះបានប្រឈម មុខនឹង ទំរង់ក្រុមគ្រួសារជាច្រើនផ្សេងៗគ្នា៕ 

No comments: