កម្មករនៅតាមរោងចក្រក្នុងសួនឧស្សាហកម្មពោធិ៍ចិនតុង ផ្ទុះការតវ៉ាទាមទារការដំឡើងប្រាក់ឈ្នួល/រូបថតដោយ កែវ រតនៈ
កម្មករប្រមាណជា១០០០នាក់ មកពីរោងចក្រជិត១០
នៅក្នុងសួនឧស្សាហកម្មពោធិ៍ចិនតុង បានដើរជាក្បួន
ដោយប្រកាសប្រមូលកម្មករផ្សេងៗទៀត
ឲ្យចូលរួមចលនាទាមទារឲ្យដំឡើងប្រាក់ឈ្នួលដល់ទៅ១៦០ដុល្លារ។
ការចេញមុខតវ៉ានេះ
ធ្វើឡើងបន្ទាប់ពីក្រសួងការងារ
បានសម្រេចដំឡើងប្រាក់ឈ្នួលដល់កម្មកររោងចក្រកាត់ដេរក្នុងរយៈ១
ឆ្នាំៗ ចាប់ពី១៥ដុល្លា ដល់១៧ដុល្លារ ក្នុងរយៈពេល៥ឆ្នាំ
ចាប់ពីឆ្នាំ២០១៤ដល់ឆ្នាំ២០១៨។
សេចក្ដីសម្រេចនេះបានបូកជាមួយប្រាក់ខែគោលមានស្រាប់ចំនួន៨០ដុល្លារ
នៅឆ្នាំ២០១៤នេះ
ដែលធ្វើឲ្យកម្មករអាចទទួលបានប្រាក់ខែគោលចំនួន៩៥ដុល្លារ
ហើយរហូតដល់ឆ្នាំ២០១៨ ទើបកម្មករទទួលបានប្រាក់ខែគោល១៦០ដុល្លារ។
ប៉ុន្តែសេចក្ដីសម្រេចនេះ
បានធ្វើឲ្យមេដឹកនាំសហជីពមួយចំនួនសម្ដែងការខកចិត្ត
ហើយព្រមានធ្វើការតវ៉ា ។
កម្មករ
កំពុងដើរប្រមូលកម្មករនៅតាមរោងចក្រ
ដោយគ្រោងនឹងដើរមកក្រសួងការងារ រួចនឹងបន្តមកទីលានប្រជាធិបតេយ្យ។
កម្មករជិត៣ម៉ឺននាក់ នៅព្រឹកថ្ងៃពុធនេះ
កំពុងប្រមូលផ្តុំគ្នានៅទីលានប្រជាធិបតេយ្យ
ដោយទាមទារឲ្យរាជរដ្ឋាភិបាល
ដំឡើងប្រាក់ឈ្នួលកម្មកររហូតដល់ទៅ១៦០ដុល្លារ។ពួកគេព្រមានឲ្យ
ថ្នាក់ដឹកនាំរដ្ឋាភិបាលចុះចេញពីតំណែង
ប្រសិនបើមិនមានសមត្ថភាពក្នុងការដំឡើងប្រាក់ឈ្នួលសម្រាប់កម្មករ៕
សរសេរមកកាន់ លោក កែវ រតនៈ តាមរយៈratanah@vodhotnews.com
Tags: កម្មកររោងចក្រ - ភិន សុដាលីស - ប្រាក់ឈ្នួល - សួនឧស្សាហកម្មពោធិ៍ចិនតុង
No comments:
Post a Comment