កំពង់ចាមៈ សាកសពបុរសម្នាក់
និងស្ត្រីម្នាក់ ដែលគេបានប្រទះឃើញ ក្នុងព្រៃឬស្សី
ស្ថិតក្នុងភូមិកំពង់ឪជ្រឹង ឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម
កាលពីរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣ សមត្ថកិច្ចនគរបាល ជំនាញ
និងសមត្ថកិច្ចមូលដ្ឋាន បានស្រាវជ្រាវ រកឃើញអត្តសញ្ញាណ និងបានកំណត់ថា
ជាអំពើប្លន់យកម៉ូតូ។
អធិការនគរបាលស្រុកកោះសូទិន លោក ម៉ា ចិន្តា បានប្រាប់ឲ្យដឹងថា នៅវេលាម៉ោងជាង៣រសៀល ថ្ងៃទី២៥ ខែធ្នូ មានប្រជាពលរដ្ឋ ប្រទះឃើញសាកសព មនុស្សប្រុសម្នាក់.ស្រីម្នាក់ ត្រូវបានស្លាប់ដោយសារ គេអារ ក ចំណែកក្មេងស្រី ម្នាក់អាយុជាង២ឆ្នាំ នៅក្បែរសពនោះ រងរបួសធ្ងន់ ។
លោក អធិការបានបន្តថា ក្រោយពីទទួល ព័ត៌មាននោះ លោក ឧត្តមសេនីយ៍ទោ ឆាយ គឹមសុន ស្នងការ នគរបាលខេត្ត ក៏ដូចជាលោកវរសេនីយ៍ឯក ជឹម សេងហុង ស្នងការរង ទទួលកិច្ចការព្រហ្មទណ្ឌ បានបញ្ជាឲុ្យ កម្លាំងនគរបាលជំនាញ សហការ ជាមួយកម្លាំងសមត្ថកិច្ចនគរបាលស្រុកកោះសូទិន ចុះពិនិត្យដល់ កន្លែងកើតហេតុ ដើម្បីស្រាវជ្រាវក្នុងករណីនេះ។ លោក អធិការបានបន្តថា ជាលទ្ធផលដំបូងក្នុងការស្រាវជ្រាវ សមត្ថកិច្ច បានរកឃើញ អត្តសញ្ញាណសព គឺ ប្តីឈ្មោះ អេង គ្រី អាយុ៤៨ឆ្នាំ និងប្រពន្ធ ឈ្មោះ ដន ចន្ថា អាយុ៤៥ឆ្នាំ ដោយឡែកក្មេងស្រី ដែលមានអាយុជាង២ឆ្នាំ ឈ្មោះ កញ្ញកា រងរបួសធ្ងន់ ជាកូនរបស់ជនរងគ្រោះ គ្រូសារជនរងគ្រោះ មានទីលំនៅភូមិទន្លេបិត ឃុំទន្លេបិត ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ។
លោក អធិការបានបន្តថា មុនកើតហេតុ ប្តី-ប្រពន្ធ រងគ្រោះ បានជិះម៉ូតូមួយគ្រឿង ម៉ាកឌ្រីម សេរី២០០៣ ក្នុងគោលដៅ ទៅធ្វើបុណ្យឲ្យម្តាយនៅភូមិវាល ក្នុងស្រុកកោះសូទិន ប៉ុន្តែ នៅពេលដែលជនរងគ្រោះជិះ ម៉ូតូមកដល់ចំណុចកើតហេតុ ក៏ត្រូវក្រុមចោរស្ទាក់អារ ក សម្លាប់ ទាំងពីរនាក់ប្តីប្រពន្ធ និងវាយកូនតួចរង របួសយ៉ាងតំណំ ហើយយកម៉ូតូនោះទៅបាត់ទៅ ។ ចំណែកកូនតូច សមត្ថកិច្ច បានបញ្ជូនទៅសង្គ្រោះនៅ មន្ទីរពេទ្យហើយ រីឯសពជនរងគ្រោះ សមត្ថកិច្ចបានប្រគល់ជូន សាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។
លោកអធិការ បានប្រាប់ផងដែរថា ករណីនេះ សមត្ថកិច្ចនគរបាលជំនាញ កំពុងធ្វើការស្រាវជ្រាវយ៉ាង ក្តៅគគុក ក្រោមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ ស្នងការ និងលោក ស្នងការរង ទទួលផែនព្រហ្មទណ្ឌ ដើម្បីវែក មុខឃាតក យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕
_______________________

Read more: http://www.cambodiapage.info/?p=9758#ixzz2oXsh4v3U
No comments:
Post a Comment